ភាគទី៥៣

1K 45 0
                                    

ចង់យកនាងទៅណាលោកម្ចាស់?

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៥៣

"នេះបងថ្លៃមានកូនត្រូវទេ?" ការលើកឡើងរបស់ជុងហ្គុកត្រូវបានច្រានចេញដោយសំនួររបស់ដេនដាលី ជុងហ្គុកងាកភ្នែកមើលប្អូនស្រី មុននិងលើកដៃម្ខាងប៉ះអង្អែលក្បាលនាងថ្នមៗ។
"មានរឿងអីខ្លះដែលប្អូនបងតាមមិនទាន់នោះ?" តាំងតែពីម៉ាក់គេចែកឋានទៅ ជុងហ្គុកក៏គ្មាននរណាក្រៅពីប្អូនស្រីគេ ដេនដាលីនាងតែងតែនៅក្បែរ បំពេញតួនាទីជាអ្នកមើលថែទាំងផ្លូវកាយនិងផ្លូវអារម្មណ៍គេរហូតទាល់តែគេអាចរឹងពឹងដោយខ្លួនឯងទើបនាងសម្រេចបន្តក្ដីស្រម៉ៃដោយការទៅរៀននៅបរទេស បើគិតពីភាពរឹងមាំគេមិនអាចយកឈ្នះដេនដាលីបាននោះទេ នាងរឹងមាំនិងក្លាហានជាងគេឆ្ងាយណាស់។
"ខ្ញុំមិនមែនជាព្រះ ខ្ញុំមិនអាចដឹងរឿងទាំងអស់បាននោះទេ តែអ្វីដែលខ្ញុំដឹងហើយក៏ចង់បញ្ជាក់ជាមួយបង ក៏មានតែមួយរឿងប៉ុណ្ណោះ" លឺប្អូនិយាយដូច្នោះ ជុងហ្គុកក៏នៅស្ងៀមតែផ្ទៀងត្រចៀកចាំស្ដាប់នាងគ្រប់ពាក្យគ្រប់សម្ដី។
(បងពិតជាគ្មានចិត្តស្រឡាញ់បងថ្លៃអីបន្តិចទេមែនទេ?)
សំនួរមួយនេះក៏លឺល្មមត្រឹមមួយបរិវេណដែលពួកគេឈរ តែថាអ្នកដែលទើបតែដើរមកដល់នោះក៏លឺសំនួរនេះល្មម មាល៍លីនកាលបើលឺបងប្អូនគេនិយាយគ្នាបែបនេះ នាងក៏មិនចង់រំខាន នាងងាកខ្លួនទៅម្ខាង តែមិនបានចាកចេញពីព្រោះនាងក៏ចង់ដឹងចម្លើយចេញពីមាត់ប្រុសមាត់រឹងម្នាក់នេះដែរ។
(ឯងក៏ដឹងមែនទេថាមាល៍លីននាងចូលមកក្នុងគ្រួសារយើងបានដោយរបៀបម៉េច?)
(តែបងក៏ដឹងថាវាជារឿងរបស់ចាស់ៗទេ បើបងចង់បន្ទោសបងគួរតែបន្ទោសលោកប៉ាដែលគេក្បត់ម៉ាក់ បើប៉ាគាត់ជាមនុស្សល្អគាត់ក៏មិនធ្វើបែបនេះ ម៉្យាងខ្ញុំដឹងថាបងថ្លៃគាត់ក៏ប្រហែលជាមិនបានដឹងរឿងទាំងនោះដូចគ្នាដែរណា៎)
(ឯងក៏ដឹងថា...)
ច្រាវ!
ខណៈពេលដែលពួកគេកំពុងតែសន្ទនាគ្នា ក៏មានសំឡេងធ្លាក់របស់មួយបន្លឺឡើងនៅក្បែរមាត់ទ្វារ ពួកគេក៏រហ័សងាកមើលតែជុងហ្គុកក៏ជាអ្នកដែលមានចលនាបម្លាស់ទីនាំជើងរត់ទៅរកអ្នកដែលមានវត្តមាននៅឈរកន្លែងក្បែរនោះភ្លាម មិនមែនដើរធម្មតាទេ គឺគេរត់តែម្ដង។
"យ៉ាងម៉េចហើយ? មានត្រូវកន្លែងណារឺអត់? ចង់បានអីហេតុអីក៏មិនប្រាប់? ចាំបាច់ដើរមកដោយខ្លួនឯង! ឃើញថាវាមានគ្រោះថ្នាក់ទេ" ដំណើរគេទើបតែមកដល់ ដៃទើបតែចាប់ស្មានាងសោះ តែសំនួរមិនតិចក៏ចេញពីមាត់គេមក គេសួររកតែនាងឃ្លាឆ្លើយសំនួរទាំងនោះមិនចង់ទាន់ ការសួរសំនួរ អាការៈបែបខ្វាយខ្វល់របស់គេវាដូចជាការឆ្លើយសំនួរទាំងអស់ដែលប្អូនស្រីបានសួរមុននោះ ដេនដាលីអោបដៃមើលទៅបងប្រុសនិងបងថ្លៃបន្តិចរួចទើបក្រវីក្បាលដើរចេញទាំងញញឹម។
(មុននិងបងបារម្ភពីបងថ្លៃ មើលជើងខ្លួនឯងសិនទៅថាជាន់ស្អី?)
មុននិងចាកចេញដេនដាលីក៏បានបោះសម្ដីខ្លះដាស់តឿនអ្នកដែលកំពុងតែព្រួយបារម្ភពីប្រពន្ធនោះឲ្យងាកមកចាប់អារម្មណ៍មើលខ្លួនឯងផងថាខ្លួនគេមានបញ្ហាអីរឺមួយក៏អត់?
"លោកម្ចាស់..ជើងមានឈាមហើយ" ជុងហ្គុកគេនៅតែគ្មានស្មារតីខ្វល់ខ្វាយពីខ្លួនឯង តែបែរជាមាល៍លីនដែលចាប់ភ្លឹកដឹងពីរឿងដែលកំពុងតែកើតឡើង នាយកំពុងតែជាន់លើអំបែងថូដែលនាងមិនប្រយត្ន័ធ្វើឲ្យធ្លាក់មុននោះ។
"ឆាប់ទៅផ្ទះកណ្ដាលទៅ ចាំខ្ញុំជូតរបួសឲ្យលោកម្ចាស់"
"យើងមានរឿងខ្លះចង់និយាយជាមួយនាង!"
"យើងទៅនិយាយគ្នានៅផ្ទះកណ្ដាលក៏បាន តោះបើនៅបន្ត លោកម្ចាស់ហូរឈាមអស់ពីខ្លួន ឲ្យខ្ញុំធ្វើយ៉ាងមិចទៅ? មោះ" ជើងតូចស្រឡូនបោះជំហានស្របនឹងដៃម្ខាងលូកកាន់ដៃស្វាមីកំណាចទាំងគ្មានការអនុញ្ញាតជាមុន មាល៍លីននាងបារម្ភពីរបួសជើងស្វាមីខ្លាំង ព្រោះបើសិនជាគេមានបញ្ហា នាងក៏មិនអាចសម្រេចការងារអ្វីបានដែរ។
..
"លោកម្ចាស់អង្គុយឲ្យស្ងៀមណា៎ ខ្ញុំជូតរបួសឲ្យ" ពេលមកដល់ផ្ទះកណ្ដាលភ្លាម មាល៍លីននាងក៏រហ័សលូកដៃយកកូនកន្សែងពីកិតុមកបិទស្នាមរបួសរបស់ជុងហ្គុកសិន ហើយទើបនាងប្រញាប់ឡើងទៅរកប្រអប់ថ្នាំរបួសមក ជុងហ្គុកអង្គុយសំឡឹងមើលកូនកន្សែងដែលរុំនិងរបួសទើបគេឃើញថាវាជាកូនកន្សែងដែលនាងស្រឡាញ់បំផុត តែនាងក៏បែរជាយកវាមកប្រើទប់ឈាមនៅផ្នែកទាបបំផុតក្នុងខ្លួនគេ។
(នាងបារម្ភហើយក៏ឲ្យតម្លៃយើងថ្នាក់នេះហ្អេស៎មាល៍លីន?)
"វាអាចនឹងឈឺផ្សាខ្លះ តែខ្ញុំសន្យាថានឹងថ្នមដៃណា៎" មាល៍លីនទាញជើងគេម្ខាងដាក់លើភ្លៅនាង ស្រីតូចដកថ្នាំក្រហមចេញមករួចចាក់បន្តក់វាតិចៗលើស្នាមរបួសនោះ នាងមើលទៅដូចជាញញើតញញើមនឹងឈាមណាស់ តែនាងក៏នៅតែជម្នះធ្វើវាដើម្បីគេ។
"បាយឆាអស់រឺនៅ?" ជុងហ្គុកសួរកំបុតៗទៅកាន់មាល៍លីនដូចទម្លាក់ នាងតូចងើបមើលមុខគេរួចខ្ជឹបបបូរមាត់តិចៗហាក់ដូចជារអៀសចិត្តរឿងអ្វី។
"បើអស់ក៏មិនអី! យើងខ្លាចក្រែងនាងញ៊ាំប៉ុណ្ណឹងវាមិនឆ្អែត"
"អត់ទេ! បាយឆាទាំងនោះវាឆ្ងាញ់ណាស់ ខ្ញុំញ៊ាំឡើងតឹងពោះផ្អឹសតែម្ដងហើយ ហិហិ" មាល៍លីននិយាយបណ្ដើរសើចបណ្ដើរហាក់បីដូចជាមិនបានខ្វល់ខ្វាយពីអ្វីសោះ ខុសឆ្ងាយពីអ្នកដែលនៅអង្គុយឲ្យនាងលាងរបួសនោះ គេមើលមកនាងមិនដកភ្នែកទាល់តែសោះ នាងកាន់តែញញឹម គេក៏កាន់តែព្រួយបារម្ភ គេហាក់ចង់ឃើញវាឲ្យញឹកញាប់ ហើយគេក៏មិនចង់ឲ្យស្នាមញញឹមនោះបាត់ទៅណា។
"ចប់សប្ដាហ៍នេះនាងទៅភូមិគ្រឹះវិញទៅ!" សុខៗជុងហ្គុកគេក៏បែរនិយាយរឿងទាំងនេះចេញមក មាល៍លីនងើបមុខមើលទៅស្វាមី រួចក៏ទម្លាក់ដៃកំពុងកាន់សំឡីចុះបន្តិច។
"ហេតុអីក៏បែបនេះ? ហេតុអីក៏ខ្ញុំត្រូវទៅផ្ទះ?"
"វាជាបញ្ជាយើង! ហាមជំទាស់"
"តែបញ្ជាលើកនេះខ្ញុំសុំជំទាស់..ខ្ញុំនឹងមិនទៅណាទាំងអស់"
"មាល៍លីន!!!" ជុងហ្គុកគំហកដាក់នាងមួយសំឡេង រហូតដល់មាល៍លីនឡើងរលីងរលោងភ្នែកចង់យំ៕

៥០០ រយៈពេល៥០នាទីអេតមីនផុសមួយភាគទៀត៕

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now