2022

414 72 9
                                    

Part1

ផ្ដើមរឿង

នៅឆ្នាំ5045

នាពេលយប់ដល់ត្រជាក់បន្ថែមជាមួយដំណក់ទឹកភ្លៀងជាច្រើនលាយឡំជាមួយផ្គររន្ទះ ពន្លឺរបស់ភ្នែកបន្ទោបានបន្លឺភ្លឺឡើងព្រិចៗ សាច់រឿងបានអោយយើងកម្លោះម្នាក់កំពុងតែអង្គុយក្នុងបន្ទប់សម្លឹងទៅមើលខាងក្រៅបង្អួចទាំងភាពភ័យខ្លាច ព្រោះតែគេជាមនុស្សដែរខ្លាចសម្លេងផ្គររន្ទះ ចឹងយើងមកស្ដាប់កម្លោះម្នាក់នោះណែនាំខ្លួនវិញ

សួស្ដីខ្ញុំឈ្មោះ Build Jakapan puttha ខ្ញុំមានអាយុ19ឆ្នាំរៀនឆ្នាំទីមួយ ខ្ញុំជាកូនអ្នកមានស្ដុកស្ដម្ភ គ្រប់គ្នាមើលមកខ្ញុំគិតថាខ្ញុំជាមនុស្សដែរមានសំណាង កូនអ្នកមាន មានគ្រប់យ៉ាងតែគ្រប់គ្នាមិនដឹងទេ ថារាល់ថ្ងៃនេះខ្ញុំឯកាណាស់មួយថ្ងៃៗនៅក្នុងផ្ទះតែម្នាក់ឯង ប៉ាម៉ាក់ត្រូវទៅធ្វើការនៅក្រុមហ៊ុនបាត់ៗពីផ្ទះយប់អាធ្រាតទើបមកវិញ ជួនកាលមិនមកក៏មានដែរ ខ្ញុំសូម្បីតែពេលញាំបាយជុំគ្រួសារម្ដងគ្មានផង ខ្ញុំដឹងថាការដែរពួកគាត់ធ្វើរាល់ថ្ងៃនេះដើម្បីខ្ញុំតែគួរណាតែប្រើពេលនៅជាមួយខ្ញុំតែ2នាទីក៏ខ្ញុំអស់ចិត្តដែរ ពេលខ្លះណាពួកគាត់ត្រូវទៅធ្វើការតាមខេត្ត ក្រៅប្រទេសទុកខ្ញុំចោលអោយនៅម្នាក់ឯង ពេលវេលាបែបនេះខ្ញុំចង់សាំទៅហើយព្រោះពួកគាត់តែងតែទុកខ្ញុំចោលបែបនេះតាំងពីក្មេងរហូតដល់ឥឡូវ ហើយក្ដីស្រមៃដ៏ធំបំផុតចំពោះខ្ញុំដែរខ្ញុំតែងតែបន់តាំងពីក្មេងមកដល់ឥឡូវគឺ ចង់មានពេលញាំបាយជុំគ្រួសារ តែមើលទៅវាមិនអាចទេ ព្រោះខ្ញុំបន់វាអស់15ឆ្នាំហើយ ខ្ញុំធ្លាប់ប្រាប់បំណងប្រាថ្នារបស់ខ្ញុំទៅកាន់មិត្តរួមថ្នាក់ខ្ញុំតែពួកគេគិតថាខ្ញុំល្ងង់ ពួកគេថាហេតុអីបានខ្ញុំមិនសុំបំណងប្រាថ្នាពេលខួបកំណើតជារបស់លេង លុយ ឡានជ័រ បែបជាសុំត្រឹមអាហារជុំគ្រួសារមួយពេល ខ្ញុំចង់ប្រាប់ពួកគេថា មានលុយ មានឡាន មានផ្ទះសម្បែង មានទ្រព្យសម្បត្តិ មានសម្លៀកបំពាក់ល្អៗស្លៀក តែខ្ញុំមិនចង់បានវាទេ អ្វីដែលខ្ញុំចង់បានគឺសេចក្ដីសុខក្នុងគ្រួសារ បើសិនជាទេវតាមានពិតខ្ញុំសុំអោយនាំខ្ញុំចេញទៅកន្លែងដែរឆ្ងាយគ្មានអ្នកណារកឃើញ

ឆ្លងភពជួបស្នេហ៍Where stories live. Discover now