រឿង មន្តស្នេហ៍បុរសបេះដូងថ្ម
រាងក្រាសដែលកំពុងតែអង្គុយនៅក្នុងបន្ទប់ប្រជុំជាមួយនិងទឹកមុខមាំទាំបំផុត...ការប្រជុំដែលកំពុងតែប្រព្រឹត្តទៅយ៉ាងរលូតរហូតដល់ការបញ្ចប់ទៅដោយយ៉ាងល្អ...ដៃគូរសហការក៏បានចាប់ផ្ដេីមក្រោកឈរឡេីងមុននិងនិងយាយទៅកាន់រាងក្រាស..
លោកWang:លោកYoongiពិតជាពូកែមែន
Yoongi:បាទ...អរគុណច្រេីនណាស់..
លោកWang:បេីចឹងខ្ញុំគិតលាលោកទៅសិនហេីយ
Yoongi:បាទ....សុំអញ្ជេីញ
ពេលនោះលោកWangក៏បានដេីរចាកចេញពីបន្ទប់ប្រជុំ...ហេីយអ្នកឯទៃទៀតក៏ដូចគ្នាដែលពេលនេះនៅក្នុងបន្ទប់ប្រជុំគឺមានតែគេនិងនាងតូចTaenieប៉ុណ្ណោះ..
Yoongi:បន្តិចទៀតនាងនិងខ្ញុំទៅញ៊ាំបាយថ្ងៃត្រង់ជាមួយគ្នា..
Taenie:មិនបាច់ទេ...
Yoongi:បេីចឹងក៏អញ្ជេីញតាមចិត្ត...
Taenie:នេះលោកឯងអត់មានចេះប្រេីពាក្យសម្ដីអោយស្រួលបួលទេឬ
Yoongi:និយាយជាមួយនិងនាងគឺបែបនេះវាស្រួលបួលហេីយ
Taenie:ហឹស....ខ្ញុំខ្ចិលឈ្លោះជាមួយនិងមនុស្សដូចជាលោកណាស់..
Yoongi:គឺ...ខ្ញុំមិនបានប្រេីអោយនាងមកឈ្លោះជាមួយនោះទេ..
Taenie:ហ៊េីយ....លោក..ខ្ញុំមិនដឹងថាប៉ារបស់ខ្ញុំគាត់គិតស្អីនោះទេ...បានជាគាត់ព្រមចុះកុងត្រាជាមួយនិងលោកនោះ..
Yoongi:បេីនាងចង់ដឹងសួរគាត់ទៅ..
Taenei:មិនបាច់លោកប្រាប់នោះទេ...ហឹស..
ពេលនោះនាងតូចTaeneiក៏បានដេីរចាកចេញពីបន្ទប់ប្រជុំ...ដៃតូចស្រឡូនក៏រំពៃចុចរកលេខអ្នកមានឈ្មោះជាឪពុករបស់ខ្លួន...មុននិងទំនាក់ទំនងទៅ...ប្រព័ន្ធទូរស័ព្ទក៏បានទំនាក់ទំនងទៅអ្នកម្ខាងទៀត...តែមួយសន្ទុះក៏ដាច់ទៅវិញ...នាងក៏បានប្រឹងទំនាក់ទំនងទៀត..គឺនាងតេម្ដងជា២ម្ដងរហូតដល់មានការឆ្លេីយតប..
Taenie:អាឡូ....សួស្ដីលោកប៉ា..
ប៉ូលីស:សួស្ដីខាងយេីងខ្ញុំគឺខាងភ្នាក់ងារប៉ូលីសបាទ៎...