បន្ទាប់ពីត្រូវការត្រួតពិនិត្យមើលរាងកាយអនាគតព្រះមហាកសត្រយានីរបស់រាជទាយាទដែលជិតនឹងគ្រងរាជបានបញ្ចប់ព្រះមហាក្សត្រយានីនឹងជីមីនក៏បានដើរចេញមកខាងក្រៅវិញដោយជីមីននៅរក្សាភាពបិទបាំងលើមុខនឹងដងខ្លួនដូចដើមដដែល។
"ការរៀនសូត្ររបស់គេយើងជាអ្នកគ្រប់គ្រង"ព្រះមហាក្សត្រយានីទ្រង់មានបន្ទូលរួចក៏យាងទៅបាត់ទុកឲជីមីននៅឈរមើលក្រសែរភ្នែកស្រីមកពីត្រកូលខ្ពង់ខ្ពស់ផ្សេងទៀតដែលកំពុងសម្លឹងមកលើខ្លួនដូចជាមិនពេញចិត្តពេញថ្លើមអ្វីបន្តិចសោះ។
"នៅឈរធ្វើអីទៀតមិនឮបន្ទូលព្រះមហាក្សត្រយានីមុននេះទេឬ"អ្នកស្រីមេការម្នាក់បានមកប្រាប់ជីមីនក្នុងន័យឲទៅតាមព្រមហេសីតាមបញ្ជារបស់ទ្រង់មុននេះ។
"ដឹងហើយ"ជីមីនងក់ក្បាលមុនដើរទៅយ៉ាងរហ័ស។
"គ្រប់គ្រងក្រសែរភ្នែករបស់ពួកនាងផង ព្រះមហាក្សត្រយានីយាងមកដោយផ្ទាល់បែបនេះដឹងហើយមែនទេថាក្មេងម្នាក់នេះមានឋានៈអ្វី ដូច្នេះជួយរៀបមាយាទរបស់ខ្លួនផង យល់ហើយនៅ?"អ្នកស្រីមេការនិយាយនឹងសម្លឹងទៅពួកនាងទាំងខ្នើសចិត្តមើលចុះ ចរិកឈ្នានីសមានតាំងពីមិនទាន់បានឡើងទ្រនុំទៅហើយ។
"យល់ហើយអ្នកស្រី"ពួកនាងអោនមុខចុះមុននឹងឆ្លើយព្រមគ្នា។
*ដំណាក់សិក្សាធំក្នុងរាជវាំង
"ទប់លំណឹងខ្លួនឲជាប់"ដំណាក់ដ៏ធំប៉ុន្តែមានតែមនុស្សប៉ុន្មានអ្នកនៅក្នុងនោះដែលកំពុងបំពេញបំពេញតួនាទីរបស់ខ្លួនជាអ្នកបង្រៀនផ្ចិតផ្ចង់ទៅកាន់ជីមីន។នៅក្នុងនេះមិនងាយអនុញ្ញាត្តិឲអ្នកណាចូលមកនោះឡើយ ព្រោះនៅទីនេះអ្នកគ្រប់គ្រងជាស្រ្តីដែលមានតំណែងធំបំផុតក្នុងចំណោមមេការស្រីផ្សេង គាត់ជាមេការស្រីដែលបានតែងតាំងឡើងដោយព្រះអង្គផ្ទាល់មិនមែន ឡើងតំណែងដោយការតាំងពី មហាក្សត្រយានី ឬអ្នកម្នាងណាម្នាក់ឡើយ។ហើយអ្នកដែលបានចូលមករៀនក្នុងនេះ ទាល់តែមានឋានៈខ្ពង់ខ្ពស់ បំផុត ពោលគឺព្រះនាងមកពីនគរណាមួយឬស្រីស្នំដែលខ្សែរាជវង្សពេញចិត្តបំផុត មិនមែនត្រឹមកូនមន្ត្រីធម្មតាអាចចូលមកបានស្រួលៗនោះឡើយ។