✿⁠ my life my love ✿⁠

33 1 0
                                    

  Title : We may not met it

Episode 1

គ្រីងៗៗ!!!
សំឡេងនាឡិការោទ៍ ឮសូរលាន់ពេញបន្ទប់ បង្អាក់ការគេងដ៏លង់លក់ស្រួលរបស់ខ្ញុំ ។

"  ហឹុម...ប្រញាប់រោទ៍ម្ល៉េះអានាឡិកាឆ្កួត ខ្ញុំនៅមិនទាន់គេងឆ្អែតផង " ខ្ញុំបើកភ្នែកឡើង ហើយក្រោកអង្គុយដោយភាពមួម៉ៅ គ្មានអីកួរឲ្យក្ដៅចិត្តជាងពេលដែលកកំពុងគេងលក់ស្រួល ហើយមានសម្លេងមករំខាននោះទេ ប៉ុន្តែបើសួរថា ហេតុអីបានជាខ្ញុំដាក់ម៉ោងរោទ៍ ទាំងដែលខ្ញុំមិនចង់ឲ្យមានសម្លេងរំខាន? គឺមកពីថ្ងៃនេះ គឺជាថ្ងៃចូលរៀនដំបូងរបស់ខ្ញុំនៅសកលវិទ្យាល័យនោះអី ។

      តុក តុក...
សម្លេងគោះទ្វាបន្លឺចេញពីខាងក្រៅ មុននឹងមានសម្លេងដ៏ពិរោះមួយបង្ហើរចេញមក។

" ថេយ៉ុងហ្អា៎! ក្រោកឡើងកូន ប្រយ័ត្នទៅរៀនមិនទាន់ណា ម៉ាក់បានចម្អិនអាហារពេលព្រឹកសម្រាប់ឯងរួចហើយ ឆាប់ងើបឡើងទៅងូតទឹកតែងខ្លួនទៅ "

" បាទម៉ាក់ " ហឺុយ...តើខ្ញុំពិតជាត្រូវទៅរៀននៅសាលាមែនឬ? ទេ! មិនចង់ទៅរៀនទាល់តែសោះ ព្រោះអីដឹងទេ? ព្រោះនេះជាឆ្នាំទី2របស់ខ្ញុំហើយ ដែលខ្ញុំចូលរៀននៅសកលវិទ្យាល័យ តែខ្ញុំគ្មានមិត្តសូម្បីម្នាក់ ខ្ញុំមិនយល់ទេថាមកពីមូលហេតុអី ក៏ប្រហែលមកពីខ្ញុំគឺជានិស្សិតដែលមកពីតាមខេត្ត ម៉្យាងខ្ញុំជាមនុស្ស introvert ផង បានជាគ្មានពួកម៉ាកនឹងគេ ។

Skip...
       Seoul national university

" ព្រះជាម្ចាស់អើយ ងងុយដេកណាស់វើយ តើពេលណាដល់ម៉ោងចេញលេងទៅ? " ខ្ញុំលើកដៃម្ខាងច្រត់ពុកចង្កា ហើយហើបមាត់រអ៊ូម្នាក់ឯងតិចៗនៅក្នុងថ្នាក់ដ៏គួរឲ្យធុញថប់។ មិនដឹងជាត្រូវគ្រាប់អីទេ បើកឆាកដំបូងភ្លាមក៏ប៉ះម៉ោងភាសាអង់គ្លេស អើុយ...ខ្ញុំស្អប់ម៉ោងនេះជាទីបំផុត ស្អប់every universតែម្ដង ព្រោះខ្ញុំរៀនមុខវិជ្ជានេះមិនចេះទេ ក៏មិនដឹងទៀតថាគ្រូនិយាយកំពុងនិយាយពីអ្វីខ្លះដែរ ស្ដាប់មិនយល់សោះ ចេះតែពាក្យ I love you មួយម៉ាត់គត់ ពិតជាគួរឲ្យធុញមែនទែន ហើយគ្រូនឹងក៏អីចឹងទៀត និយាយច្រើនម្លឹងៗមិនចេះហត់ខ្លះទេហី? ឆ្ងល់ដែរនៀក អត់អាសូរដល់បេះដូងសិស្សដែលកំពុងបើកភ្នែកមិនចង់រួចដូចជាខ្ញុំសោះ ហឹុកៗ ។

You've reached the end of published parts.

⏰ Last updated: Jan 13, 2023 ⏰

Add this story to your Library to get notified about new parts!

Title : ✿⁠ Waiting For You ✿⁠ Where stories live. Discover now