ផ្ទះលោកម្ចាស់ស៊ូ
" ប៉ាយលីកូនប្រុស ឯងទៅត្រូវនិងអីនិង មើលចុះសម្លៀកបំពាក់ប្រឡាក់អត់ហើយ " អ្នកស្រីស៊ូ ពេលឃើញកូនត្រឡាចប្រឡោក់រត់ទៅសួរទាំងបារម្ភ
" អ្នកម៉ែ មានអាម្នាក់នោះវាទើបតែចូលមកក្នុងរាជវាំងពី បី ដងថ្ងៃមុនវាព្រួតគ្នាធ្វើបានកូន "
"គេជាអ្នកណាថ្លើមដហាមធ្វើបាបកូនប្រុសយើង ! "អ្នកស្រីស៊ូ
" កូនក៏មិនដឹងថាគេជាអ្នកណាដែរអ្នកម៉ែ "
" សេនា ! ឆាប់បញ្ចូនគ្នាទៅចាប់អាម្សៀរម្នាក់នោះមក "លោកម្ចាស់ស៊ូ ឮកូនប្រុសត្អូញត្អែរកំចាត់សេនាអោយទៅចាប់ខ្លួនយុនហ្គីមក ទាំងដែលមិនដឹងថាជាអ្នកណាមកពីណា
" លោកបងត្រូវតែដាក់ទោសគេអោយខ្លាំងឮទេព្រោះគេបានធ្វើបាបកូនរបស់យើង "អ្នកស្រីស៊ូ
" បងមិនអោយពួកមនុស្សថោកទាបមកមើលងាយត្រកូលស៊ូយើងបានទេ បងនិងអោយវាស្គាល់ខ្ពស់ទាប ពួកមនុស្សថោកទាបដូចជាពួកវាកុំចង់វៃស្មើរជាមួយគ្រួសា ស៊ូយើង " លោកម្ចាស់ស៊ូ
មួយសន្ទុះធំក្រោយមកគេក៏នាំយុនហ្គី ជាមួយជីមីន មកដល់ផ្ទះត្រកូលស៊ូ ចំណែកជីមីនវិញក៏របូតមាត់និយាយ
" ផ្ទះត្រកូលស៊ូ មិចក៏តូចម្ល៉េះ តូចជាងផ្ទះយើងច្រើនណាស់អ្នកប្រុស ? " ជីមីននិយាយទាំងក្រឡេកមើលឆ្វេងស្តាំមើលនេះមើលនោះ
" ជីមីនស្ងាត់មាត់ " យុនហ្គីមិនចង់អោយជីមីននិយាយច្រើនក៏អោយឈប់និយាយ មិនចង់មានរឿងរាល់ដាលកាន់តែច្រើន ព្រោះអ្នកបម្រើរ ត្រកូលស៊ូ កំពុងតែដើរតាមពួកគេ
ពេលចូលទៅដល់ក្នុងផ្ទះត្រូវកូនស៊ូភ្លាម ប៉ាយលីក៏ចង្អុលទៅយុនហ្គីដែលធ្វើបាបខ្លួន ឯយុនហ្គីវិញធ្វើធម្មតាៗអោយធ្វើការអោនគោរពលោកម្ចាស់ស៊ូជាមួយនិងជីមីនដោយគ្មានស្ទាក់ស្ទើរ
" ឯងនិងមែនទេដែលធ្វើបាបកូនប្រុសរបស់យើង "លោកម្ចាស់ស៊ូមិនបានខ្វល់ពីការគោរពរបស់យុនហ្គីនិងជីមីន ក៏ចោទសួរឡើង
YOU ARE READING
🦋💫 បម្រើស្នេហ៍លោកម្ចាស់🍂💞
Actionខ្ញុំក្លែងខ្លួនព្រោះចាំបាច់តែមិននឹងស្មានថាអាចធ្វើអោយមានគេរងទុក្ខជំនួសទេ រឿងថ្មីដែលត្រូវចេញបន្ទាប់ពីរឿង ថ្ងៃដំបូងនិងថ្ងៃចុងក្រោយ( 1សប្ដាហ៍ Update 1part)