ភាគទី៧១

932 47 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៧១

ជុងហ្គុកក្ដាប់មាត់ខ្លួនឯងតិចៗមិនហ៊ានតយ៉ៃអ្វីបន្តទៀត ព្រោះបើសិនជាគេកាន់តែឈ្លោះប្រកែកទាស់ទែង ជម្លោះនេះក៏នឹងមិនបញ្ចប់ទៅដោយស្រួលនោះទេ ពេលនេះគេក៏ដូចជាយល់អារម្មណ៍មាល៍លីនកាលពីមុនហើយ រាល់ពេលឲ្យតែមានជម្លោះគេក៏តែងតែឈ្នះ មិនថារឿងអត់បានការបែបណា ប្រើដៃជើងបែបណា គេក៏ត្រូវតែជាអ្នកយកឈ្នះជានិច្ច ចំណែកមាល៍លីនឯណោះនាងក៏តែងតែព្រមចាញ់គេ ស្ងាត់មាត់មិនតវ៉ាអ្វីសោះ ទោះបីនាងមិនមានកំហុសក៏ដោយចុះ។
"នេះទើបគេនិយាយថាកម្មពៀរពិតមែន"
"មនុស្សដូចជាឯងនេះមើលតែមុខក៏ដឹងថាកម្មក្រាស់ដែរ ហ៊ឹស" ទោះជាគេព្រមស្ងាត់ ព្រមចុះចាញ់យ៉ាងនេះទៅហើយក៏ដោយ មាល៍លីននាងមិនបានបណ្ដោយឲ្យគេចាញ់ដោយស្ងប់ចិត្តនោះទេ នាងនៅតែត្មិះដៀលគេ ទាំងដែលពេលនេះពេទ្យស្រីម្នាក់នោះកំពុងតែកាន់ស្មានិងសម្រួលអារម្មណ៍នាង។
"កុំមើលមុខខ្ញុំ! ខាំអាយៈមុខអាលូវហ្នឹង" កុំថាឡើយតែការនិយាយស្ដីទាក់ទងគ្នា សូម្បីតែជុងហ្គុកមើលមុខនាងតែមួយកន្ទុយភ្នែកក៏នាងស្រែកស្ដីថាឲ្យគេដែរ
"នោះ! លោកដុកទ័រមកល្មម" អាចថាជាសំណាងល្អដែរ ពួកគេកំពុងតែរៀបចង់ឈ្លោះគ្នាទៅហើយ ដុកទ័រម្នាក់ក៏ចូលមកដល់ល្មម ជុងហ្គុកក៏ស្ងាត់មាត់រួចក៏នៅឆ្លៀតចោលភ្នែកសំឡឹងមើលទៅប្រពន្ធបន្តិច តែអ្វីដែលគេទទួលបានមកវិញនោះគឺភាពកោងកាចរបស់មាល៍លីន នាងលើកដៃម្ខាងទាញថ្នក់ភ្នែករួចលានអណ្ដាតឌឺដងគេដូចជាកូនក្មេងដែលគ្មានដឹងខ្យល់អ្វីសោះ។
"មោះ!ឲ្យខ្ញុំសុំពិនិត្យអ្នកម៉ាក់ក្មេងបន្តិចទៅមើល"
"ចាស៎ ហិហិ" កាលបើដុកទ័រស្រីម្នាក់នោះចូលមកហើយសុំពិនិត្យខ្លួននាង មាល៍លីនក៏ប្រែ៣៦០ដឺក្រេតែម្ដង មាល៍លីនកោងកាច ឆ្មើងឆ្មៃស្រាប់តែរលាយគ្មានសេសសល់ស្លាកស្នាមតែម្ដង មុខមាត់ឌឺដងក៏ប្ដូរមកជាញញឹមស្រទន់ដាក់ដុកទ័រម្នាក់នោះ ស្នាមញញឹមនាងនាំឲ្យជុងហ្គុកក្ដាប់មាត់។
(បើជាមួយគេឲ្យស្លូតបូត តែជាមួយយើងវិញក៏កាចចាប់មិនឈ្នះ)
"អ្នកម៉ាក់ដូចជាមិនមានអ្វីប៉ះពាល់ទាក់ទងជាមួយនិងគភ៌ទេ"
"ចាស៎! ខ្ញុំសុខភាពមាំមួនសឹងអីហ្នឹងអ្នកគ្រូ ហិហិ" មាល៍លីននិយាយផ្អែម បើកភ្នែកភ្លឺថ្លាដាក់ដុកទ័រម្នាក់នោះ មាល៍លីនបង្ហាញច្បាស់ៗមិនបំភន្ត័ថានាងពិតជាមិនបានកើតអីពិតមែន ដុកទ័រក៏លើកដៃស្ទាបថ្ងាសហើយក៏ដាលស្ទាបជីពចរនាងបន្តិច រួចទើបដាក់ដៃនាងចុះវិញទាំងញញឹម។
"អ៊ីចឹងសូមអ្នកម៉ាក់សម្រាកសិនទៅណា៎ ចំណែកឯលោកប៉ារបស់ក្មេង-"
"ខ្ញុំអត់ស្គាល់គេម្នាក់ហ្នឹងទេ" គ្រាន់តែដុកទ័រនិយាយរំលឹកដល់នាយនៅក្បែរខ្លួនភ្លាម មាល៍លីននាងក៏ស្រាប់តែបដិសេធមិនទទួលស្គាល់គេភ្លាម ជុងហ្គុកគេក៏ហាមាត់បម្រុងចង់និយាយបន្ត តែដុកទ័រម្នាក់នោះក៏កាន់ស្មានាយរួចក្រវីក្បាលតិចៗប្រាប់គេកុំឲ្យតបតរជាមួយនិងនាង។
"បងស្រីពេទ្យ! នៅជាមួយខ្ញុំសិនណា៎ ខ្ញុំមិនចង់ឲ្យនរណាមករញ៉េរញ៉ៃជាមួយខ្ញុំទៀតទេ" នាងតូចអោបកាន់ដៃពេទ្យប្រចាំការស្រីម្នាក់នោះជាប់ និយាយតម្អូញរៀបរាប់ទាំងភ្នែកបែរមកសម្លក់ជុងហ្គុកចង់ជ្រុះគ្រាប់ភ្នែក។
"ផ្ញើទុកសិនចុះ នាងច្រម៉ក់"
"ផ្ញើហើយបើមិនមកយក យើងនឹងយកបោះចោល" មាល៍លីនស្រែកឆ្លើយឆ្លងគេរួចលានអណ្ដាតឌឺដងគេថែមទៀត ជុងហ្គុកក៏ងាកមើលនាងរួចទើបទាញទ្វារបិទតិចៗ គេចេញមកក៏ព្រោះតែដុកទ័រផ្ដល់សញ្ញាជាក្រសែភ្នែកឲ្យគេចេញមកក្រៅតាមគាត់។
"អាការៈនាងយ៉ាងណាទៅដុកទ័រ? ហេតុអីក៏នាងស្រាប់តែមិនចងចាំអ្វីទាំងអស់បែបនេះ?" គ្រាន់តែចេញហួសផុតមកភ្លាម ជុងហ្គុកក៏មិនទុកយូរប្រចាំសួរនាំពីអាការៈភរិយាភ្លែត ដុកទ័រក៏ងក់ក្បាលតិចៗរួចលូកដៃចាប់ស្មានាយថ្នមៗ។
"ខ្ញុំបានពិនិត្យមើលអស់ហើយ ការប៉ះទង្គិចនោះវាមិនធ្ងន់ធ្ងរអីទេ ហើយការដែលនាងបាត់បង់ការចងចាំនោះក៏បណ្ដាលមកពីភាពតក់ស្លុតនិងសោកសង្រែងមុនពេលជួបហេតុការណ៍គ្រោះថ្នាក់នេះដែរ នាងអាចនឹងបាត់វាត្រឹមតែមួយរយៈកាលខ្លីប៉ុណ្ណោះ បើសិនជាលោកព្យាយាមនាំនាងទៅកាន់កន្លែងដែលធ្លាប់ទៅជាមួយគ្នាកន្លែងដែលជាការចងចាំរបស់នាង ខ្ញុំជឿថាភរិយារបស់លោកច្បាស់ជាមានការចងចាំមកវិញជាក់ជាមិនខាននោះទេ"
"មិនអីទេដុក! បើសិនជានាងមិនចងចាំរឿងចាស់ទាំងអស់វាក៏នឹងកាន់តែល្អ..." ការលើកឡើងបូកផ្សំនិងស្នាមញញឹមនៅលើមុខជុងហ្គុកក៏បង្កើតជាមន្ទិលសង្ស័យ ព្រោះគាត់មិនបានដឹងថាអតីតកាលពួកគេទាំងឆ្លងកាត់អ្វីជាមួយគ្នាមកខ្លះនោះទេ មានតែពួកគេទាំងពីរនាក់ប៉ុណ្ណោះដែលដឹងច្បាស់។

ក្រាក!
ក្រោយពីនិយាយពិភាក្សាជាមួយដុកទ័ររួច នាយក៏ដើរត្រឡប់ចូលមកកាន់បន្ទប់ដែលមាល៍លីនសម្រាកវិញ ចូលមកដល់ក៏ជួនគ្នានិងពេទ្យប្រចាំការម្នាក់នោះចេញទៅល្មម ជុងហ្គុកក៏ញញឹមរួចជៀសផ្លូវឲ្យពេទ្យនោះចេញ បើសិនជាពេទ្យនោះមិននៅអញ្ចឹងបានន័យថាពួកគេមានឱកាសនៅជាមួយគ្នាតែពីរនាក់ហើយពិតទេ?
ជុងហ្គុកញញឹមសំឡឹងមើលខ្នងអ្នកអង្គុយនៅលើគ្រែនោះ ម្សិលមិញគេអស់សង្ឃឹមជាខ្លាំង ខ្លាចជាខ្លាំង ខ្លាចថានឹងបាត់បង់នាងទៅ តែពេលនេះនាងក៏ត្រឡប់មករកគេវិញ ទោះបីជានាងខុសពីមុនក៏គេមិនខ្វល់ដែរ។
"ហ្អាយ៎ឯង! មកធ្វើអី?" ពេលគេបោះជំហានចូលមកជិត នាងក៏បែរខ្នងមករួចស្រែកចាច៎ភ្ញាក់នឹងវត្តមានគេ ស្រីតូចកិលខ្លួនរួចលើកដៃចង្អុលមុខគេចំ។
"យ៉ាងមិច?"
"កុំចូលមកជិតយើង"
"យើងមកប្រាប់នាងថាពេទ្យទារថ្លៃសម្រាកហើយ បើនាងមិនឲ្យយើងចូលជិត មិនទទួលស្គាល់យើងជាសាច់ញាតិបែបនេះ អញ្ចឹងនាងនឹងត្រូវបង់ថ្លៃពេទ្យខ្លួនឯងហើយ"
"ហ៊ឺ!" ជុងហ្គុកនិយាយចប់ មាល៍លីនក៏គ្រហឹមនឹងដើមករហាក់មិនយល់ស្រប នាងក្ដាប់បបូរមាត់ បែរភ្នែកឡេងឡង់សំឡឹងជុំវិញខ្លួនហាក់បីដូចជាកំពុងតែគិតពិចារណា ជុងហ្គុកឯណោះគេក៏បែរខ្នងលួចញញឹមតិចៗ នេះគេកំពុងតែបោកស្រីឆ្នាស់ឲ្យភ័យខ្លួនហើយតើ។
"ប្ដីស្អីចិត្តអាក្រក់ជាមួយប្រពន្ធអញ្ចឹង!"
"ចុះថាមិនស្គាល់យើងទេ?"
"យើងនឹងព្យាយាមស្គាល់ឯង បង់លុយថ្លៃពេទ្យឲ្យផងណា៎"
-
ដល់រឿងលុយអញ្ចឹងផ្អែមណា៎..

៥០០ រយៈពេល៥០នាទី អេតមីនផុសមួយភាគទៀតណា៎៕

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now