«ឯងប្រហើនពេកហើយ!!ចេញទៅទាន់យើង មិនសម្លាប់ឯង!!»យ៉ុនហ្គីមិនរើមិនទាញដៃរាងតូចចេញតែគេប្ដូរមកនិយាយពាក្យសម្ដីដែរអាចធ្វើឲ្យរាងតូច ស្រក់ទឹកភ្នែកបានកាន់តែខ្លាំង ជាងមិញនិងទៅទៀត
គេហ៊ានដល់ថ្នាក់និយាយថាសម្លាប់មកកាន់ខ្លួនឬ ឥលូវនេះឈប់ស្រលាញ់ ខ្ងុំហើយមែនទេ
«យ៉ុនហ្គី??»ជីមីនហៅឈ្លោះគេទាំងហួសចិត្តជាខ្លាំង
«អ្ហឹកៗ ហេតុអីបងប្រែជាបែបនេះ?»ជីមីនទម្លាក់ដៃចុះសួរនាយទាំងយំរហាម
ឯយ៉ុនហ្គីធ្វើមុខធម្មតាគ្មាន ញាប់ញ័ររំជើបរំជួលឡើយ
«ចេញទៅគួរឲ្យរំខាន់ពិតមែន ចេញទៅ!!!!»
នាយស្រែកដេញរាងតូងឡើងភ្លាត់សម្លេង ធ្វើឲ្យ
ជីមីនត្រហក់តក់ស្លុតនិងការស្រែករបស់នាយ
«អូនស្អប់បង!!អ្ហឹកៗ!!»ជីមីនក៏ដើរចេញទៅទាំងយំមិនបាត់ តែមុននិងទៅគេមិនភ្លេច និយាយពាក្យស្អប់ទៅកាន់នាយឡើយ
«ពុទ្ធោអើយ គួរឲ្យរំខានគ្រប់រឿង!»និយាយញីសក់
ខ្លួនឯងឲ្យទក់គ្មានសល់សភាពដើម ក្រវៀសឯកសារលើតុចោលអស់ គេធុញៗ ធុញគ្រប់រឿងSkip ៚
ជីមីន ដើរចូលផ្ទះរបស់ខ្លួនទាំងយំយកៗ គេមិននឹកស្មានថានិងមានថ្ងៃនេះទេ ថ្ងៃដែរមនុស្សដែរគេ
ស្រលាញ់ ដេញគេ ថែមទាំងហា មកសុទ្ធតែសម្លាប់ គិតទៅថាវាឈឺកម្រិតណានោះ
«អ្ហឹកហេតុអី អ្ហឹកៗ អូនឈឺណាស់យ៉ុនហ្គី ហេតុអីក៏បងក្លាយជាបែបនេះអូនមិនយល់ទេអ្ហឹកៗ!!»ជីមីនដាក់ខ្លួនដេកលើកពូកទាំងគ្មានប្រលឹងក្នុងខ្លួនយំឡើង
ក្រហម ក្រហាយភ្នែកអស់ហើយ បើកសឹងតែមិនរួច
«បងឈប់ស្រលាញ់អូនហើយមែនទេ?»សម្ដីចុងក្រោយជីមីនដេកលក់ភ្លឹងលើពូកព្រោះពេកណាមួយក៏អស់កម្លាំង ដេកលក់ទាំងទឹកភ្នែកជោកថ្ពាល់ក្រពុំ
វិមានមីន៚
យ៉ុនហ្គីបានមកវិមានវិញនាយចូលមកបន្ទប់របស់ខ្លួន កែវភ្នែក ស្រាប់តែឃើញរូបភាពគេនិងមនុស្សដែរគេជួបនៅក្រុមហ៊ុន ថ្ងៃមិញនេះកំពុងតែប្រឡែងគ្នា សម្លេងសើចក្អាក់ក្អាយ ឮរំពងពេញត្រចៀកគេ
«ប្លែកៗឆ្កួតណាស់!»និយាយក្រោយពីភ្លឹកហើយក៏ក្រវីក្បាលបោះបង់រូបភាពទាំងឲ្យចេញពីខួរក្បាលគេ
រួចហើយក៏ដើរទៅបន្ទប់ទឹកវិញ
ប្រហែលជាង20នាទី នាយក៏ងូតទឹកហើយ រួចដើរទូរខោអាវរបស់ខ្លួនក៏ឃើញមានខោអាវដែរមិនមែនជារបស់គេ ខោអាវតូចៗ ពណ៍ឆើតៗ ក្រហមទឹកក្រូចស្វាយ ជាដើម ហើយមិញនោះក៏ឃើញរបស់ប្រើប្រាស់ក្នុងបន្ទប់ទឹកប្លែកៗពីរបស់នាយដែរ
«របស់អ្នកណា??»និយាយហោយក៏ស្លៀកពាក់ហើយបន្ទប់មក ចុះទៅក្រោម ប្រាប់អ្នកស្រីហាណាឲ្យរៀបចំបន្ទប់គេមួយទៀត និងទិញសម្ភារៈគ្រប់មុខដាក់ថ្មីឲ្យនាយទាំងអស់
និងឲ្យគេបិទបន្ទប់នោះចោល នាយក៏មិនយល់ដូចគ្នាថាហេតុអីទុករបស់ប្លែកៗទាំងនោះនៅទៀតមិចមិនព្រមឲ្យគេយកបោះចោលទៅ បែបជាសុខចិត្ត មកនៅបន្ទប់មួយទៀតទៅវិញ
(អារម្មណ៍នាយបញ្ជារឲ្យទុកវា)
«កូនយ៉ុនចុះជីមីននោះគេនៅឯណា?»អ្នកស្រីហាណាសួរនាយពេលកំពុងអង្គុយផឹកកាហ្វេនៅបន្ទប់ទទួលភ្ញៀវ
«អ្នកណាគេជីមីន?»នាយសួរទៅគាត់វិញ ធ្វើឲ្យគាត់
ស្លុតចិត្តមិនស្ទើរទេ
«ហាស៎??កូននិយាយអីនិងក្រែង?»គាត់ស្លន់ស្លោពេលនាយឆ្លើយនិងគាត់មក ហើយអ៊ីនថាក៏ដើរចូលមកដឹងដៃគាត់មកនិយាយរឿងរ៉ាវប្រាប់គាត់ អ្នកស្រីហាណាក៏ដឹងថា ពួកគេជាបិសាចដែរ
«ពុទ្ធោ តើធ្វើយ៉ាងណាទៅ ជីមីនពេលនេះគេកំពុងតែនៅឯណា កំពុងតែមានពោះពង់ផង កូនអើយអ្ហឹក!!»គាត់ស្រលាញ់គ្រប់គ្នាដូចកូនបង្កើត ពេលបានដឹងគ្រប់រឿងហើយគាត់អាណិតយ៉ុនហ្គីនិងជីមីនណាស់ ហើយពេលនេះបាត់ជីមីនទៀតមិនឃើញចូលផ្ទះ ធ្វើយ៉ាងណាបើកូនប្រុសគាត់ ក្លាយជាមនុស្សម្នាក់ថ្មីទៅហើយនិង
«ចាំខ្ងុំទៅរកអ្នកប្រុសតូច អ៊ំស្រីកំបារម្ភអី!»អ៊ីនថា
«រកគេឲ្យឃើញណា កំឲ្យគេកើតអីយកគេមកផ្ទះវិញផង!»
«បាទ!!»
YOU ARE READING
ម្ចាស់ចិត្តមីនយ៉ុនហ្គី
Romanceបងនិយាយថាបងស្រលាញ់អូន តែបងតែងតែធ្វើឲ្យយំរហូត ហើយចុងក្រោយបងក៏ចាកចេញពីអូនជារៀងរហូតទៅ...នេះមែនទេដែរគេហៅថាស្រលាញ់នោះ មីនយ៉ុនហ្គី?? មីនយ៉ុនហ្គី/ផាកជីមីន និពន្ធដោយ:Mîñ Mīń