បែកការណ៍អស់គ្មានសល់ហ្មងលោកម្ចាស់
ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៧៥"មិនដឹងជាគេស្មុគចិត្តកម្រិតណាទេ ហាសហា៎" ខណៈអ្នកម្ខាងទៀតឯណោះកំពុងតែស្មុគស្មាញកាលដែលគេភ្លាត់ស្នៀតសារភាពអស់នោះ អ្នកដែលនៅក្នុងបន្ទប់ទាំងពីរនាក់នេះក៏បែរជាអស់សំណើចមិនស្ទើរ មាល៍លីនឯណោះក៏ដេកននៀលនៅលើពូក ចំណែកដេនដាលីឯណេះនាងក៏ឈរច្រត់ចង្កេះកាន់ទូរសព្ទ័ទាំងចម្លែកចិត្ត បងប្រុសនាងមិនងាយចែករំលែករឿងទាំងនេះជាមួយនាងទេ តែថ្ងៃនេះគេតាំងចិត្តមកនិយាយក៏បែកការណ៍អស់តែម្ដង។
"ខ្ញុំចង់ឃើញមុខបងប្រុសដាលីពេលនេះខ្លាំងណាស់ ហាសហា៎ គេមិនដឹងជាស្លើកម្រិតណាទេ មាត់រឹងណាស់មែនទេ ពេលនេះយ៉ាងមិចវិញណ៎?" កាលបើឃើញមាល៍លីននាងអស់សំណើចបែបនេះដេនដាលីនាងក៏សើចរួចទម្លាក់ខ្លួនអង្គុយកៀកក្បែរនឹងបងថ្លៃរួចចាប់ក្រសោបកាន់ដៃនាងជាប់ មាល៍លីនក៏បញ្ឈប់ការសើចដោយងាកសំឡឹងចំភ្នែករបស់ដេនដាលីជំនួសវិញ។
"ខ្ញុំសប្បាយចិត្តណាស់ដែលបងថ្លៃជាមនុស្សដំបូងហើយក៏ជាមនុស្សចុងក្រោយដែលចូលមកញាំញីភាពកាចសាហាវឲ្យសាបរលាបចេញពីទ្រូងបងប្រុសខ្ញុំ បងដឹងទេ? បងហ្គុកគាត់មិនដែលបារម្ភពីនរណាខ្លាំងដូចជាបងនោះទេ គាត់មិនដែលខ្លាចបាត់បង់នរណាជាងបងនោះឡើយ"
"ខ្ញុំជាមនុស្សដែលមានតម្លៃថ្នាក់ហ្នឹងមែនទេ?" សំនួរមួយដែលដេនដាលីមិនរំពឹងថានឹងលឺពីមាត់មនុស្សគិតវិជ្ជមានៗដូចជាមាល៍លីន ស្រីតូចប្រញាប់ក្រសោបអោបរាងកាយក្នុងឈុតអ្នកជម្ងឺនោះជាប់រួចគោះអង្អែលខ្នងតិចៗ។
"ប្រាកដណាស់ បងតែងតែសំខាន់ មិនត្រឹមតែសម្រាប់បងហ្គុក អ្នកដទៃទៀតក៏ដូចគ្នា"
ក្រាក!
ខណៈស្រីៗកំពុងតែអោបក្រសោបគ្នា ទ្វារបន្ទប់ក៏បើកឡើងល្មមនាំខ្លួនអ្នកមុខជូរហួញចូលមក ដេនដាលីជាអ្នកឃើញមុខគេមុនក៏អស់សំណើចរួចប្រញាប់ដកខ្លួន កៀកស្មាឲ្យបងថ្លៃបានឃើញដូចជាខ្លួនដែរ។
"អូ! ភ្លេចថាយើងកំពុងតែងរជាមួយគេ ហ៊ឹស"មាល៍លីនច្បូញមាត់បន្តិចរួចងាកបែរមុខចេញ ជុងហ្គុកក្ដាប់បបូរមាត់ផ្នែកខាងក្រោមរបស់ខ្លួនឯងរួចក៏ងាកមើលទៅប្អូនស្រីដែលបានឃុបឃិតជាមួយមាល៍លីនឯណោះបន្តិច ដេនដាលីក្រវីក្បាលតិចៗហាក់ប្រាប់គេឲ្យបំភ្លេចរឿងអស់ទាំងនោះ ជុងហ្គុកក៏ជ្រឹមចិញ្ចើមរហូតមួយភ្លែតក្រោយទើបគេងក់ក្បាលឆ្លើយតបវិញ។
"នាងរៀបចំខ្លួនទៅមាល៍លីន! យើងទៅភូមិគ្រឹះវិញ"
"អ្នកណាថាយើងទៅជាមួយឯងនោះ? មិនទៅទេ ចង់នៅទីនេះជាង" មាល៍លីនបែរក្រោកអង្គុយតែក៏ទាញភួយមកគ្របខ្នងខ្លួនឯងជាប់ តែការគ្របខ្លួននោះក៏នាំជាភាពងាយស្រួលដល់អ្នកឈរក្រោយខ្លួននោះនាំនាងចេញទៅតាមបំណងទៀត។
"ហ្អាយ៎! នែ.." មាល៍លីនស្រែកចាច៎ កាលបើនាងខំប្រកែកហើយ គេក៏មិនស្ដាប់ថែមទាំងក្រសោបអោបនាងទាំងភួយនៅគ្របជាប់ខ្លួនបែបនេះ ជុងហ្គុកគេមិននិយាយតបសម្ដី គេក្រសោបបីនាងទាំងភួយនៅរុំជាប់ខ្លួននៅឡើយ គេថយក្រោយមួយជំហាបរួចបីនាងចេញទៅក្រៅបន្ទប់យ៉ាងព្រហើនជាទីបំផុត។
ការបីនាងចាកចេញទៅរបស់គេជាចំណីភ្នែករបស់ពេទ្យៗនឹងអ្នកជម្ងឺដទៃទៀតគ្រប់គ្នា មាល៍លីនទោះបីជាចិត្តនាងចង់ស្ដីថាឲ្យគេបែបណាក៏ដោយ តែបើមានគេមើលមកច្រើនថ្នាក់ហ្នឹងហើយ នាងសុខចិត្តនៅស្ងៀមឲ្យគេឈ្នះសិនចុះ។
"លោក..លោកនេះភួយរបស់ខាងយើង"
"គិតចូលបុងថ្លៃមន្ទីរពេទ្យទាំងអស់ទៅ យើងត្រូវការភួយនេះ" ជុងហ្គុកឆ្លើយតបរួចប្រញាប់បីនាងទៅយ៉ាងលឿនជាទីបំផុត ពេទ្យដែលតាមទាមទារភួយមុននោះក៏នៅឈរស្ងៀមអេះក្បាលសំឡឹងមើលទៅផែនខ្នងគេទាំងឆ្ងល់បំផុត។
"តាមតែគាត់ទៅអ្នកគ្រូពេទ្យ.. ខ្ញុំមកគិតលុយថ្លៃពេទ្យនិងថ្លៃភួយនោះ" ដេនដាលីក៏ជាអ្នកមានតួនាទីនៅចេញលុយពេទ្យនោះជំនួសបងប្រុស មុននេះនាងសាងកំហុសនាំឲ្យបងប្រុសបែកការណ៍ម្ដងហើយ លើកនេះនាងគួរតែជួយកអាសារគេម្ដងទៅចុះ នាងតូចងាកភ្នែកមើលទៅឡានរួចក៏អស់សំណើចបន្តិច ព្រោះឃើញបងប្រុសនាងចាប់អ្នកដែលខ្លួនបីនោះសឹងតែមិនឈ្នះ នាងរើបម្រាស់ដូចជាអន្ទង់ត្រូវភ្លើងអញ្ចឹង។
...
"ដាលី! ដាលីជួយផង អាយ៎!"
"នៅជាមួយប្ដីស្រែករកស្អី? គេច្រឡំថាយើងចាប់ជម្រិតក្មេងអីលូវហ្នឹង អឹស" គ្រាន់តែចេញមកដល់ខាងក្រៅមាល៍លីននាងក៏បម្រាស់ខ្លួនចាប់មិនចង់ឈ្នះ មុននេះរមទម្យណាស់ ចេញផុតតែពីពេទ្យមិនបាន៥ជំហាន ចារិកពីមុនរបស់នាងក៏មកវិញ ជុងហ្គុកបីនាងចូលឡានទម្លាក់ទាំងខ្លួនគេអង្គុយភឹប តៃកុងដែលបើកទ្វារចាំនោះក៏ទាញបិទភ្លាម។
"លែង..លែងយើង ហ្អាយ៎" មាល៍លីនក្ដាប់ដៃគោះទ្វារផូងៗ
"កញ្ចក់ទ្វារនេះតែគ្រាប់សំណរបាញ់មិនធ្លុះផង សម្អាងអីដៃតូចសុទ្ធតែឆ្អឹងរបស់នាងវាយបែកនោះ"
"ដៃវាយមិនបែក អញ្ចឹងវាយនឹងក្បាលវិញទៅ យើងមិនជឿថាលោកទុកឲ្យប្រពន្ធកូនបែកក្បាលស្លាប់ទេមែនអត់?"
"មាល៍លីន! ឈប់ផ្គើនជាមួយយើង"
"និយាយថាស្រឡាញ់ខ្ញុំមួយម៉ាត់ទៅ"
"នាង!!!"
-
៥០០ រយៈពេល៥០នាទីបានមួយភាគទៀត៕
YOU ARE READING
រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}
Romanceភរិយាដែលគ្មានអ្វីទាំងអស់សម្រាប់ស្វាមីដ៏ខ្ពង់ខ្ពស់ដូចជាគេ