ភាគទី៧៦

862 44 0
                                    

និយាយរឺមិននិយាយ?

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៧៦

"មិននិយាយមែនទេ? អញ្ចឹងបានន័យថាពាក្យក្នុងទូរសព្ទ័ទាំងអស់មុននោះវាជាពាក្យកុហកពិតទេ?" កាលបើជុងហ្គុកឧទានហៅឈ្មោះនាង តែមិននិយាយអ្វីតាមការប្រាប់បែបបញ្ជារបស់នាង មាល៍លីនក៏លើកពីរឿងដែលនាងលឺមុននោះមកនិយាយម្ដងទៀត ជុងហ្គុកចងចិញ្ចើមរួចលូកទៅចង់ចាប់ដៃនាង។
"វាមិនមែនបែបហ្នឹង"
"បានហើយ! មិនចង់ដឹងទេ ចង់ដេក" មាល៍លីនក្រមិចក្រមើមក៏ប្ដូរក្រឡាស់បែរខ្លួនដេក ជុងហ្គុកលើកដៃប៉ះស្មាក៏ត្រូវនាងវាសមួយទំហឹងលាន់ផ្លាច់ នាយខាំធ្មេញខ្លួនឯងព្រោះមិនដឹងគួរនិយាយបែបមិចឲ្យសាកសម ព្រោះគេមិនទម្លាប់ មិនធ្លាប់តាមលួងស្រីណាពីមុនមកឡើយ គេកើតមកសម្រាប់តែឲ្យមនុស្សស្រីផ្គាប់ចិត្ត តាមយកចិត្តតាំងតែពីដើមមក តែជាមួយមាល៍លីនវាក៏បែរជាមិនមែនបែបនោះ។
"ក្រោកមក ចាំយើងនិយាយក៏បាន"
"ឈប់ចង់ដឹងហើយ កុំរំខានទៀត"មាល៍លីនពេលនេះមិនត្រឹមតែដេក នាងក៏នៅលើកដៃទាំងសងខាងបិទត្រចៀកថែមទៀត បញ្ហាលើកនេះកាន់តែស្មុគស្មាញថែមទៀត នេះគេមិនបានទាំងនិយាយជាមួយនាងឲ្យស្រេចបាច់ ថែមទាំងធ្វើឲ្យនាងងក់ខឹងថែមមួយរឿងទៀត ជុងហ្គុកដកដៃដែលលើកចង់ប៉ះនាងចេញ ខ្លួនក៏បែរមកជាអង្គុយត្រង់ជំនួសវិញ នាយអោបដៃខ្លួនអង្គុយគងអន្ទាក់ខ្លារួចសំឡឹងមើលទៅផែនខ្នងអ្នកដែលសម្ងំដេកឯណោះ មាល៍លីននាងរើបម្រាស់ខ្លួនតិចៗ តែមួយស្រប៉ក់ក៏បែរជាស្ងាត់គ្មានចលនាអ្វីតបវិញ។
"នេះដេកលក់ពិតមែនហ្អេស៎?" ជុងហ្គុកដំបូងគេក៏គិតថានឹងឈប់រញ៉េរញ៉ៃនាងទៅហើយ តែកាលបើឃើញនាងស្ងាត់មិននិយាយស្ដី មិនសូម្បីតែកម្រើកអីបែបនេះនាយក៏សសៀរខ្លួនចូលទៅជិតនាង លូកដៃឈ្លានពានគំនូសខណ្ឌ័ដោយទាញនាងមកបែរកើយលើទ្រូងគេទៀត កម្លាំងដៃគេស្រាលបំផុតក៏អាចទាញនាងឲ្យបែរមករកគេបានដោយងាយបំផុត នាងបិទភ្នែកគេងទាំងចងចិញ្ចើមនៅបង្ហាញភាពខឹងសម្បារមករកនាយមិនឈប់។
"មនុស្សស្រីមានគភ៌គុំច្រើនបែបនេះមែនទេ? នាងដូចជាកប៉ាល់ភ្លើងដែលគ្មានថ្ងៃរលត់អញ្ចឹងមាល៍លីន" គេអស់សំណើចរួចទាញនាងមកអោបកប់ក្នុងទ្រូង ស្រីតូចបូញមាត់ទាំងបិទភ្នែករួចញីក្បាលនិងទ្រូងហាប់ណែនទាំងមិនដឹងខ្លួនទាល់តែសោះ។
"ខាងមុខមានផ្សារទំនើប លោកម្ចាស់ត្រូវការទិញអ្វីរឺអត់ទាន៎? បើទិញចាំខ្ញុំចូលទិញជូន" កាលបើឡានកំពុងតែបើកលឿន តៃកុងក៏ស្រាប់តែបង្អង់យឺតៗរួចងាកមកសួរចៅហ្វាយប្រុសម្ដង ជុងហ្គុកងើបភ្នែកមើលទៅផ្សារទំនើបនៅឆ្ងាយល្មមរួចងាកបែរមើលអ្នកដេកក្នុងរង្វង់ដៃខ្លួនវិញ គេញញឹមបន្តិចរួចងក់ក្បាលស្រាលៗតប។
"ល្អ! ឈប់នៅទីនោះ យើងមានរបស់ត្រូវចូលទិញបន្តិច"
"ទទួលបញ្ជាទាន៎" តៃកុងឡានអោនក្បាលទទួលបញ្ជាតិចៗរួចបត់ឡានចូលចំណតនៃផ្សារទំនើបនោះតែម្ដង។

ម៉ោង២រសៀលថ្ងៃដដែល..
រាងកាយដេកនៅលើទ្រូងជុងហ្គុកកាលពីព្រឹក ពេលនេះក៏បែរជាមកដេកនៅលើពូកយ៉ាងស្ងប់សុខ ម្ចាស់ខ្លួនគេងលក់តែក៏មិនប្រាកដថារាងកាយនាងត្រូវនៅស្ងៀមនោះទេ កាយមាល៍លីនត្រូវបានដៃក្រាស់មានកម្លាំងត្រកងលើកឡើងដើម្បីសារ៉េរ៉ូបដែលមាននៅលើខ្លួននាងឯណោះ ការពិតគេចូលក្នុងផ្សារនោះព្រោះចង់ទិញរ៉ូបស្ត្រីពោះធំឲ្យនាង គេដឹងថានាងមិនទាន់មានពោះពុងធំគួរជាទីកត់សម្គាល់តែគេគ្រាន់តែចង់ផ្ដល់អ្វីដែលល្អឲ្យនាងប៉ុណ្ណោះ គេទាញស្មារ៉ូបឡើងរួចទើបដាក់នាងឲ្យគេនៅលើពូកវិញយ៉ាងស្រាលដៃជាទីបំផុត។
"អឺម! ហ៊ឺ" កាលបើខ្នងប៉ះពូកត្រជាក់ៗជាថ្មី មាល៍លីននាងក៏ដកដង្ហើមស្រាលរួចអោបភួយជាប់ទាំងញញឹមជាប់មាត់ ជុងហ្គុកក៏អង្គុយសំឡឹងមើលស្នាមញញឹមនាងរួចអោនទម្លាក់បបូរមាត់ថើបនាងតិចៗ ថ្នមៗធ្វើយ៉ាងណាកុំឲ្យនាងភ្ញាក់និងចងចាំស្នាមថើបនោះ។
"យើងស្រឡាញ់នាងបំផុតមាល៍លីន យើងមិនសង្ឃឹមថានាងនឹងលឺនោះទេ ព្រោះយើងមិនដឹងគួរប្រឈមមុខបែបណាក្រោយពីនិយាយវាចេញមកពេលនាងដឹងខ្លួនឡើយ" គេលើកដៃម្ខាងអង្អែលក្បាលនាងរួចក៏ក្រោកឡើងបំណងចង់ចាកចេញ តែក៏មានដៃមួយកាន់ដៃគេជាប់ មាល៍លីនទាញគេឲ្យអោនមករួចនាងក៏ងើបថើបបបូរមាត់គេដោយគ្មានប្រាប់ជាមុនសោះ។
"នាង! ក្រោក..ក្រោកពីពេលណា?"
"ពេលដែលលោកនិយាយថាស្រឡាញ់ខ្ញុំនោះអី"
"យើង..យើងមិនបាននិយាយ"
"មិនអីទេ! ខ្ញុំថតសំឡេងទុករួចហើយ"មាល៍លីនលូកដៃចូលក្រោមខ្នើយទាញទូរសព្ទ័មួយចេញមក រួចលានអណ្ដាតឌឺជុងហ្គុក៕
-
ចប់ហ្សុីនហើយបងតួ..

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now