ភាគ1 : បុរសមាត់ដាច

468 33 3
                                    

«ស្អាតណាស់មែនទេ!» សំទ្បេងគ្រល៎រចេញពីក្រេាយខ្នងរាងតូចដែលកំពុងតែឈរអេាបដៃសំទ្បឹងទៅចំការគ្រូចដ៏ធំល្វឹងល្វេីយទាំងមុខមាំ។

«មិនស្អាតទេ!» ជីមីនងាកមកវិញនិយាយទាំងធុញទ្រាន់ ជ្រួញមុខដាក់នាយសង្ហា និងនិយាយបន្ត÷

«ពេលណាលេាកនាំខ្ញុំទៅវិញ» ជីមីនស្រងាកចិត្តហាក់និយាយបានត្រឹមនេះព្រេាះនេះរយះពេលមួយខែហេីយដែលជីមីនមករស់នៅក្នុងចំការរបស់នាយ គេប្រេីខ្លួនសព្វគ្រប់បែបយ៉ាង ប្រេីលេីសពីកម្មករទៅទៀត។

«ពេលណាឯងឈប់ពាលាអាវាសែ ពេលនេាះហេីយឯងហ្នឹងបានទៅវិញ» យ៉ុនហ្គីនិយាយទាំងដេីរជៀសរាងតូចឈរសម្លឹងមេីលចំការរបស់ខ្លួន មិនខ្វល់ពីជីមីនដែលឈរក្តាប់ដៃជេីងដេាយការមិនសុខចិត្ត។

«លេាកហ៑ានដៀលខ្ញុំ ស្គាល់ខ្ញុំជាអ្នកណាទេ ខ្ញុំជាកូនម្ចាស់សណ្ធាគា លេាកឯងថ្លេីមធំណាស់» ជីមីនក្តាប់ដៃណែនដេាយកំហឹងខឹងស្អប់នាយពេញបេះដូង គេសឹងតែទ្រាំមិនបានស្ទុះទៅវាយកញ្ជប់មាត់នាយអេាយបែកឈាមទេ។

«កូនម្ចាស់សណ្ឋាគាវាយ៉ាងម៉េច? ឯងមិនមែនព្រះអង្គម្ចាស់អេាយយេីងគេារពទេ មេីលរីកពាសម្តីឯងចុះ តេីអេាយយេីងគេារពឯងដេាយរបៀបណា ទីនេះមិនមែនសណ្ឋាគា មិនមែនផ្ទះរបស់ឯង បេីចង់ស្រួលស្តាប់តាមយេីង ឯងហ្នឹងឆាប់បានចេញពីទីនេះ យេីងក៏មិនចង់ជួបមុខឯងឯងទេ!» រាងក្រាស់ងាកមកដាក់អេាយរាងតូចដេាយមុខកាច គេស្អប់ក្មេងនេះណាស់ ចរឹកមិនគួអេាយស្រទ្បាញ់ ឆ្នេីងកន្ទ្រេីងគួអេាយស្អប់ ក្រអឺតក្រទមព្រេាះតែអាងខ្លួនជាកូនអ្នកមាន ពាលាអាវាសែដេីរដាច់ៗយប់ លែងស្គាល់ផ្ទះសម្បែងទេីបប៉ាម៉ាក់របស់គេផ្ញេីជីមីនអេាយរស់នៅជាមួយយ៉ុនហ្គីអេាយគេកែកូនគាត់ជាមនុស្សល្អមកវិញ ព្រេាះមានតែនាយទេ ដែលអាចបង្រ្កាបអាល្អិតនេះបាន។

«គិតថាខ្ញុំចង់នៅទីនេះខ្លាំងណាស់ហ្អេស? ខ្ញុំក៏មិនចង់ជួបមនុស្សសម្តីអាក្រក់មុខងាប់អត់ជាតិដូចលេាកនេះដែរ កាន់តែឃេីញកាន់តែស្អប់» រាងតូចជញ្ជក់មាត់តបនាយវិញដូចគ្នា ជីមីនស្អប់ណាស់ ស្អប់នាយដល់ឆ្អឹង ជីវិតគេពេលនេះមិនដឹងថាជាតិមុនបានធ្វេីបាបស្អីនេះទេបានជាមនុស្សមាត់អាក្រក់ដូចយ៉ុនហ្គីនេះ។

រឿង : ផ្ចាញ់ស្នេហ៍កូនហង្សWhere stories live. Discover now