ភាគទី៨១,៨២

951 41 0
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៨១+៨២

ជាង៣០ឆ្នាំមុន
ស្ត្រីស្ថិតក្នុងឈុតស្រស់ស្អាតសុីវីល័យ អង្គុយគងអន្ទាក់ខ្លាចិបកាហ្វេ ខណៈភ្នែកមនុស្សសឹងតែមួយហាងសំឡឹងមើលទៅនាង ជាពិេសសគឺបុរសៗដែលកំពុងតែអង្គុយហាងជាមួយឯណោះ។
"ហេតុអីក៏យូរម៉្លេះ? ខាតពេលយើងអស់" កាយវិការទន់ភ្លន់តែមាត់ក៏ពោលឡើងទាំងខឹងក្រោធ នាងធ្វើខ្លួនមកអង្គុយចាំព្រោះតែមានណាត់ជាមួយមនុស្សសំខាន់ម្នាក់ តែចាំបាត់ៗមិនឃើញមកសោះ ជាងកន្លះម៉ោងទៅហើយ។
"ម៉ាដាមត្រូវការកម៉្មង់អីទេ?" ក្រោយឈររេរាអេះអុញអស់ជាយូរ អ្នករត់តុម្នាក់ក៏ប្រញាប់ចូលមកសួរនាំស្ត្រីក្រមុំយើងទាំងទើសទាល់ចិត្តជាទីបំផុត នាងចោលក្រសែភ្នែកស្រទន់សំឡឹងបក មុននិងទាក់ភ្នែកជាមួយអ្នកដែលខ្លួនប៉ងចង់ជួបចូលមកដល់ល្មម។
"អត់ទោស!"
"មាល៍! ត្រង់នៀក៎" ស្រីស្រស់យើងដែលអង្គុយក្រពុលមុខមុននោះក៏លើកដៃខ្វៃៗបក់ហៅអ្នកដែលចូលមកគ្នាពីរនាក់ឯណោះ អ្នកម្ខាងទៀតកាលបើលឺនឹងឃើញនាង ស្រីតូចក៏រត់ចូលមកព្រមជាមួយនិងស្នាមញញឹមរីកស្គុះស្គាយពេញលើផ្ទៃមុខ។
"អឹប! ហ៊ឹម..យើងនឹកឯងណាស់ដេន យើងនឹកឯងសម្លាញ់"
"យើងក៏នឹកឯងដែលមាល៍ នេះយើងទើបតែមកព្រលានក៏ឈៀងមកជួបឯងតែម្ដង"
"យើងត្រេកអរណាស់ យើងត្រេកអរ" អ្នកដែលចូលមកអោបនោះក៏ដកខ្លួនចេញ ស្រីស្រស់យើងឯណេះគ្រាន់តែដកខ្លួនពីការអោប នាងក៏ទាក់ភ្នែកនឹងបុរសដែលឈរពីក្រោយខ្លួនមិត្តសម្លាញ់ឯណោះវិញ គេមានកាយខ្ពស់ ស្លៀកឈុតអាវធំ មើលទៅដូចជាមិនមែនជាជនសាមញ្ញៗដូចជាមាល៍ មិត្តសម្លាញ់នាងទេ។
"នេះអ្នកណាគេហ្នឹងមាល៍? យើងមិនប្រហែលថាគេជាមិត្តនឹងពួកយើងសោះ"
"យើងបិសតែនឹងភ្លេចទៅ នេះគឺខេនស៍ គេជាគូដណ្ដឹងរបស់គ្នាណា៎ បងសម្លាញ់! នេះគឺដេន មិត្តរបស់អូនណា៎"
"រីករាយណាស់ដែលបានជួប អ្នកនាងដេន"
"ដូចគ្នាចាស៎ លោកខេនស៍" នាយសង្ហានិងស្រីស្រស់ចាប់ដៃគ្នាទុកជាការគារវកិច្ច តែការគារវកិច្ចនោះក៏មើលទៅដូចជាមិនមែនជាមួយនិងអារម្មណ៍ដូចជាអ្នកស្គាល់គ្នាធម្មតា ក្រសែភ្នែកពួកគេត្របាញ់រកគ្នា នាយសង្ហាសំឡឹងមើលទៅដេនរហូតដល់នាងទម្លាក់មុខចុះរួចខាំបបូរមាត់ខ្លួនឯងតិចៗ។
"តោះពួកយើងអង្គុយចុះហើយជជែកគ្នាបន្តិចល្អទេ" សំឡេងរបស់មាល៍ក៏នាំឲ្យអ្នកដែលកំពុងតែចាប់ដៃគ្នានោះប្រញាប់ដកចេញវិញ មាល៍ក៏ចូលទៅក្រៀកដៃមិត្តសម្លាញ់រួចចូលទៅអង្គុយលើសាឡុងពូកជាមួយគ្នា។
"បងទៅហៅកាហ្វេនិងខេកសិន អូននិយាយគ្នាជាមួយមិត្តចាស់ចុះ"
"ចាស៎ លោកម្ចាស់" សព្វនាមដែលមាល៍ប្រើទៅលើគូដណ្ដឹងនាំឲ្យអ្នកជាមិត្តនោះខាំសង្គ្រឺតអញ្ចាញតិចៗ នាងតាមសំឡេងមើលផែនខ្នងអ្នកដែលដើរចេញនោះទាំងមានអារម្មណ៍មួយលោតឡើងក្នុងខួរ។
(គេប្រហែលជាអ្នកមានមិនធម្មតាទេ ចុះហេតុអីក៏បានជាមកចាប់ចិត្តនិងអ្នកដែលគ្មានអីសោះដូចជាមាល៍អញ្ចឹង?)

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now