<Jungkook Taehyung លោកមេក្រុមឲ្យយើងមកប្រាប់ថា ពួកឯងត្រូវចេញទៅតាមដាន លោកក្វាងតុង ពីព្រោះថ្នាក់លើរកបាននូវភស្តុតាងមួយចំនួនដែលបញ្ជាក់ថាគាត់ជាមេចែកចាយគ្រឿងញៀន ទើបគាត់ចង់ឲ្យពួកឯងទៅរកភស្តុតាងបន្ថែមឲ្យកាន់តែច្រើន ងាយស្រួលក្នុងការចាប់ខ្លួនគាត់ នេះជាសំបុត្រដែលមេក្រុមផ្ញើ បើមានអ្វីមិនយល់គាត់ឲ្យឯងខលទៅគាត់ចុះ> សមាជិកម្នាក់ក្នុងក្រុមភ្នាក់ងារសម្ងាត់VGI បាននាំយកនូវសំបុត្រនិងសេចក្តីផ្តែផ្តាំរបស់មេក្រុមរបស់ខ្លួន មកប្រាប់សមាជិក2រូបទៀតនៃក្រុម ដែលក្នុងនោះមាន Jungkook and taehyung ដើម្បីឲ្យគេចុះទៅបំពេញភារកិច្ចរបស់ខ្លួនដែលមេក្រុមដាក់ឲ្យ បន្ទាប់មកពួកគេក៏អានសំបុត្រដែលមេក្រុមខ្លួនផ្ញើមក(សូមពន្យល់ត្រង់នឹងបន្តិច ភ្នាក់ងារសម្ងាត់VGI ជាភ្នាក់ងារដែលសម្ងាត់បំផុតក្នុងជួររដ្ឋាភិបាល គ្មាននរណាម្នាក់បានស្គាល់ពួកគេនោះទេ ពួកគេដូចជាប៉ូលិសស៊ើបអង្កេតចឹង គ្រាន់តែពួកគេមិនបង្ហាញសមាសភាគពិតរបស់ខ្លួននោះឡើង សូម្បីមុខមាត់ពិតប្រាកដ [ or spy ]។ សមាជិកក្នុង VGI មានតែ7អ្នកទេ អ្នកជាមេក្រុមឈ្មោះថា Kim namjoon ហើយនឹងសមាជិកផ្សេងៗ ឈ្មោះ Suga Jin JHope Jimin taehyung Jungkook តែអ្នកផ្សេងវិញ ស្គាល់សមាជិក VGI ត្រឹមឈ្មោះក្រៅតែប៉ុណ្ណោះ គឺ RM SG SJ JH JI V and JK...)
<ហួយការងារទៀតហាស៎?! ងងុយដេកសឹងស្លាប់ហើយ ហឹកៗ! >V ពេបមាត់តិចៗ ចង់តែយំទេលោកអើយ ទើបធ្វើការងារហើយ គិតថាបានដេកឲ្យឆ្អែតមានអី ការងារមកទៀតបាត់
<មោ!! កុំខ្ជិលពេក!>JK និយាយឡើង ព្រមទាំងក្រោកឈរចាប់ទាញករអាវរបស់Vឡើង អូសសម្តៅទៅឡានរបស់ខ្លួនរួចបើចេញទៅ
*ក្រាក
<អា៎....!!!បន្ទប់នេះធំល្អណាស់ ហួយពូកទន់ៗ ហួយ...ស្រួលខ្លួនណាស់ អួយ!!ធ្លាក់យើងងាប់ឥឡូងហើយ អាកូនទន្សាយនេះ!>គ្រាន់តែបើកទ្វារដល់បន្ទប់សណ្ឋាគារភ្ញាក់ V ក៏ហក់ឡើងលើពូកននាលចុះឡើង តាមចិត្តប្រាថ្នា តែក៏ត្រូវដាច់អារម្មណ៍ព្រោះមានកូនទន្សាយមកទាញជើងគេចុះបិះនឹងធ្លាក់ពីលើគ្រែ
<មកធ្វើការមិនមែនមកដេកទេ >Jkសម្លក់V
<ហួយដឹងហើយ!!>Vនិយាយទាំងពេបមាត់រួចដើរទៅតាមនាយកម្លោះ