ភាគ3
( បើក្រោកមកក៍រៀបចំខ្លួនមកសេអ៊ូលវិញ ! លុយនៅលើតុ !)
( បើឯងមិនមក , កុំថាយើងអាក្រក់ធ្វើបាបជីមីន !)
បន្ទាប់ពីអានសារនោះហើយគេក៍ឃើញក្រដាសដាក់ពាក្យធ្វើការរបស់ជីមីន ដែលជាមិត្តក្នុងក្រុមពួកគេដែលត្រូវសំភាស៍ការងារក្នុងក្រុមហ៊ុនរបស់ ថេយ៍យ៉ុង
« ថេយ៍ .. យើងមិនស្មានថាឯងជាមនុស្សបែបនេះទេ !»
ទីក្រុង សេអ៊ូល
ថេយ៍យ៉ុងកំពុងញាុំអាហារថ្ងៃត្រង់ជាមួយហូបីដែលពោរពេញដោយស្នាមញញឹមព្រោះតែជុងហ្គុកបានតបមកហើយថានិងមកវិញនៅថ្ងៃនេះ
« ថេយ៍ យ៉ុង!» សម្លេងហៅ របស់មិត្តក្នុងក្រុមនោះគឺ ជីមីន និង ណាមជុន ជីននី កំពុងដើរចូលមករាក់ទាក់ គូដណ្តឹងមួយគូរនោះ
« សួរស្តី បងជុន បង ជីន ជីមីន !» ហូបី ញញឹមរាក់ទាក់គ្រប់គ្នា ជាពិសេស គឺ ជីមីនដែល គេចូលចិត្តជាងគេព្រោះនាយតូចមានចរឹកទន់ភ្លន់ដូចជានាយចឹង
« ថេយ៍ ឯងមានបានដំណឹងជុងហ្គុកទេ ?» ជីមីនសួរភ្លាមពេលដែលអង្គុយចុះ
« បាន! គេថាទៅលេងម៉ែ ហើយក៍កំពុងមកវិញហើយ !» ថេយ៍យ៉ុងនិយាយទាំងមុខស្មើរព្រោះក្នុងក្រុមអ្នកណាក៍ដឹងថា ជីមីនលួចពេញចិត្តនិងជុងហ្គុកដែរ
« ឃើញទេ ! ថាហើយបើចង់ដឹងអីជុងហ្គុក ក៍មកសួរថេយ៍យ៉ុងទៅព្រោះ អាគុក វា ទុកថេយ៍ដូចជា ម៉ែវា ចឹង រាយការគ្រប់ជំហាន ហាហា !» ណាមជុននិយាយទាំងអស់សំណើច តែថេយ៍និងជីមីន មិនបានអស់សំណើចទេ
« ខ្ញុំថា មកពី ជុងហ្គុក ឧហ្សារហ៍ នៅជិត ថេយ៍ច្រើនជាងណា៎ មួយពួកគេរៀនផ្នែកតែមួយ មិនដូចឯងទេ ដែលយកលុយទៅទិញ ពិន្ទុះនោះ !» ជីន ថា ហើយក៍មកស្តីអោយណាមជុនពហរោះនាយជាអ្នកបង្រៀនពិសេស អោយណាមជុន ហើយនាយមិនដឹងឬយ៉ាងមិចថា ការបហរលងនោះ មិនសុក្រិតទេ
« ឯង ... បើមិននិយាយគ្មានអ្នកណាថាគរទេ !» ណាមជុនចង្អុលមុខរបស់ជីន តែនាយតូចបានត្រឹមធ្វើមុខឌឺដងទៅវិញ ទាំងការពិត ណាមជុន ជាសិស្ស IQ ខ្ពស់ណាស់ ហើយនាយក៍ប្រលងបានពិន្ទិះខ្ពស់ពិតមែនតែ ជីនមិនដឹងព្រោះណាមជុនបំណងធ្វើខ្លួនរៀនមិនពូកែ ព្រោះចង់អោយជីនជាសិស្សពូកែរបស់សាលា ថែមទាំងគេអាចឆ្លៀតបាននៅជិតនិងនាយតូចទៀតផង. ( ឃើញអត់ ឪមាន់ IQ ISO 9001 )
« ថេយ៍យ៉ុង. , យើងធ្លាប់លឺថាឯងនិងអោយជុងមកធ្វើការនៅក្រុមហ៊ុនឯងមែនទេ ?» ជីមីនឆ្លៀតសួរហើយថេយ៍ដែលកំពុងញុាំអាហារចូលមាត់ក៍ត្រូវឈប់និងងើបមកមើលមុខរបស់ជីមីន
« ត្រូវហើយ ជា ប្រធានផ្នែក សណ្ឋាគារ សាខា កណ្តាល !» គ្រាន់និយាយចប់ទាំងអស់គ្នាសហរែកwow តែម្តង
« អីយ៉ា ច្រណែន ជុងណាស់ .. ដែលបង ថេយ៍ ទុកចិត្តគេដល់ថ្នាក់នេះ ! » ហូបី មិនបានច្រណែនដូចដែរនិយាយ តែគេធ្វើតូចចិត្តបំណងអោយថេយ៍លួង
« អីយ៉ា អ្នកណាថា , បងស្រលាញ់ ហូបី របស់បងច្រើនជាង .. នេះ របស់អូនចូលចិត្ត
« មួយគូរ អោយតែនៅជិតដឹងតែ ស្វិតហើយ !» ណាមជុននិយាយ តែីមីនឯនេះកំពុងញញឹម មានសង្ឃឹមនិងនៅជិត ជុងហ្គុក ខុសពីថេយ៍យ៉ុងដែលលួចសម្លក់ ជីមីនបន្តិចពេលដឹងថា ជីមីនកំពុងគិតអី
( របស់យើង.. យើងគ្មានថ្ងៃលើកអោយអ្នកណា)
ថ្ងៃបន្ទាប់
ប្រលានយន្តហោះសេអ៊ូល
« បងថេយ៍... អូនប្រាកដជានឹកបងណាស់ !» ហូបី ឈរ ធ្វើមុខស្អុយពេលដឹងថា ត្រូវទៅ បារាំង 6 ខែ ជា ការរៀនភាសាបារាំងត្រៀមចូលសាលាថ្មី ខុសពីថេយ៍យ៉ុងដែលគេចេះភាសាបារាំងស្រាប់ទៅហើយ
« ណា៎ ក៍បងនិងទៅលេងបើទំនេរ ហើយបងក៍ចង់រៀនការងាររបស់លោកប៉ា បណ្តើរៗ សិនដែរ !» ថេយ៍យ៉ុង ថា ហើយក៍អង្អែលក្បាល នាយតូចមុននិងឆ្លៀតថើបថ្ពាល់របស់ ហូបី
« អត់ទេ អូនចង់ទៅជាមួយបងថេយ៍ !» ហូបី
« ក្មេងឆ្លាត ! តែមិនប៉ុន្មនខែ អូនក៍មកវិញពួកយើងនិងរៀបការ .. !» ថេយ៍យ៉ុង
« ក៍បាន ... តែបងហាមលួចមានស្រីឯណា អោយសោះ !» ហូបីចង្អុលមុខនាយតូចតែគេបែរជាក្រវីក្បាល
« បងធានាថាមិនមានស្រីឯណាទេ ! ( តែបើប្រុសក៍មិនប្រាកដ ) » ថេយ៍ស្រាប់តែនឹកដល់ជុងហ្គុកដែលពេលនេះប្រហែលនៅខនដូ ហើយ ... ទើបចង់ឆ្លៀតជូនហូបីទៅប្រលានយន្តហោះនិងឆៀងទៅលេងជុងហ្គុកដូចគ្នា
« តោះចាំបងជូនទៅ !»
YOU ARE READING
តួជំនួសក្នុងបេះដូងអូន( ចប់)
RomanceJeon jungkook x Kim taehyung X jhope Park jimin x min yoongi ស្នេហា រវាងមនុស្ស 5 នាក់ ដែលមិនយល់ថាជាស្នេហាអ្វី បើមានតែការស្រលាញ់តែម្ខាងនិងវិលជុំ « យើងមិនបានស្រលាញ់ឯងទេ ផាក ជីមីន តែយើងមិនអោយទៅអ្នកណាដាច់ខាត » យ៉ុនហ្គី «យើងស្រលាញ់ឯង ជុង តែមិចក៍ឯងស្រ...