ភាគទី៩៥,ភាគបញ្ចប់

2.4K 67 7
                                    

ទ្រុងស្នេហ៍ភរិយាក្រៅបេះដូង
ភាគទី៩៥,ភាគបញ្ចប់

ក្ដុក!
ក្រដាសកំណត់ហេតុកូពីធ្លាក់ពីដៃគេលាន់ក្ដុក ប្រៀបបីដូចជាជំនួសដល់សំឡេងបេះដូងគេក្រោយពីលឺពាក្យមួយឃ្លាថាលែងលះចេញពីមាត់នាង មាល៍លីននាងនៅឈរស្ងៀមតែភ្នែកក៏ងើបឡើងមើលមុខនាយចំៗមិនទម្លាក់សោះ នាងគ្មានអ្វីត្រូវលាក់បាំងរឺក៏ភ័យខ្លាចទៀតនោះទេ នាងសម្រេចចិត្តថានាងនឹងលែងដៃគេហើយ។
"មិចបានជាសុខៗអូនលើកសំណើរបែបនេះមាល៍?"
"មុននិងក្រោយរឿងនេះក៏គង់តែនឹងកើតឡើងដដែល ខ្ញុំគិតថាយើងបញ្ចប់វាឲ្យហើយពេលនេះតែម្ដងទៅល្អទេ? លោកក៏នឹងបានបកត្រឡប់ទៅរស់នៅជីវិតលោកដូចជាកាលពីមុនវិញ"
"អត់ទេមាល៍លីន!" ពេលនេះត្រឹមតែសម្ដីវាមិនអាចបង្ហាញពីអារម្មណ៍ឈឺចុកចាប់របស់គេបាននោះទេ ជុងហ្គុកលូកដៃទាំងទ្វេរកាន់ក្រសោបបាតដៃស្រឡូនរបស់មាល៍លីន ក្រសោបលើកយកមកប្រថាប់ប៉ះនឹងថ្ពាល់របស់ខ្លួនទាំងក្នុងពោះញ័រទទ្រើត ព្រោះតែខ្លាច។
"កន្លងមកពួកយើងឆ្លងកាត់រឿងច្រើនមកហើយ ការស្រឡាញ់ ការយល់ច្រឡំ គ្រោះថ្នាក់ វាបញ្ជាក់ឲ្យយើងឃើញកាន់តែច្បាស់ហើយថាពួកយើងកាន់តែនៅក្បែរគ្នាកាលណា បញ្ហាវាក៏នឹងកើតឡើងកាលនោះ"
"តែពួកយើងក៏តែងតែកាន់ដើរគ្នាឆ្លងផុតរឿងទាំងនោះមែនទេមាល៍លីន? អូនកុំធ្វើបែបហ្នឹងអីបានទេ? បងមិនឲ្យអូនទៅណាទេណា៎" សំឡេងដែលធ្លាប់តែមាំនឹងច្បាស់ៗ ពេលនេះក៏ប្រែមកជាញីញ័រស្ដាប់សឹងតែមិនច្បាស់ ព្រោះតែអារម្មណ៍កម្សួលខ្លាំងពេក ជុងហ្គុកចូលទៅអោបនាង អោបណែនដល់ថ្នាក់សូម្បីតែមាល៍ចង់រើខ្លួនបែបណាក៏នាងមិនអាចធ្វើបានដែរ។
កុំថាឡើយតែជុងហ្គុកដែលមានអារម្មណ៍សោកសង្រែងនិងពាក្យថាលែងលះនោះ អ្នកនិយាយផ្ទាល់ក៏មានអារម្មណ៍មិនខុសពីនាយដែរ មាល៍លីនក្រឡាប់ភ្នែកងើយឡើងព្យាយាមទប់ទឹកភ្នែកខ្លួនឯងមិនឲ្យហូរព្រោះតែនាងជាអ្នកកាត់ផ្ដាច់ចំណងនេះដោយខ្លួនឯង អញ្ចឹងនាងមិនគួរសោកស្ដាយវាទេ។
"អូនខឹងបងរឿងពីមុនមែនទេ? អូនចង់ធ្វើបែបណាក៏បាន វាយបង ជេរស្ដីបង ធ្វើឲ្យដូចជាបងធ្លាប់បានធ្វើដាក់អូននោះទៅ បងមិនថាអ្វីទេមាល៍ បងនឹងទទួលវាទាំងអស់" ការអោបក៏ប្ដូរមកជាការកាន់ក្រសោបដៃជំនួសវិញ មាល៍លីននាងក៏ងាកមុខចេញ មានឱកាសសម្រក់ទឹកថ្លាមួយតំណក់កាត់ផែនថ្ពាល់ខ្លួនឯង។
"លោកមិនបានខុសទេ តែខ្ញុំខ្លួនឯងទេដែលខុស ខ្ញុំខុសដែលខ្ញុំព្យាយាមកន្លងមកតែម្នាក់ឯង ព្យាយាមទាំងដឹងថាលោកមិនមានកូនចិត្តសូម្បីតែចង់នៅក្បែរ ខ្ញុំដូចជាបង្ខំចិត្តអ្នកដែលមិនដឹងអីឲ្យមកស្រឡាញ់ស្រីដូចជាខ្ញុំនេះ" មាល៍លីនកាន់តែនិយាយ ជុងហ្គុកក៏កាន់តែពិបាកទទួលយក ពីមុនគេអាចនឹងស្អប់ មិនទទួលយកនាងក៏ព្រោះតែគេមានគំនុំដែលនៅដិតដាមពីរឿងរបស់ចាស់ៗមក តែក្រោយពីរស់នៅជាមួយនាង ស្វែងយល់ពីនាងរួចមក គេក៏យល់ពីចិត្តខ្លួនឯងច្បាស់ យល់ថាការដែលជួបនាងមិនមែនកើតឡើងព្រោះតែគំនុំ តែទេវតាជាអ្នកចារឲ្យពួកគេបានជួបគ្នា ឆ្លងកាត់រាល់ព្យុះភ្លៀងដូចជាការធ្វើតេស្តរបស់ពួកគេ ពេលនេះពួកគេក៏ឆ្លងកាត់វាជាមួយគ្នា នាយគិតថាពួកគេក៏បានយល់ចិត្តគ្នាហើយដែរ ក៏ប៉ុន្តែហេតុអី? ហេតុអីក៏វាប្រែក្លាយមកជាបែបនេះ?
"ប៉ុន្មានថ្ងៃទៀតខ្ញុំនឹងឲ្យមេធាវីផ្ញើលិខិតលែងលះឲ្យទៅលោកចុះ"
"អត់ទេមាល៍..បងសុំអង្វរអូនចុះ"
"ឲ្យបងធ្វើយ៉ាងណាក៏បាន បងព្រម តែ..តែកុំឲ្យបងបែកពីអូន កុំឲ្យបងបែកពីខ្លួនប្រាណដ៏កក់ក្ដៅមួយនេះបានទេ? បងមិនដែលគិតថាជីវិតបងនឹងបន្តទៅមុខរបៀបមិចបើគ្មានអូននោះទេមាល៍លីន អឹក.." ទឹកភ្នែកដែលព្យាយាមទប់ក៏ហូរស្រក់ ដៃដែលកាន់ក្រសោបនាងក៏ញីញ័រតែក៏មិនព្រមព្រលែងសោះ គេក្រវីក្បាលញាប់ ខណៈអ្នកម្ខាងទៀតព្យាយាមរើបម្រាស់ចេញយ៉ាងខ្លាំង។
"មាល៍លីនពីមុន នាងប្រហែលជាស្រឡាញ់លោកខ្លាំងណាស់ ព្យាយាមដើម្បីលោកច្រើនណាស់ រហូតដល់ថ្នាក់សូម្បីតែអានកំណត់ហេតុពីមុនខ្ញុំក៏មានអារម្មណ៍ថាខ្លួនឯងក៏ហត់នឿយជាខ្លាំង បើសិនជាបន្តហើយរឿងបែបហ្នឹងកើតឡើងដដែលៗទៀត មិនមែនខ្ញុំតែម្នាក់ឯងទេដែលហត់នោះ ចុះកូន? គេគួរណាស់តែកើតមកទទួលយកតែភាពសប្បាយចិត្ត មិនមែនភាពរកាំរកូស"គេអាចនឹងមានៈជាមួយការសម្រេចចិត្តរបស់មាល៍លីន តែកាលបើនាងលើកយករឿងកូនមកនិយាយភ្លាម ជុងហ្គុកក៏ធ្ងន់ចិត្តត្រដុកដោយឯកឯងតែម្ដង គេដកដៃម្ខាងពីស្មារបស់មាល៍លីន រួចទម្លាក់ចូលក្នុងហោប៉ៅខ្លួនឯងទាញយករបស់ម៉្យាងមកដាក់លើដៃនាង។
"បើសិនវាជាអ្វីដែលអូនចង់បានពិតមែន បងក៏មិនហ៊ានជំទាស់ដែលមាល៍លីន តែបងសុំអូនរឿងមួយនេះបានទេ? បំពាក់ឲ្យគេជំនួសបងផងបានទេ?" មាល៍លីននាងមិនបានមើលឲ្យដឹងថារបស់មួយនោះជាអ្វីទេ តែនាងក៏ក្ដាប់ទទួលយកវារួចងក់ក្បាលឆ្លើយតបជាមួយគេវិញទាំងភ្នែកក្រហមងាំង។
"បងស្រឡាញ់អូនបំផុតណាមាល៍..បងស្រឡាញ់អូនណាស់" លើកនេះគេក៏អោបនាងម្ដងទៀត អស់ពីអោបគេក៏ថើបថ្ងាសនាងស្រាលៗផ្ដិតស្នាមថើបមួយទុកដូចជាការលាគ្នា។
"បងមាល៍លីន.. បងទៅណា? បងប្រុស ហេតុអីក៏បងមិនឃាត់បងមាល៍លីន? ហើយអីក៏បងព្រមជាមួយគាត់ហ្អា៎?" ការអោបក្រសោបក៏បញ្ចប់ត្រឹមមាល៍លីននាងចូលទៅក្នុងផ្ទះ ដេនដាលីឯណោះនាងក៏ច្រឡោតខឹងខ្លាំងយកតែមែនទែន នាងទះគួកស្មាបងប្រុសខ្លួនឯងផាំងៗប្រាប់គេឲ្យចូលទៅឃាត់បងថ្លៃស្រីដែលទើបតែទៅអម្បាញ់មិញ តែវាហាក់ដូចជាមិនបានផល និងមិនបានធ្វើឲ្យបងប្រុសនាងកម្រើកខ្លួនអីបន្តិចសោះ។
"បងអាចយល់ពីនាងណាដាលី.. នាងមើលទៅដូចជាហត់នឿយនឹងស្នេហាមួយនេះច្រើនពេកហើយ" ជុងហ្គុកលើកដៃអង្អែលក្បាលប្អូនស្រីតិចៗរួចក៏បែរខ្លួនដើរចេញឆ្ងាយពីកន្លែងមួយនោះ ដេនដាលីឯណេះនាងក៏ជ្រោងសក់ខ្លួនឯងទាំងតានតឹងព្រោះនាងមកទីនេះមិនមែនមកដើម្បីទទួលបងប្រុសទៅវិញតែម្នាក់ឯងនោះទេ នាងមកបំណងចង់បានទាំងបងថ្លៃនឹងក្មួយត្រឡប់ទៅវិញដែរ។

រដូវកាលទី០១៖ ទ្រុងស្នេហ៍ ភរិយាក្រៅបេះដូង {The mistaken}Where stories live. Discover now