[អ្វីគ្រប់យ៉ាងតែងតែមានភាពប្រកួតប្រជែង ដណ្ដើមអំណាចគ្នាទៅវិញទៅមកហ្នឹងកាត់សម្លាប់គ្នាទៅវិញទៅមក រស់នៅក្នុងសង្គមងងឹតគ្មានឲ្យភាពស្មោះត្រង់ពេលខ្លះសត្វយើងចិញ្ចឹមក៏ ក្លាយទៅជាសត្វដែររមាស់គុណខ្លាំងបំផុត ]
______
[ ទីក្រុងសេអ៊ូល]
ទីក្រុងមួយនេះពិតជាស្រស់ស្អាតខ្លាំងណាស់ ទោះបីជាពេលនេះ ឈានទៅរាត្រីពេលយប់ទៅហើយ ពន្លឺភ្លើងស្រស់បំព្រង ហ្នឹងអាគារខ្ពស់ៗ ទៅតាមអាគារមួយក៏មាន តាំងរូបតារាស្រី បង្ហាញម៉ូដស្អាតៗផងដែល។
ប៉ុន្តែបើយើងក្រឡេកទៅជ្រាយក្រុងឯណោះវិញកំពុងតែ មានសង្គ្រាមរវាងសម្ព័ន្ធ ម៉ាយូគិហ្នឹង ហៃណារ៉ូ សម្ព័ន្ធទាំងពីរនេះគឺមិនដែល ត្រូវគ្នាឡើយ ក្រៅពីកាប់សម្លាប់គ្នាទៅវិញទៅ....ហេតុអ្វីគឺ ខ្លាពីរមិនអាចមាននៅភ្នំតែមួយឡើយ។
[ផាំងៗ....ផាំងៗ ] សម្លេងស្នូរកាំភ្លើងបន្លឺឡើងនៅក្នុងព្រៃដែលស្ងាត់ ហ្នឹងឆ្ងាយពីទីប្រជុំជនមានមនុស្សស្លាប់សន្ធឹកសន្ធាប់ ក្នុងការវាយប្រហារគ្នាទៅវិញទៅមក មើលក៏ដឹងថាសម្ព័ន្ធទាំងពីរមិនត្រូវគ្នា។
" សម្លាប់! កុំឱ្យសល់ម្នាក់"សម្លេងយ៉ាងមានអំណាច ទឹកមុខកំណាច សម្លឹងទៅកាន់សត្រូវ ថ្ងៃនេះនាយត្រូវតែសម្លាប់ពួកគេទាំងអស់នោះឱ្យបាន។
"ផាំងៗ...ផាំងៗ!" សម្លេងកាំភ្លើងនៅតែបន្លឺឡើង ធ្វើឱ្យមនុស្សស្លាប់កាន់តែច្រើនៗ
" ចៅហ្វាយ! យ៉ាងម៉េចហើយ? " ស៊ានខៃវាចាពាក្យសម្ដីទៅកាន់ចៅហ្វាយដោយក្តីបារម្ភ ព្រោះអម្បាញ់មិញនាយឃើញចៅហ្វាយត្រូវគ្រាប់ ហ្នឹងមានរបួស។
"មិមអីទេ...សម្លាប់ពួកវាឱ្យអស់ ម្នាក់ក៏កុំទុក" ដៃខ្ទប់របួសកុំឱ្យហូរឈាមកាន់តែខ្លាំងប៉ុន្តែ ពាក្យសម្ដីរបស់នាយ នៅតែមាន អំណាចធ្វើ ឱ្យកូនចៅនៅ ក្រោមឱវាទទាំងអស់ សម្រុកហ្នឹងបាញ់រះរហូតទាល់តែដៃគូសត្រូវមិនអាចតតាំងបានទៀត ។
" ចៅហ្វាយវា រត់ហើយ" ស៊ានខៃពោលទាំងរត់បាញ់សម្លាប់ ខ្មាំងសត្រូវប៉ុន្តែក៏ ត្រូវនាមជាចៅហ្វាយឃាត់ឃាំងមិន ឱ្យបាញ់
" មិនបាញ់ទេ! ជីវិតរបស់វា ទុកឱ្យយើងជា អ្នកកំណត់" នាយវាចាទាំងមាន ស្នាមញញឹមចុងមាត់តិចៗ ក្រសែភ្នែក សម្លឹងមើល ខ្មាំងសត្រូវរត់ទៅទាំងត្រដាបត្រដួសមើលចុះគួរឱ្យសង្វេគណាស់ ។
" ទៅវិញ" ក្រោយពេលដែលនិយាយចប់ ហើយនាយក៏ត្រឡប់ទៅវិញដោយឱ្យកូនចៅ ដឹកសាកសពទាំងនោះបោះឱ្យក្រពើសុីនៅបឹងមួយដែលនាយបាន បង្កើតឡើងហើយក៏ ចិញ្ចឹម។
"បាទចៅហ្វាយ"
[ មីន យ៉ុងហ្គី ម៉ាយូគិ អាយុ35ឆ្នាំ ទោះបីជានាយមានអាយុ ច្រើនប៉ុន្តែសម្រស់របស់នាយនៅតែ សង្ហាដដែល រាល់ថ្ងៃនាយ បង្កើតក្រុមហ៊ុន លក់ទឹកអប់ ដើម្បីលះលាក់រឿងអាក្រក់ហ្នឹងមានជាម៉ាហ្វៀកំណាចនៅពីក្រោយ អ្វីដែលសំខាន់នាយក៏មានមិត្តភក្តិម្នាក់ផងដែរ គេមាន ឈ្មោះចន ជុងហ្គក ហើយគេក៏ជា មេបញ្ជាការផងដែរ អញ្ចឹងហើយទោះបីជា យ៉ុងហ្គី ជួនដូរអ្វីក៏ គ្មានបញ្ហាព្រោះមានមិត្ត ជួយ ]
__________
ឡានស៊េរីទំនើបហ្នឹងឆ្នៃម៉ូតមានមួយគ្មានពីរបាន រំកិលទៅលើដងផ្លូវដែលមាន ពន្លឺពណ៌ស្រស់បំព្រងជាច្រើន ប៉ុន្តែភ្លើងទាំងអស់នោះមិនអាច ធ្វើឱ្យចិត្តមនុស្សឈាមត្រជាក់ ចិត្តរឹងគ្រោតគ្រាត នាយម្នាក់នេះមាន ភាពរំជើបរំជួលឡើយ កំពុងរៀបចំហ្នឹងបិទភ្នែកទៅហើយក៏ស្រាប់តែ..
"ផាំង..." សម្លេងឡានបុកក្មេងប្រុសម្នាក់ប៉ុន្តែមិនបាន ត្រូវធ្ងន់ឡើយ គ្រាន់តែមានស្នាមរបួសបន្តិចប៉ុណ្ណោះ។
"មានរឿងស្អី?"សម្លេងនេះស្តាប់ពេលណាគឺមាន ឥទ្ធិពលខ្លាំងដដែលធ្វើឱ្យស៊ានខៃ ដែលជាមនុស្សជំនិតត្រូវ ឱនមុខចុះហើយ ប្រាប់តាមដំណើររឿងកើតហេតុមុននេះ។
"ចៅហ្វាយ..ក្មេង...[ដឹបៗ...] ស៊ានខៃនិយាយមិនទាន់ចប់ផងក៏ត្រូវឈប់ ព្រោះមាន គេគោះកញ្ចក់ទ្វារឡាន រាងក្រាស់ ដែលនៅក្នុងឡាននោះ អង្គុយ គយគន់មើលសម្រស់របស់ក្មេងម្នាក់នេះ ។ បបូរមាត់មានឈាមតិចៗ ដៃមានរបួសសក់ក្បាលរញ៉េរញ៉ៃ ភ្នែកមូលក្រឡង់ ថ្ពាល់ប៉ោងៗ សំខាន់គឺ ខួចទៀត នាយកាន់តែសម្លឹងកាន់តែធ្វើឲ្យបេះដូងនាយ មាន រំភើបញាប់ញ័រមិមយល់សោះថានោះជារឿងអ្វី។ស៊ានខៃ ឃើញចៅហ្វាយមិនមាត់ក៏ចេញពីក្នុង ឡានហើយក៏រុញអាល្អិតឱ្យដល់ហ្នឹងស្រែកដោយការប្រមាន នាយនិយាយមិនទាន់ចប់ផងក៏ត្រូវ បរុស5 នាក់ចូលហ្នឹងក្មេងម្នាក់នោះ។
"អ្ហឹកៗ...អាយយ៎..លែងខ្ញុំអ្ហឹកៗជួយផង អ្នកណាក៏បានជួយខ្ញុំផងហុឹកៗ..." សម្លេងបន្លឺឡើង ដោយក្តីឈឺចាប់ចេញពីរបបូរមាត់តូចស្តើងហ្នឹងមានរបួសនោះ សម្លេងក្មេងម្នាក់នេះ ពិតជាពិរោះ សណ្តំចិត្តអ្នកនៅក្នុងឡានណាស់។
"លែងគេ ភ្លាម! បើឯងមិនចង់ធ្វើជា សាកសពនៅក្រោមជើងរបស់យើង" យ៉ុងហ្គី បើកទ្វារឡានហើយក៏បោះសម្តី គម្រាមកំហែងទៅកាន់ពួកគេ ធ្វើឱ្យអ្នកទាំង5 នោះសើចឡើងក្អេងក្អាង
"ហ្ហា៎...ហាហា៎..ឯងជាអ្នកណាហ៊ានមក និយាយជាមួយហ្នឹងយើងផង?" ពួកនិយាយទាំងក្អេងក្អាង
"អ្ហឹកៗ...លោកជួយខ្ញុំផង..អ្ហឹកៗ...ពួកគេ ចង់យកខ្ញុំទៅលក់ហុឹកៗ" ក្មេងតូចនៅតែ ប្រឹងប្រែងរើសបម្រះចេញពីពួកនាយអស់នោះ តែនៅតែគ្មានបានការដដែល ទើបបបូរមាត់តូចគ្មានសន្សើមស្រែកហៅជំនួយ
" ប្រាប់ពីតម្លៃរបស់គេមក" ដោយនៅទីក្រុងទើបនាយមិនចង់ប្រឡាក់ឈាម ធ្វើឲ្យ ពួកគេអស់នោះមើលមុខគ្នាបន្តិចមុនហ្នឹង ដាក់សំណើ
"80លាន ដុល្លារ"
"ហឺស! កម្ទេចលុយ អាស៊ានខៃរៀបចំឱ្យពួកវាទៅ អាល្អិតឯងមកណេះ" យ៉ុងហ្គី សើចដើម.ក បន្តិចរួចក៏ ឱ្យកូនចៅចាត់ការ ហ្នឹងបក់ដៃហៅ ក្មេងតូចនោះ ចូលទៅក្បែរនាយ។ រាងក្រាស់មិនមាត់ក៏ទាញដៃរបស់ គេចូលទៅក្នុងឡាន ធ្វើឱ្យក្មេងម្នាក់នោះធ្វើកាយវិការ មិនត្រូវក្នុង ចិត្តក៏ខ្លាចនូវទឹកមុខរបស់នាយដែល។
"ឯងខ្លាចយើង?" យ៉ុងហ្គី បែរមកចាប់អារម្មណ៍ដឹងច្បាស់ណាស់ ថាក្មេងម្នាក់នេះ ខ្លាចញញើតហ្នឹងខ្លួនដល់កម្រិតណា ទើបនាយសម្រួល ឥរិយាបទពីជាសុភាពបុរសទូទៅ ចំណែកឯស៊ានខៃ ឱ្យលុយពួកនោះហើយក៏ចូលឡាន។
" ចៅហ្វាយ! ក្មេងនេះគិតយ៉ាងម៉េច?" ស៊ានខៃបែរមកសួរចៅហ្វាយ ប៉ុន្តែក៏ ត្រូវស្ពឹកមុខព្រោះតែនាមជាចៅហ្វាយមិនទុកមុខ
"ជារឿងរបស់ឯងហ្ហេស៎អាស៊ានខៃ ចេញឡានទៅ" នាយពោលទាំង សម្លក់សម្លឹងកូនចៅ ដោយភាពហួសហែង ក្មេងប្រុសអង្គុយចិត្តខ្លួន
"បាទចៅហ្វាយ" ស៊ានខៃ ញឹមតិចៗមិនសូវសម រួចក៏បើកឡានចេញទៅទៅតាមផ្លូវ គ្មានអ្នកណានិយាយអ្វីឡើយ ទើបរាងក្រាស់ចាប់ផ្តើមសំណួរក្រសែភ្នែកមាន ពន្លឺរះដូចព្រះអាទិត្យ សម្លឹងទៅកាន់ ផ្កាឈូករត័្នមួយទងកំពុងតែ មានភាពសោកសៅ។
" ឈឺទេ?" នាយក្រាស់មិនត្រឹមតែសួរឡើយថែមទាំងឆ្លៀតស្ទាបអង្អែលថ្ពាល់របស់ក្មេងនោះផងដែរកាលបើធ្វើបែបនេះ គឺ ធ្វើឱ្យ គេខ្លាចដៃតូចខ្ញាំខោអាវ មុខឱនចុះ ខ្លួនខិលទៅគៀក ទ្វារឡាន យ៉ុងហ្គីឃើញបែបនេះក៏ ដក់ដៃមកវិញព្រោះដឹងទេខ្លាច។ ឡានក៏រំកិលទៅមុខមកដល់ ភូមិគ្រឹះដ៏ធំ ស្គឹមស្កៃ គ្រាន់តែឃើញឡានចៅហ្វាយបែបនេះភ្លាមធ្វើឱ្យ អ្នកយាមរត់មកបើកទ្វារដើម្បីឱ្យឡានចូលទៅក្នុង រួចក៏មានទាំងអ្នកបម្រើជា ច្រើនឈរជាជួរដើម្បីស្វាគមន៍ហ្នឹងគោរព ចៅហ្វាយដូចសព្វមួយដង.។
"ចុះមក ផ្ទះហើយតើឯងនៅ អង្គុយដល់ណាទៀត?"
"ខ្ញុំ..ខ្ញុំ..ខ្ញុំខ្លាច"The continue vote pg na jj 😚💜
YOU ARE READING
♡(> សណ្តំស្នេហ៍លោកប៉ាកម្លោះ<)♡
Actionស្នេហាក្មេងប្រុសអាយុ17 ឆ្នាំ ហ្នឹង កម្លោះចាស់ អាយុ35ឆ្នាំ សម្តែងដោយ : មីន យ៉ុងហ្គី ម៉ាយូគិ ( Top) ផាក ជីមីន ម៉ាយូគិ ( bottom) សរសេរដោយ: វ៉ាង គីមលីន