ភាគ6
ជីមីនត្រលប់មកវិញទាំងមិនមានជំហរ.. ប្រុសម្នាក់នោះមិនដឹងជាអ្នកណាតែគេចាំសម្តីរបស់គេច្បាស់ណាស់មុននិង គេចេញពីភូមិគ្រិះនោះ
« គឺឯងទេជាអ្នកទាក់ទាញយើង! ហើយឯងទេអ្នកបង្ខំយើងអោយឡើងគ្រែជាមួយឯង !» ព្រោះហេតុផលនេះហើយទើបនាយតូចមិនអាចនិយាយអ្វីបានពេលគ្រប់យ៉ាងត្រូវទំលាក់អោយគេទៅវិញ
ពេលវេលាចេះតែកន្លងផុតទៅពីមួយថ្ងៃទៅ1 ថ្ងៃ ឆ្លងអស់រយះពេល3 ខែហើយ .. ដែលជុងហ្គុកធ្វើការនៅសណ្ឋាគាររបស់ថេយ៍យ៉ុងដូចគ្នានិងជីមីនដែលកំពុងធ្វើការនៅផ្នែកហិរញ្ញរបស់ ក្រុមហ៊ុនថេយ៍យ៉ុង
« ថេយ៍យ៉ុងនៅឯណា ?» ជុងហ្គុកកាន់ឯកសារមួយដើរចូលមកបន្ទប់ CEO តែថា លេខាមុខបន្ទប់បែរជាសម្លឹងមុខជុងហ្គុក
« មិនដឹង..!»
« ហេតុអីក៍មិនដឹង?»
« បើថាមិនដឹងគឺមិនដឹងហើយ ... ហើយនេះឯកសារមែនទេ អោយមកនេះមកចាំយើងជាអ្នកយកអោយគាត់ សុីញ៉េ ! » លេខា ស្រីស្អាត ទាញឯកសារពីដៃជុងហ្គុក ហើយក៍រៀបចំខ្លួនទៅកាន់បន្ទប់ថេយ៍យ៉ុង
« ក្រែងនាងថាមិនដឹង ?» ជុងហ្គុក ស្រែកថាអោយលេខា តែនាងបែរជាញញឹមចំអក
« ចុះយើងមិនបានថាដឹងថេយ៍យ៉ុងនាយនៅឯណាទេ យើងស្គាល់តែ CEO Kim » លេខានិយាយហើយក៍ទាញស្មារអាវចុះបង្ហាញរាងស្រីសរស្គុះធ្វើអោយជុងហ្គុកជ្រួញចិញ្ចើម
« លោក ប្រធាន !» លេខា ហារ៉ា ដើរចូលមករកនាយតូចទាំងញញឹមដាក់មន្តស្នេហ៍អោយទៅថេយ៍យ៉ុងតែគេបានត្រឹមងើយមើល
« មានការអី លេខា ហារ៉ា !» នាយតូចនិយាយនិងមើល ផ្លាកឯកសារ ជារបស់ ប្រធានសាខា កណ្តាល
« ខ្ញុំយកឯកសារមកអោយលោកប្រធាន !» ហារ៉ា ខំអោនទៅជិតមុខថេយ៍យ៉ុងបម្រុងទាក់ទាញគេតែនាយតូចមិនចាប់អារម្មណ៍ក៍បកសួរទៅវិញ
« ឯណា ប្រធាន ផ្នែក ចន ?» ថេយ៍
« គេទៅវិញហើយ លោកប្រធាន !» ហារ៉ា ខឹងចិត្តដែលនាយតូចសួររកតែជុងហ្គុក
« ហៅគេអោយមកជួបយើង !» ថេយ៍
« ចាស.. !» ហារ៉ា ដើរចេញមកវិញទាំងត្រំជើងមិនពេញចិត្តដែលនាងមិនធ្លាប់ទាក់ទាញគេបានសោះ
( បើ កូនឆីញុមពន្ធគេដែរនិង 😒)
ក្រាក
គ្រាន់ តែបើកទ្វារភ្លាមហារ៉ា ក៍ពេបមាត់ ពេបជ្រាយអោយជុងហ្គុកដែលឈរនៅមុខបន្ទប់នៅឡើយ
« លោកប្រធាន ហៅអោយចូលទៅជួប !» ហារ៉ា ទំលាក់ ខ្លួនមកអង្គុយកន្លែងដើមវិញទាំងឈឺចិត្តស្របពេលនោះជុងហ្គុក ក៍ង៉ក់ ក្បាលដើរចូលទៅ តែថា
« ប្រុសកំដរ.. វាបានប៉ុន្មានទៅហឹស!» ហារ៉ា
« នាងនិយាយថាមិច ?» ជុងហ្គុកងាកមកតបវិញ
« ដូចដែលដឹង កុំស្មានថា យើងមិនដឹងថា តួនាទីការងារឯង បានមកព្រោះអីនោះ អាប្រុសកំដរ.. លោកប្រធាន ត្រឹមទុកឯងជាក្មេងកំដរ... ព្រោះប្រពន្ធគាត់ មិននៅ !» សម្តីរបស់ហារ៉ាធ្វើអោយជុងហ្គុកខឹងហើយក៍ឆ្ងល់ បន្ទាប់ពីគិតបាន 5 វិនាទី ក៍សឹងតែបោកក្បាល. ហារ៉ា ប្រហែលគិតថា នាយ.. នៅក្រោម
( ស្អីគេ ? នាងនេះ យើងឡើងtop ) ជុងហ្គុកខឹងឡើងមុខក្រហមដើរចូលបន្ទប់ របស់ ថេយ៍យ៉ុង
« អៅ ជុង .. មិចក៍មុខក្រហមមេស .. នេះមិនទាន់ញុាំការ៉ុតមែនទេ ទន្សាយតូច»ថេយ៍បង្អាប់នាយក្រាស់ ដែលជាទម្លាប់ដាក់ការ៉ុតឆៅ តាមកាបូប និងទំនេរញុាំឡើងដូចទន្សាយគួរអោយស្រលាញ់
« គ្មានអីទេ. ហើយឯកសារ៊ង សុីញ៉េហើយឬនៅ ?» ជុងហ្គុក តបវិញតែថេយ៍បែរជាងើបមកទាញដៃគេចូលទៅអង្គុយកន្លែង CEO ហើយគេក៍អង្គុយលើភ្លៅនាយតែម្តង
« ហ្ហើយ ហ្ហើយ .. តែថា ចង់អោយឯងមើលឯកសារនេះ ជារបស់ជីមីន យកមក ! តែដូចមិចមិចៗ ក៍មិនដឹង !» ថេយ៍ស្រាក់ ដៃលើកររបស់ ជុងហ្គុក ហើយក៍ដាក់ ក្បាល ផ្អែកលើគេ
« អោយយើងមើល?» ជុងហ្គុក សួរបញ្ជាក់ និងអោនមើលអ្នកដែលកំពុងបិទភ្នែកក្រោមទ្រូងរបស់គេ កាយវិការរបស់នាយតូចពេលនៅជាមួយគេឡើងដូចកូនក្មេងទៅហើយ
« យើង ងងុយ.. យប់មិញ ឯងអុកយើងឡើងទន់អស់ហើយ !» ថេយ៍
« ថេយ៍.. និយាយអីបែបនេះ ? មិនខ្មាសទេហី !» ជុងហ្គុកអៀននិងពាក្យនាយតូចឡើងក្រហមមុខគេទៅវិញ
« អីយ៉ា អាទន្សាយតូច អៀនឡើងដូច បេប៊ី តែអុកយើងឡើងចង់ដាច់ខ្យល់ !» នាយតូចបើកភ្នែកមើលហើយក៍អស់សំណើចនិងឈ្មុលមុខទៅរកដើមទហរូងរបស់អ្នកកំលោះស្រូបក្លិនក្រអូបដែលគេចូលចិត្ត
« គេងទៅ... ចាំយើងមើលអោយ!» ជុងហ្គុកញញឹមបន្តិចមុននិងយកដៃម្ខាងក្រសោបកាយតូចនៅលើភ្លៅហើយក៍ត្រួតពិនិត្យមើលឯកសាររបស់ក្រុមហ៊ុនដូចគ្នា
2 ម៉ោងក្រោយមក..
ឯកសារមួយគំនរធំត្រូវជុងហ្គុកពិនិត្យមើលទាំងអស់ពេលមើលទៅម៉ោងក៍ឃើញថា ថ្ងៃត្រង់ទៅហើយតែ ថេយ៍យ៉ុងមិនមានកាយវិការថានិងកម្រើកឬ ភ្ញាក់ទេ គេងលង់លក់យ៉ាងស្រួល
« ថេយ៍.. !» នាយហៅ គេតិចៗ តែគេមិនៅភ្ញាក់ទាល់តែសោះរហូតទ្វាររត្រូវបើកចូលភ្លាមៗ
« ចៅហ្វាយ.. ខ្ញុំ!» ហារ៉ា បម្រុងថា ទិញអាហារមកអោយនាយតូចព្រោះមិនឃើញចេញពីបន្ទប់ ហើយនាងក៍មិនដឹងថា ជុងហ្គុកនៅតែនៅក្នុងនេះទេ តែវាធ្វើអោយនាងគាំងមួយកន្លែងពេលដែលឃើញ ថេយ៍យ៉ុងកំពុងគេងលើភ្លៅរបស់ ជុងហ្គុក ហើយនៅកៅអី CEO ទៀត ចំណែកជុងហ្គុក ក៍ភ្ញាក់ដូចគ្នារួមទាំងមើលទៅ ថេយ៍ដែលមមើរ..
« daddy.. អូនងងុយ.. កុំរំខានបានទេ !» ថេយ៍យ៉ុង
« ហឹម គេងទៅ .. តិចទៀតចាំយើងដាស់ឯង !» ជុងហ្គុក ក្រហឹមបន្តិចហើយងើយមើលទៅហារ៉ាដែលគាំង
« អាហាររបស់ ថេយ៍មែនទេ ? ដាក់នៅលើ តុទៅ!» ជុងហ្គុកនិយាយហើយក៍អោនមកមើលរាងតូចនិងបន្តិមើលឯកសារចំណែកហារ៉ា ក៍ដាក់អាហារនិងចេញទៅទាំងភាំងៗ
« នេះអ្វីដែលយើងគិតមករហូតគឺខុសមែនទេ ? ចៅហ្វាយជា... អូយ ងាប់ហើយនាងហារ៉ា ...» ហារ៉ា ខឹងចិត្តដែលគិតមករហូតថា ជុងហ្គុកជា ប្រពន្ធគេ ទាំងការពិតគឺ ជា ថេយ៍យ៉ុងទៅិញទេ ព្រោះតែជុងហ្គុក ជាមនុស្សស្លូតបូត ឯថេយ៍ជាមនុស្ស មឺុងមាត់ និងមើលទៅព្រានមករហូតទើបនាងទៅជាគិតបែប នេះទៅវិញ
មកមើលជីមីនយងឯនេះវិញកំពុងរត់គេចពី សូហ្គា ដែលតាមឆាឆៅគេរហូតត្រូវសុំសំរាកការងារជាប្រចាំព្រោះនាយព្រានជា តោកំណាចកំពុងតាមចាប់កូនមាន់ដែលប្រឹងប្រទះស្លាបហោះហើររហូត
« ផាក ជីមីន យប់នេះខ្ញុំមកទទួល .. បើគេចទៀត រឿងរបស់ពួកយើងប្រហែលត្រូវបើកចំហរហើយ !» សូហ្គា ផ្ញើសារចូលមកហើយក៍ញញឹមសមចិត្តរួចក៍មើលទៅកូនចៅដែលក្រវីក្បាល
« ចៅហ្វាយធ្វើបាបអ្នកប្រុសជីមីន បែបនេះ តើ មានពាក្យអីដោះស្រាយនិង អ្នកប្រុស ចន ?»វិននិយាយទាំងក្រវីក្បាល
« ដូច អាជុងហ្គុក ធ្វើអីយើងបាន ! ជីមីន ស្រលាញ់វាណាស់ ចាំមើលថាវានិងធ្វើយ៉ាងមិចបើដឹងថាគេជាប្រពន្ធយើងនោះ !» សូហ្គា សើចក្នុងបំពង់ករ ហើយក៍មើលទៅ សារដែលតបមកថា យល់ព្រម
ក្រុមហ៊ុនគីម
« តើលោកត្រូវការអី មីន យ៉ុនហ្គី! លោកជាអ្នកណា ហេតុអីក៍ចង់ធ្វើបាបជុងហ្គុក !» រហូតមកដល់ពេលនេះ នាយតូចនៅតែមិនយល់ ថា ប្រុសម្នាកនោះជាអ្នកណា តាំងពីថ្ងៃដែលពួកគេជ្រុលជ្រួស នាយតូចធ្លាប់ចាប់បានគេតាមដាន ជុងហ្គុក រហូតបែកជារឿងគេត្រូវ សូហ្គា គម្រាមសព្វគ្រប់បើមិនចង់អោយជុងហ្គុកមានរឿងអក្រក់
YOU ARE READING
តួជំនួសក្នុងបេះដូងអូន( ចប់)
RomanceJeon jungkook x Kim taehyung X jhope Park jimin x min yoongi ស្នេហា រវាងមនុស្ស 5 នាក់ ដែលមិនយល់ថាជាស្នេហាអ្វី បើមានតែការស្រលាញ់តែម្ខាងនិងវិលជុំ « យើងមិនបានស្រលាញ់ឯងទេ ផាក ជីមីន តែយើងមិនអោយទៅអ្នកណាដាច់ខាត » យ៉ុនហ្គី «យើងស្រលាញ់ឯង ជុង តែមិចក៍ឯងស្រ...