ភាគ បញ្ចប់
ថេយ៍យ៉ុង សំងំតែនៅក្នុងបន្ទប់ បន្ទាប់ពីសុំប៉ាគេអោយពន្លឿនការរៀបការហើយគេក៍សុំទៅរៀនបន្តភ្លាមឺដូចគ្នាបន្ទាប់ពីរៀបការហើយ
« ជុង... ហេតុអីក៍យើងត្រូវខូចចចិត្តចំពោះរឿងទាំងនេះ ? » ថេយ៍យ៉ុង ក្តាប់ដៃ ខឹងដែលគេកំពុងនឹកជុងហ្គុក ខឹងដែលរាងកាយគេបែរជាស្រេកឍ្លាន រឿងទាំងនោះជាមួយជុងហ្គុក គេរិតែស្អប់ពេលនឹករឿងជុងហ្គុក និងជីមីនក៍ធ្វើបែបនោះនៅលើគ្រែ គេកាន់ តែស្អប់ពេលជុងហ្គុកនិយាយថា ស្រលាញ់គេ
« យើងមិនបានស្រលាញ់ឯង ជុងហ្គុក ..! សុំទោស » ថេយ៍យ៉ុង
បន្ទាប់ ពីឃើញពត៍មានទាំងអស់ជីមីនក៍មិនអាចនៅសុខ គេដឹងថា ជុងហ្គុក និងខូចចិត្តទើប គេឆ្លៀតពេលដែលយ៉ុនហ្គី មិននៅ គេក៍ទៅរក ជុងហ្គុក នៅខន ដូរភ្លាម
ខនដូរ
បន្ទប់របស់ជុងហ្គុកទៅជារញ៉េរញ៉ៃ ជាពិសសគឺ ជុងហ្គុក ផ្ទាល់ ដែលគេមិនញុាំមិនគេង ទេ នៅតែយំអោបរូបថត ម្តាយគេជាមួយការខូចចិត្ត
« ម៉ាក់ .. ហេតុអីគេមិនស្រលាញ់ កូន ? ឬ ព្រោះតែកូនជាអ្នកក្រ ? កូនក្រ មិនសមនិងគេមែនទេ ម៉ាក់ ?» ជុងហ្គុកនិយាយដដែរៗប្រាប់ម្តាយគេដែលនៅសល់ តែរូបភាព
តីង តង់
សម្លេងកណ្តឹងរោទ៍ធ្វើអោយជុងហ្គុកគិតថា ថេយ៍យ៉ុងមកទើបគេប្រញាប់ប្រញាលទៅរកនាយតូចតែម្តង
« ថេយ៍ ... ថេយ៍មករកយើងហើយ!» ជុងហ្គុកបើកទ្វារទាំងញញឹមស្រស់ តែក៍ទំលាក់ វិញពេលជាជីមីន
« ជីមីន ...!»
« ជុង ? ឯងយ៉ាងមិចនិង ? មិចក៍សភាពក្លាយជាបែបនេះ ?»ជីមីន សឹងមិនជឿថា នេះជាជុងហ្គុក សភាពគេពិតជា កំសត់ណាស់
« ឯងមកធ្វើអី... ឯងមកសើចចំអកយើងមែនទេ ? » ជុងហ្គុក ស្រែកថាអោយជីមីនហើយគេ ក៍ច្រាននាយតូចចេញតែ ជីមីនចាប់ដៃគេជាប់
« ហឹក.. ឯង.. ជុង យើងសុំទោស យើងធ្វើវាព្រោះតែយើងទាល់ទេ !» ជីមីន យំខ្លាំងមុខជុងហ្គុក គេមិនសួរនាំទេ ព្រោះដឹងពីមូលហេតុស្រាប់ទៅហើយ « ហេតុអីក៍ឯងធ្វើបែបនេះ ហា៎ ជីមីន ក្រែងពួកយើងជាមិត្តល្អនិងគ្នា មិនអញ្ជឹង ?» ជុងហ្គុក
« មកពីយើងស្រលាញ់ឯង .. យើងស្រលាញ់ណា៎ ជុងហ្គុក ហេតុអីក៍ឃើញវា ហេតុអីក៍ឯងស្រលាញ់គីមថេយ៍យ៉ុងទាំងគេធ្វើបាបឯង!» ជីមីនស្រែកតបវិញ
« បានហើយ .. យើងមិនចង់ស្តាប់ទេ ! ឯងប្រាប់មកថាឯងយកលុយ របស់ ក្រុមហ៊ុនគីមទៅណា ហើយហេតុអីក៍ឯង....!» ជុងហ្គុក សួរដដែរ
«យើង... យើង ធ្វើការពារជីវិតឯង ! បើមិនអងញចឹងគេនិងសម្លាប់ឯងហើយ !» ជីមីន មិនហ៊ានបញ្ចេញឈ្មោះ យ៉ុនហ្គីទេ តែមើលទៅ ជុងហ្គុក ហាក់ យល់គ្រប់យ៉ាង
« ហឹស ចុះពេលនេះយើងមិនដូចជាស្លាប់មិនអញ្ចឹង? ល្អ បើ ពួកឯងចង់អោយស្លាប់ យើងនិងទៅ ស្លាប់អោយពួកឯងឃើញ !» ជុងហ្គុក រត់ចេញពីបន្ទប់ភ្លាមធ្វើអោយ ជីមីនរត់តាម ទាំងតហរហេបត្រហប តែយឺតពេលបន្តិចពេលដែល ជុងហ្គុក ឡើងឡានទំនើបដែលថេយ៍ទិញអោយបើកយ៉ាងលឿន ..
« ជុង ... ពុទ្ធោអើយ ជុងឯងទៅណា៎ !» ជីមីនមានកំពស់ទាប ទើបរត់មកមិនទាន់ទោះស្រែកហៅក៍គេមិនឈប់
ងឺត...
« អ្នកប្រុស ផាក !» ឡានរបស់ តហរកូល មីនក៍វ៉ា លឿនចូលមករក ជីមីន. ធ្វើអោយនាយតូចភ្ញាក់ព្រើត ដោយខ្លាចថា យ៉ុនហ្គី និងរករឿងគេ តែថា
« ឡើងឡានមក អ្នកប្រុស. បហរយ័ត្ន តាម លោកចន មិនទាន់ !» វិនស្រែកហៅជីមីនដែលរវល់ភាំងតែនាយមិនមានពេលនិយាយគេទើបរាយការណ៍គ្រប់យ៉ាងអោយចៅហ្វាយគេស្តាប់ទើបមិនបង្អន់យូរ ឡានរបស់ត្រកូលមីនក៍រត់ខ្វាត់ខ្វែងពេញផ្លូវធំទូលាយតាមឡានរបស់ជុងហ្គុក
ឡានទំនើបពណ៍លឿង កំពុងបើកយ៉ាងលឿន ដោយអ្នកបើកមិនមានសតិក្នុងខ្លួនទាល់តែសោះ ...
« ថេយ៍ ... ថេយ៍ !» ជុងហ្គុក ហៅតែឈ្មោះថេយ៍យ៉ុង ហើយ នាយក៍លើកទូរស័ព្ទតេ ទៅ នាយតូច តែថា គេតេ ជាច្រើនដង ទំរាំតែនាយតូចលើក
« ថេយ៍ ...!»
« មានការអី ? យើងប្រាប់ហើយថា កុំទាក់ទងមកយើងទៀត !»
« ហេតុអី ថេយ៍ស្អប់យើង ? យើងស្រលាញ់ថេយ៍ណា៎ !» ជុងហ្គុក និយាយទាំងកំពុងបើកបរក្នុងល្បឿនលឿន
« ឯងនេះជា មនុស្សសុាំញុាំ ណាស់ យើងប្រាប់ហើយថាយើងមិនស្រលាញ់ឯងទេ !»
« ចុះបើ យើងស្លាប់ ថេយ៍និងស្រលាញ់យើងទេ ? » ជុងហ្គុក
« ចង់ទៅងាប់ណា៎ ក៍ទៅ ហើយយើងប្រាប់ម្តងទៀតកុំមកជាន់ពិធីមង្គលការយើងអោយសោះ !» ថេយ៍យ៉ុងបានផ្តាវ់ការខល ធ្វើអោយជុងហ្គុក យំយ៉ាងខ្លំាង
« ហេតុអីថេយ៍ស្អប់យើង ? ហេតុអី ?» ជុងហ្គុក ជាន់ហ្គ៊ែរបន្ថែម និងបើកទៅ បុក ប៉ារាស របស់ ប៉ូលីសទៀតធ្វើអោយមានក្រុមប៉ូលីស ជាច្រើនបើកឡានតាមនាយក្រាស់ ជាប់
ភូមិគ្រិះគីម
ថេយ៍យ៉ុងបោះទូរស័ប្ទទៅលើពូកវិញ ហើយគេក៍ដើរមកជិតឈុតកូនកម្លោះដែលគេនិងស្លផកក្នុងពេលមិនប៉ុន្មានថ្ងៃនេះទេ !
« យើងមិងលែងរំខានឯងហើយ, យើងនិងអោយឯងមកធ្វើជាប្រុសកំដរ យើង ឬ តួជំនួស អ្នកណាទេ !» ថេយ៍យ៉ុងបិទភ្នែកដកដង្ហើមធំទាំងគេដឹងថាគេនិយាយអាក្រក់ដាក់នាយក្រាស់ ទាំងដឹងថាគេស្រលាញ់ខ្លួនខ្លាំងតែវា ពិតជាធ្វើអោយគេពិបាកធ្វើចិត្តខ្លាំងណាស់ ពេលមនុស្សដែលគេស្រលាញ់គឺ ហូបី ឯណោះវិញទេ
ប៊ូសាន
ឡានរបស់ជុងហ្គុក បានមកដល់ ឆ្នេរសមុទ្យ ដែលស្រស់ ស្អាត របស់ ទីក្រុងមួយនេះ .. រូបភាព ម្តាយនិងកូន 2 នាក់រត់ប្រដេញគ្នាធ្វើអោយ ជុងហ្គុក យំនិងស្រែកហៅ អ្នកមាននាមជាម្តាយរបស់គេ
« ម៉ាក់... ម៉ាក់ចាំកូនផង.. ម៉ាក់ កុំទៅណាចោលកូន !» ជុងហ្គុក រត់ទៅ កាន់ ផ្ទៃសមុទ្រ ដ៍ធំហើយស្រែកហៅម្តាយរបស់គេ ...បន្ទាប់មកគេហៅឈ្មោះអ្នកដែលគេស្រលាញ់ទាំងគ្មានសតិ
« ហេតុអី? ហេតុអី ក៍យើងត្រឹមជាតួជំនួសរបស់ឯងថេយ៍ ? យើងស្រលាញ់ឯង.. យើងសុំនៅក្បែរឯង .. តែឯងបែររុញច្រានយើងបែបនេះ !» ទឹកភ្នែករបស់កូនប្រុសហូរស្រស់ មិនស្តាយស្រណោះទាល់តែសោះ ក្នុងដៃរបស់គេកំពុងកាន់រូបថតរបស់មនុស្សដែលគេស្រលាញ់ អស់រយះពេល 5 ឆ្នាំហើយតែ គេត្រឹម ជាអ្នកកំដរ នាយតូចដែលមាននាមជាប្តីគេ តែជា
ប្រពន្ធខាងរាងកាយរបស់នាយ ..
« យើងសុំទោសដែលយើងហាមខ្លួនឯងមិនបាន !» ជុងហ្គុក
« ជុង !» សម្លេងប្រុសម្នាក់ បន្លឺពីក្រោយខ្នងរបស់នាយក្រាស់
« ថេយ៍ ? ជាថេយ៍មែនទេ ?» ជុងហ្គុកងាកក្រោយតែគេបានត្រឹម ញញឹមខ្សោះពេលម្នាក់នោះជាជីមីន
« ឯងធ្វើអី ជុង ?» ជីមីនហៅរាងក្រាស់ តែគេ មិនតប
« ជុង ឯងកុំធ្វើអីឆ្កួតណា៎ ជុង !» ជីមីន រត់ទៅកាន់សមុទ្រតាមជុងហ្គុកដែរតែ
« សុំទោស .. ជីមីន !» ជុងហ្គុក ដើរកាន់តែជ្រៅទៅកាន់ សមុទ្រ ហើយបិទភ្នែកសន្សឹមៗ ធ្វើអោយគេនឹករឿងរ៉ាវ គ្រប់យ៉ាង មិនថារឿងល្អរបស់គេនិងថេយ៍យ៉ុងឬ បណ្តាមិត្តឯទៀត ជាពិសេស ថ្ងៃដែលម្តាយគេស្លាប់
« ម៉ាក់ចាំកូនផង ...! »
« អត់ទេ ជុង .. យើងសុំទោស ... យើងស្រលាញ់ឯង .. ឯងមិនស្រលាញ់យើងក៍មិនអី តែកុំធ្វើបែបនេះ !» ជីមីនត្រូវវីន រត់មកចាប់ជាប់ព្រោះនាយតូចកំពុងចង់រត់ទៅតាមជុងហ្គុកដែរ
« លោកចន ... លោកធ្វើអី.. ឆាប់មកវិញមក !» វិនមិនអាច ប្រលែង ជីមីនតែគេក៍អាចទៅជួយជុងហ្គុក ពេលរាងកាយរបស់បុរស សង្ហានោះលិចបាត់ទៅក្នុងទឹកទៅហើយ
« អត់ទេ ជុង... កុំទៅចោលយើង !» ជីមីនស្រែកឡើងខ្លាំងហើយក៍ដង្ហក់ខ្យល់តែម្តងប្រកាច់យក៎ ធ្វើអោយវីនភ័យខ្លាំង
« អ្នកប្រុស ... អ្នកប្រុសផាក !»
មួយអាទិត្យ ក្រោយមក
YOU ARE READING
តួជំនួសក្នុងបេះដូងអូន( ចប់)
RomanceJeon jungkook x Kim taehyung X jhope Park jimin x min yoongi ស្នេហា រវាងមនុស្ស 5 នាក់ ដែលមិនយល់ថាជាស្នេហាអ្វី បើមានតែការស្រលាញ់តែម្ខាងនិងវិលជុំ « យើងមិនបានស្រលាញ់ឯងទេ ផាក ជីមីន តែយើងមិនអោយទៅអ្នកណាដាច់ខាត » យ៉ុនហ្គី «យើងស្រលាញ់ឯង ជុង តែមិចក៍ឯងស្រ...