Happy Valentine's Day 🥀💔

194 19 0
                                    


នៅលើភពផែនដីយើងនេះមនុស្សម្នាក់ៗមានវាសនាមិនដូចគ្នាទេអ្នកខ្លះកើតមកចំគ្រួសារក្រីក្ររកព្រឹកខ្វះល្ងាចឯអ្នកខ្លះទៀតកើតចំគ្រួសារអ្នកមានរស់នៅសុខស្រួលមិនដែលហត់នឿយដូចទៅនិងកម្លោះតូចរាងកាយស្ដើងដៃជើងស្រឡូនដូចមនុស្សស្រីគេមានឈ្មោះថា jake shim ដែលជាកូនប្រុសតែម្នាក់គត់របស់លោកសុីមម្ចាស់ក្រុមហ៊ុននាំចូលគ្រាប់ពេជ្រធំបំផុតក្នុងទីក្រុងសេអ៊ូលតែគួរឱ្យស្ដាយកម្លោះតូចនេះមានគូរដណ្ដឹងរួចហើយឈ្មោះថា park sunghoon ដែលចាស់ទុំភ្ជាប់ពាក្យឱ្យតាំងពីនៅក្មេងៗតែថាsunghoonមិនបានស្រឡាញ់jakeនោះទេគេព្រមរៀបការក៏ព្រោះប្រកែកនិងម៉ាក់ប៉ារបស់គេមិនបានមិនយូរប៉ុន្មានថ្ងៃរៀបការក៏បានមកដល់💕
«ជេគកូនរួចហើយឬនៅ»លោកសុីម
«គឺរួចហើយលោកប៉ា»ជេគតបទៅប៉ារបស់គេទាំងស្នាមញញឹមមែនហើយជេគស្រឡាញ់ហ៊ុងហ៊ូនតាំងតែពីដឹងរឿងរបស់ពួកគេដំបូងមកម្ល៉េះ។
ងាកមកមើលខាងស៊ុងហ៊ូនឯនេះវិញគឺថាមុខមិនរីកទាល់តែសោះព្រោះគេមិនចង់រៀបការតែប្រកែកមិនបាន
«មុខឯងឱ្យរីកបន្តិចទៅថ្ងៃនេះជាថ្ងៃរៀបការរបស់ឯងណា»លោកផាក
«ខ្ញុំមិនខ្វល់ព្រោះខ្ញុំមិនបានស្រឡាញ់អាក្មេងនិងទេមុខខ្ញុំគឺបែបនិងទទួលយកមិនបានក៏អត់ទៅ»ស៊ុងហ៊ូនតបទៅប៉ារបស់គេទាំងទឹកមុខមិនពេញចិត្ត
«នេះឯង»លោកផាកខឹងរកពាក្យតបនិងស៊ុងហ៊ូនមិនបានក៏និយាយរៀបចំខ្លួនហើយទៅទទួលភ្ញៀវនៅខាងក្រៅទៅតិចទៀតពិធីចាប់ផ្ដើមហើយ
ស៊ុងហ៊ូនដើរចេញទៅដោយមិននិយាយស្ដីសូម្បីតែមួយម៉ាត់
បន្ដិចក្រោយមកពិធីក៏ចាប់ផ្ដើម
ស៊ុងហ៊ូនឈរជិតលោកអាចារ្យចំណែឯលោកសុីមកំពុងដឹកដៃកូនប្រុសតែម្នាក់របស់លោកមករកអនាគតកូនប្រសារដែលឈរចាំលោកជិតលោកអាចារ្យ
«ស៊ុងហ៊ូនប៉ាផ្ញើកូនផងណាត្រូវចេះស្រឡាញ់និងមើលថែគ្នាណាកូនមានអីរកពិធីដោះស្រាយគ្នាទើបជីវិតគូរអាចមានក្ដីសុខ»លោកសុីមផ្ដែផ្ដាំកូនរួចក៏ហុចដៃជេគឱ្យទៅស៊ុងហ៊ូនក៏ទទួល
«តើលោកផាកស៊ុងហ៊ូនព្រមទទួលជេគសុីមជាភរិយាដែលឬទេ»លោកអាចារ្យ
«បាទខ្ញុំព្រម»ស៊ុងហ៊ូន
«ចុះលោកសុីម ជេគព្រមទទួលលោកផាក ស៊ុងហ៊ូនជាស្វាមីដែលឬទេ»លោកអាចារ្យ
«បាទខ្ញុំព្រម»
«ចាប់ពីពេលនេះតទៅអ្នកទាំងពីរជាស្វាមីភរិយានិងគ្នាស្របច្បាប់ហើយ»លោកអាចារ្យ
ពិធីក៏បានចប់សព្វគ្រប់ចំណែកឯភ្ញៀវក៏ត្រឡប់ទៅផ្ទះរាងខ្លួនអស់ដែលនៅក្នុងបន្ទប់មានស្វាមីភរិយាដែលទើបនិងរៀបការរួចកំពុងតែអង្គុយចែកកន្លែងគ្នាគេង
«ឯងគេនៅខាងក្រោមទៅយើងគេងលើកគ្រែ»ស៊ុងហ៊ូន
«ហេតុអី»ជេគ
«ព្រោះយើងមិននៅជិតឯងទេយើងខ្ពើមហើយថែមទាំងស្អប់ឯងថែមទៀត»ស៊ុងហ៊ូន
«ខ្ញុំធ្វើអីខុសមែនទេទើបបានជាបងស្អប់ខ្ញុំដល់ថ្នាក់នេះ»ជេគ
«ឯងមិនបានធ្វើអីខុសតែយើងស្អប់ចាំទុកក្នុងខួរឯងឱ្យច្បាស់ទៅ សុីម ជេគ»ស៊ុងហ៊ូនក៏ចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតកាយបាត់ទុកឱ្យរាងតូចស្រក់ទឹកភ្នែកម្នាក់ឯងដោយហាមមិនបាននៅពេលឮពាក្យស្អប់ចេញពីមាត់មនុស្សដែលខ្លួនស្រឡាញ់១៥នាទីក្រោយពីរាងក្រាស់ចេញពីបន្ទប់ទឹករាងតូចក៏ចូលម្ដងហើយចេញមកវិញរៀបកម្រាលក្រាលគេងព្រោះមិនចង់និយាយអ្វីទៀត.
ព្រឹកព្រលឹម🌅
ស៊ុងហ៊ូនក៏បានចុះមកញុំាអាហារពេលព្រឹកជាមួយនិងជេគដែលទើបតែរៀបការចូលគ្រួសារផាកថ្មីថ្មោងប៉ុន្ដែលោកផាកស្រឡាញ់ជេគដូចកូនបង្កើតចឹងសមាជិកគ្រួសារក៏បានស្រស់ស្រូបអាហារពេលព្រឹករួចរាល់ដោយសភាពស្ងៀមស្ងាត់បំផុត
«ប៉ាបានរៀបចំផ្ទះមួយខ្នងទៀតឱ្យពួកឯងរួចហើយ»លោកផាក
«ប៉ារៀបចំផ្ទះឱ្យពួកខ្ញុំធ្វើអី?»ស៊ុងហ៊ូន
«ពួកឯងរៀបការរួចហើយត្រូវនៅតែពីរនាក់ចឹងហើយយ៉ាងមិចចង់រស់នៅជាមួយនិងប៉ាទៀតមែនទេ»លោកផាក
«មិនអីទេខ្ញុំតាមប៉ារៀបចំឱ្យចុះ»ជេគដែលស្ងាត់យ៉ាងយូរក៏និយាយតបនិងឳពុកក្មេកខ្លួន
«ចឹងសម្រេចចឹងចុះផ្ទះប៉ាបានឱ្យគេរៀបចំរួចហើយទៅនៅនោះចុះបើមានអីខ្វះខាតប្រាប់ប៉ារៀបចំឱ្យ»
«បាទ»ជេគនិងស៊ុងហ៊ូនឆ្លើយព្រមគ្នាហើយក៏ទៅរៀបចំអីវ៉ាន់ដើម្បីទៅនៅផ្ទះថ្មី
Skip
ជីវិតគូរដែលមិនបានស្រឡាញ់មិនប្រាកដថារស់នៅចុះសម្រុងគ្នាអារម្មណ៍ស្រឡាញ់គេតែម្នាក់ឯងមិនប្រាកដថាមិនឈឺចាប់មែនហើយតាំងតែពីជេគនិងស៊ុងហ៊ូនរស់នៅជាមួយគ្នាមកជេគមិនដែលទទួលបានការស្រឡាញ់មើលថែពីស៊ុងហ៊ូននោះទេអ្វីដែលទទួលបាននោះមានតែការឈឺពាក្យគម្រោះគំរើយបញ្ឈឺឌឺដងតែប៉ុណ្ណោះពេលខ្លះគេមិនចូលផ្ទះក៏មានជួនកាលយកស្រីមកគេងដល់ផ្ទះបញ្ឈឺរាងតូចក៏មានចាប់តាំងរើមកនៅផ្ទះថ្មីតែពីរនាក់មកមានរយះពេលមួយឆ្នាំហើយគេបានត្រឹមតែខាំមាត់សង្កត់ចិត្តតែប៉ុណ្ណោះ
ម៉ោង១០:៣០នាទីយប់កាយតូចដែលរង់ចាំនាមជាស្វាមីត្រឡប់មកពីធ្វើការវិញថែមទាំងមានម្ហូបពេញតុដែលរៀបចំរួចជាស្រេចដើម្បីញុំាជាមួយស្វាមី
សម្លេងឡានដែលបញ្ជាក់ថាអ្នកដែលមាននាមជាស្វាមីបានត្រឡប់មកវិញ
«បងមកវិញហើយមែនទេការងារថ្ងៃនេះហត់ដែលទេ»កាយតូចជេគរត់ទៅទទួលស្វាមីប្រកបដោយស្នាមញញឹមជាប់មុខជានិច្ច
«កុំមករវល់ជាមួយយើងឯងនេះវាគួរឱ្យធុញណាស់»ស៊ុងហ៊ូនតបទៅរាងតូចទាំងសម្ដីត្រគោះបោះបោក
«បងឃ្លានទេនេះម្ហូបខ្ញុំរៀបចំទុកសម្រាប់បងរួចហើយ»ជេគ
«យើងមិនឃ្លានទេឯងសុីតែឯងទៅ»ស៊ុងហ៊ូនថាហើយគេក៏ឡើងទៅខាងលើបាត់ទុកឱ្យរាងតូចញុំាបាយតែម្នាក់ឯងបន្ទាប់ពីញុំាបាយរួចហើយរាងតូចក៏បានរៀបចំទុកដាក់ហើយក៏ឡើងទៅគេងបាត់
កន្លងហួសទៅមួយខែរាងក្រាស់រឹតតែសម្ដីធំដាក់រាងតូចលើសដើមពេលល្ងាចរាងក្រាស់ត្រឡប់មករាងតូចទៅទទួលដូចរាល់ដងតែចម្លែត្រង់ថាថ្ងៃនេះជេគអង្វរស៊ុងហ៊ូនឱ្យញុំាបាយជាមួយខ្លួនរាងក្រាស់ក៏ព្រម
«ម្ហូននេះយ៉ាងមិចដែលឆ្ងាញ់ដែលទេ»ជេគសួរទាំងស្នាមញញឹម
«.....»
«ហេតុអីក៏ស្ងាត់បែបនេះម្ហូបមិនឆ្ងាញ់មែនទេ»ជេគពេលនោះស៊ុងហ៊ូនតបទៅរាងតូចវិញដោយទឹមមុខមិនរីក«ឯងឱ្យយើងមកអង្គុយសុីជាមួយឯងយើងមកហើយចង់បានស្អីទៀតត្រូវហើយយើងសុីវាមិនចូលទេ»«ហេតុអីក៏ញុំាមិនចូល»ជេគសួរទៅអ្នកជាប្ដីទាំងឆ្ងល់«សុីមិនចូលគឺមិនចូលហើយឈប់សួរឯងគួរឱ្យធុញណាស់»អ្នកជាប្ដីតបវិញទាំងគំហកហើយក៏គ្រវៀសម្ហូបនៅលើតុចោលទាំងអស់ដោយឃើញបែបនិងរាងតូចតបទៅរាងក្រាស់ដែលរៀបនិងលើងជណ្ដើរទៅបន្ទប់គេង«ស៊ុងហ៊ូនអូនសួរបងរយៈពេលដែលយើងនៅជាមួយគ្នាបងដែលស្រឡាញ់អូនទេ»ជេគសួរទាំងទឹកភ្នែកកំពុងស្រក់ដូចគ្រាប់ភ្លៀង«អត់សូម្បីតែគិត»ស៊ុងហ៊ូនតបទាំងមិនខ្វល់ពីចិត្តរាងតូចថាឈឺកម្រិតណា«អូនសួរបងចុះបើថ្ងៃណាមួយអូនស្លាប់បាត់បងស្ដាយអូនទេហើយនឹកអូនឬអត់»ជេគសួរទៅអ្នកជាស្វាមីដែលកំពុងតែឈរនៅចំពោះមុខខ្លួន«យើងគ្មានថ្ងៃស្ដាយទេបើបានងាប់រឹតតែឆាប់រឹតតែល្អព្រោះយើងដូចជាធុញមុខឯងខ្លាំងណាស់»ថាហើយរាងក្រាស់ក៏ឡើងទៅបន្ទប់បាត់ទុកឱ្យកាយតូចអង្គុយចុះយំតែម្នាក់ឯងស្រាប់តែមានទឹកពណ៌ក្រហមខាប់អន្ធឹលស្រក់មកលើដៃរាងតូចក៏ជូតចេញហើយនិយាយបើចឹងហើយខ្ញុំលែងចង់រស់ទៀតហើយគេក៏ងើបរាប់ចំបាយម្ហូបដែលធ្លាក់បែករួចរាល់អស់ក៏ឡើងទៅគេងដោយមិនលេបថ្នាំជំងឺរបស់ឡើយសូម្បីតែអាហារក៏ដូចគ្នា
ព្រឹកថ្ងៃថ្មី
«បងញុំាអាហារពេលព្រឹកសិនទៅខ្ញុំរៀបចំរួចហើយ»ជេគប្រាប់អ្នកដែលទើបនិងចុះពីជណ្ដើរមកតុអាហារដោយមិននិយាយស្ដីអ្វីមួយម៉ាត់ជេគឃើញបែបនោះក៏មិននិយាយច្រើនបានត្រឹមតែដួសបាយឱ្យអ្នកជាប្ដីតែរស់នៅមាននាមប្ដីប្រពន្ធតែឈ្មោះ«បងញុំាឱ្យច្រើនទៅអូនខំធ្វើវាដោយផ្ទាល់ណាព្រោះថ្ងៃនេះជាថ្ងៃបុណ្យនៃក្ដីស្រឡាញ់»«ម្ហូបមិនឆ្ងាញ់មែនទេបានជាបងឈប់ញុំា?»«យើងសុីមិនចូលដោយសារតែឃើញមុខឯងរាល់ថ្ងៃវាគួរឱ្យធុញឃើញហើយវាសែនទើសមុខកុំព្យាយាមធ្វើដូចជាឳយើងហើយកុំចេះដឹងសួរដេញដោលយើងច្រើនពេក»ស៊ុងហ៊ូនថារួចក៏គ្រវាសម្ហូបលើតុធ្លាក់បែកអស់ហើយក៏ដើរចេញទៅបាត់ជេគក៏ប្រមូលចានដែលធ្លាក់បែកនិងជូតសម្អាតស្រាប់មានឈាមមួយដំណក់ស្រក់លើដៃរបស់គេ គេក៏ជូតវាចេញហើយរៀបចំរបស់របរទុក
ក្រុមហ៊ុន
«សួស្ដីលោកប្រធានរីករាយថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់»បុគ្គលិក
ក្រាកគ្រាន់តែបើកទ្វារភ្លាមបានជួបនិងកំពូលមិត្តដែលមករកគេដល់ក្រុមហ៊ុនទាំងព្រលឹមតែម្ដង«សួស្ដីអាសម្លាញ់តាំងពីការមកមិនដែលទាក់ទងមកយើងសោះណ៎ត្រូវរីករាយថ្ងៃបុណ្យនៃក្ដីស្រឡាញ់មិត្ត»ជេយ៍មុខស៊ុងហ៊ូនមិនរីកហើយតបទៅជេយ៍វិញទាំងទឹកមុខធុញ«មកពីយើងវាធុញតាំងពីការហើយត្រូវរស់នៅជាមួយនិងគេម្នាក់និងចេញក៏សួរចូលក៏សួរជាម៉ែឳយើងទៅទៀតហើយតែងតែនិយាយពាក្យបារម្ភចេញមកយើងម៉ួម៉ៅសម្បើមណាស់»ជេយ៍និយាយតទៅស៊ុងហ៊ូន«គ្រាន់តែគេស្រឡាញ់បារម្ភពីឯងវាខុសត្រង់ណាឯងគួរតែសប្បាយចិត្តហើយនេះថ្ងៃបុណ្យនៃក្ដីស្រឡាញ់ឯងមិនគិតនៅក្បែរគេខ្លះទេប្រយ័ត្នស្ដាយក្រោយណាស៊ុងហ៊ូនយើងដាស់តឿនឯងក្នុងនាមជាមិត្តយកទៅគិតមើលឱ្យច្បាស់ទៅយើងទៅវិញហើយ»ថាហើយជេយ៍ក៏ចេញទៅបាត់ទុកឱ្យស៊ុងហ៊ូនអង្គុយគិតម្នាក់ឯងគិតហើយក៏ស្រាប់តែមានអារម្មណ៍មិនល្អកើតឡើងប្រៀបដូចជាបាត់បង់អ្វីម្យ៉ាងដែលសំខាន់យ៉ាងចឹង
ក្រលែកមើលជេគឯណេះវិញមុខរបស់គេស្លេកគ្មានឈាមមួយដំណក់កំពុងតែរៀបចំចានដែលបែកហើយស្រាប់តែគេងងឹតមុខដួលនៅផ្ទះបាយទាំងឈាមក្រហមស្រស់ហូរចេញពីច្រមុះរបស់គេ។ចំណែកស៊ុងហ៊ូនត្រឡប់មកផ្ទះវិញបែរជាមានអារម្មណ៍ថាផ្ទះស្ងាត់ជាងធម្មតាក៏ស្រែកហៅជេគតែគ្មានសម្លេងឆ្លើយតបគេក៏ដើរទៅផ្ទះបាយឃើញជេគសន្លប់ក្នុងថ្លុកឈាម«ជេគដឹងខ្លួនឡើងជេគអូនកើតអីជេគ»មិនចាំយូរស៊ុងហ៊ូនក៏បាននាំជេគទៅមន្ទីរពេទ្យ
បន្ទប់ICU
ស៊ុងហ៊ូនអង្គុយចាំគ្រូពេទ្យចេញមកដើម្បីសួរអាការៈរបស់ប្រពន្ធទាំងគេអង្គុយដូចមនុស្សគ្មានវិញ្ញាណហើយនឹកដល់សម្ដីជេគដែលធ្លាប់សួរគេធ្វើឱ្យគេខ្លាចបាត់បង់ជេគទៅ(ដល់ចឹងខ្លាចបាត់បង់😒)ក្រាក់ទ្វារបន្ទប់សង្រោះបន្ទាន់ក៏បានបើកឡើង«លោកជាសាច់ញាតិអ្នកជំងឺមែនទេ»គ្រូពេទ្យ«ខ្ញុំជាស្វាមីរបស់គេ លោកគ្រូភរិយាខ្ញុំកើតអី»«ហេតុអីបណ្ដោយអ្នកជំងឺដល់ថ្នាក់នេះអ្នកជំងឺមានជម្ងឺមហារីកខួរក្បាល់ដំណាក់កាលចុងក្រោយហើយសុំទោសផងខ្ញុំខំព្យាយាមអស់ពីលទ្ធភាពហើយ»ថាហើយគ្រូពេទ្យក៏ក៏ដើរចេញទៅទ្វារក៏បានបើកឡើងធ្វើឱ្យអ្នកខាងក្នុងដែលទើបតែដឹងខ្លួនខំប្រឹងញញឹមទាំងខ្សោះខ្លួន«ស៊ុហ៊ូនបងសប្បាយចិត្តទេព្រោះបន្តិចទៀតលែងមានអ្នករំខានបងហើយ»«អត់ទេជេគបងសុំទោស»«បងថាមុខអូនគួរឱ្យធុញណាស់មិនចឹងតទៅលែងមានអ្នកធ្វើឱ្យបងទើសទាល់ទៀតហើយលែងមានអ្នករំខានបងក៏លែងមានដែលធ្វើឱ្យបងស្អប់ទៀតដែល»«បងសុំទោសជេគបងសុំទោសក្រែងអូនធ្លាប់ប្រាប់ថាអូនចង់ឱ្យបងកំដរអូនញុំាបាយនិងនៅក្បែរអូននោះអីឥឡូវបងធ្វើតាមអូនប្រាប់គ្រប់យ៉ាង»«ហួសពេលហើយបងធ្វើតាមអ្វីដែលអូនចង់បានមិនបាននោះទេ»ជេគតបទាំងទឹកភ្នែកដាបថ្ពាល់គេពិតជាទ្រាំទៀតមិនបានពិតមែន«អត់ទេជេគបងអាចធ្វើបានហឹកបងសុំទោស»ស៊ុងហ៊ូនតបទាំងទឹកភ្នែកស្រក់មិនឈប់«ហ៊ូនអូនមានរឿងចង់ប្រាប់បងអូនស្រឡាញ់បងខ្លាំងណាស់បងស្រឡាញ់អូនវិញឬអត់ហឹក»«បងស្រឡាញ់អូនហើយស្រឡាញ់ខ្លាំងទៀតផងកុំទៅចោលបងណាជេគបងសុំអង្វរ»«អូនហត់អូនចង់សម្រាក~អូនស្រ ...ស្រឡាញ់បងខ្លាំងណាស់.....»ចប់សម្ដីទឹកភ្នែកមួយដំណក់ចុងក្រោយក៏ស្រក់ចុះមកដង្ហើមក៏លែងមែនទៀតដែល«ជេគក្រោកមកសិនមកនិយាយជាមួយសិនហុឹកបងសុំទោសក្រោកមកដាក់ទោសបងសិនហុឹកហុឹក»កន្លងទៅមួយសប្ដាហ៍បុណ្យសពរបស់ជេគក៏បានបញ្ចប់បន្សល់ទុកមនុស្សម្នាក់ដែលរស់នៅអោបវិប្បដិសារីពេញមួយជីវិតស៊ុងហ៊ូនអង្គុយយំអោបរូបថតរបស់ជេគមិនព្រមនិយារកអ្នកណាទាំងអស់រស់នៅដោយអោបវិបដ្បិសារីមួយជីវិត៕.
របស់ខ្លះពេលដែលបាត់បង់ទើបស្ដាយក្រោយពេលមាននៅក្បែរមិនចេះថែរក្សាជីវិតមនុស្សយើងម្នាក់ៗមើលមិនឃើញទេថ្ងៃនេះនៅជាមួយគ្នាមិនប្រាកដថាថ្ងៃស្អែកនៅតែអាចនៅក្បែរគ្នានោះទេដូច្នេះហើយយើងត្រូវចេះថែរក្សារបស់ដែលនៅក្នុងដៃឱ្យបានល្អ🙂😊❤️
ចប់បរិបូរណ៍
Writing by Mëë blue 💙

You've reached the end of published parts.

⏰ Last updated: Feb 14, 2023 ⏰

Add this story to your Library to get notified about new parts!

Happy Valentine's Day 🤍💔Where stories live. Discover now