ភាគទី19: ឯងគឺពិតជាក្បាលខូចខ្លាំងណាស់
កាត់មកដល់ព្រឹកថ្ងៃថ្មីវិញម្ដង ព្រះអាទិត្យចាប់ផ្ដើមរះមកបំភ្លឺលោកី មនុស្សទាំងប្រុសទាំងស្រី បានចាប់ផ្ដើមក្រោកពីដំណេកដើម្បីប្រកបការងាររបស់ខ្លួនដូចធម្មតា!!បើក្រលែកមកមើលក្នុងបន្ទប់នេះវិញ គឺកំពុងតែមានបុរសពីរនាក់គេងឱបគ្នាយ៉ាងស្អិតរមួត...
«ហឹម~~» សំឡេងក្រហឹមដើម.ករបស់នាយតូចបានបន្លឺឡើងទាំងបិទភ្នែកដោយសារតែពន្លឺថ្ងៃរំខានដល់ដំណេករបស់ខ្លួន
នាយតូចចង់ប្រាស់ខ្លួនតែនាយមានអារម្មណ៍ថាធ្ងន់ខ្លួនទើបនាយតូចសម្រេចចិត្តបើកភ្នែកមកតិចៗទាំងមិនទាន់អស់ងងុយ!! (ដេកតាំងពីម្សិលមិញមកដល់ថ្ងៃថ្មីហើយនៅមិនទាន់ឆ្អែតទៀត?)!! នាយតូចបានបើកភ្នែកមកក៏ឃើញខ្លួនឯងនៅក្នុងរង្វង់ដៃអ្នកដែលជាស្វាមី!! នាយតូចបានសម្លឹងមើលមុខនាយក្រាស់ នឹងយកដៃទៅប៉ះច្រមុះរាងក្រាស់បន្ដិច ហើយនាយតូចក៏បានលើកដៃរាងក្រាស់ចេញពីចង្កេះនាយទាំងថ្នមៗ ព្រោះខ្លាចនាយក្រាស់ភ្ញាក់...តែទោះជាយ៉ាងណាក៏នាយក្រាស់នៅតែដឹងខ្លួនដដែល
«ឯងធ្វើអីនឹង?» តាមពិតនាយក្រាស់ចាងជីភ្ញាក់យូរហើយ តែនាយមិនទាន់ចង់ក្រោកដោយសារតែនាយឃើញនាយតូចស៊ូហាងគេងលក់យ៉ាងស្កប់ស្កល់ នាយក៏បានយកដៃទៅប៉ះច្រមុះនាយតូចដូចគ្នា!! នៅពេលដឹងថានាយតូចចង់ភ្ញាក់ហើយ នាយក្រាស់ក៏បានធ្វើពុតជាគេងវិញ តែនាយដឹងថានាយតូចចង់ចេញពីការឱបរបស់ខ្លួនទើបនាយសម្រេចចិត្តហើបវាចាឡើង
«ហាស៎~~ហឹម~~អត់...អត់មានធ្វើអីទេ!! បងបំភ័យអូនហើយ» នាយតូចភ្ញាក់ឲ្យព្រើត ព្រោះខ្លាចនាយក្រាស់ភ្ញាក់ តែចុងក្រោយនាយក្រាស់ភ្ញាក់ដដែល
«យ៉ាងមិច ឯងចង់ងើបហើយមែនទេ?» នាយក្រាស់មិនបានដកដៃចេញទេ ផ្ទុយទៅវិញនាយបានទាញកាយតូចយកមកឱបជាប់នៅនឹងដើមទ្រូង
«បង...បងលែងអូនទៅ...អូនចង់ងើបហើយ» នាយតូចឃើញចាងជីប្លែកបែបនេះនាយតូចមិនស្រណុកចិត្តទេ នាយបានប្រឹងរុញចាងជីចេញពីខ្លួន តែមើលទៅចាងជីមិនព្រមចេញពីការឱបមួយនេះទេ នាយកាន់តែថែមកម្លាំងឱបនាយតូចខ្លាំងលើសមុនទៀត