ព្រោះតែកាលពីយប់រវល់នៅមើលកិច្ចការសាលារហូតដល់ពាក់កណ្តាលយប់កើតជាធ្វើអោយរាងតូចច្រឡឹងចូលគេងយប់ជ្រៅខណៈពេលព្រឹកឡើងក៏ត្រូវរួសរាន់ទៅសាលារៀនយ៉ាងប្រញាប់ប្រញាល់ដើរចុះមកខាងក្រោមទាំងស្ងាបមិនឈប់ដោយសារតែនៅមិនទាន់អស់ងងួយ។
< ឈប់សិនអ្នកប្រុសថេយ៍ > សម្លេងរបស់ស្រ្ដី
វ័យចំណាស់ម្នាក់បានស្រដីហៅរាងតូចព្រមទាំងដើរ ចេញមកពីក្នុងផ្ទះបាយនាំអោយអ្នកម្ខាងទៀតបានលឺដូច្នោះប្រញាប់ងាកបែរទៅមើល។< អ្នកមីងណារីមានការអ្វីឬ ?? > ទោះបីជាកំពុងប្រញាប់ទៅសាលាក៏ពិតមែនប៉ុន្តែរាងតូចនៅតែសួរ នាំទៅកាន់ស្រ្ដីចំណាស់ដោយសម្លេងស្រទន់តាមទម្លាប់របស់ខ្លួន។
< អ្នកប្រុសថេយ៍ចង់ចេញទៅសាលារៀនទាំងដែល
នៅបានមិនទាន់ញាំអ៊ីចូលពោះសិនបែបនេះឬ? >< ខ្ញុំមិនឃ្លានឡើយអ្នកមីងម្យ៉ាងវិញខ្ញុំកំពុងប្រញាប់ផងខ្លាចក្រែងថាហួសម៉ោងចូលរៀន >
< ធ្វើបែបនោះមិនបានទេអ្នកប្រុសថេយ៍ញាំអាហារមិនទៀងពេលចឹងប្រាកដជាអាចឈឺក្រពះមិនខានដូច្នោះហើយយ៉ាងណាមុនពេលចេញទៅសាលាត្រូវ តែញាំទឹកដោគោមួយកែវសិនដែរ >
< ប៉ុន្តែខ្ញុំ...>
< នេះគឺជាបញ្ជារបស់ចៅហ្វាយ > ទោះជាស្រ្ដី
វ័យចំណាស់មិនបាននិយាយដល់ឈ្មោះរបស់នាយម្នាក់នោះប៉ុន្តែគ្រាន់តែរំលឹកដល់នាយភ្លាមធ្វើអោយរាងតូចប្រែទឹកមុខទៅជាក្រញូវមួយរំពេច។< យ៉ាងណាក៏ខ្ញុំមិនញាំ !! > ថេយ៉ុង ជ្រើសរើសប្រកែកយ៉ាងដាច់អហង្ការ! ខ្លួនស្អប់នាយម្នាក់នោះស្ទើរកប់ឆ្អឹងគេគ្មានថ្ងៃយល់ព្រមនៅក្រោមការគៀបសង្កត់មនុស្សដូចជានាយដាច់ខាត។
< អ្នកប្រុសថេយ៍សូមកុំរឹងទទឹងបែបនេះបានទេ? >
អ្នកមីនណារីប្ដូរជាអង្វរ.កគេវិញព្រោះប្រសិនបើគេនៅតែធ្វើរឹកពារឹងទទឹងបែបនេះខ្លួនក៏ប្រាកដជាត្រូវ មាត់ចំណែកគេអាចនឹងត្រូវឈឺខ្លួនដូចគ្នា។< វាជាជីវិតរបស់ខ្ញុំ! ខ្ញុំមិនចង់អោយអ្នកណាមកធ្វើ
ខ្លួនជាម្ចាស់ការលើខ្លួនខ្ញុំចេះត្រួតត្រាលើជីវិតរបស់ខ្ញុំនោះទេជាពិសេសគឺរូបគេខ្ញុំស្អប់ៗៗគេខ្លាំងណាស់!! > ថេយ៉ុង ពោលចប់ដើរចេញទៅខាងក្រៅបាត់ថែម ទាំងមិនព្រមអោយអ្នកបើកឡានជូនខ្លួនទៅសាលា រៀនឡើយប៉ុន្តែគេបានរកតាក់ស៊ីជិះទៅដោយខ្លួន ឯង។
YOU ARE READING
កម្មសិទ្ធិក្លែងក្លាយ 🦋✨ [ចប់]
General Fiction" សូមដឹងថាអ្នកតែងតែសំខាន់ចំពោះរូបខ្ញុំ...សូមដឹងថាខ្ញុំបានស្រលាញ់អ្នកអស់ពីចិត្តហើយស្រលាញ់អ្នកខ្លាំងប៉ុណ្ណា ?? "