ភាគទី2 : គួរអោយខ្ពើម !!

3.4K 188 1
                                    

ដោយសារតែមិននៅសល់ប៉ុន្មានខែទៀតរាងតូច
នឹងត្រូវប្រលងបាក់ឌុបបញ្ចប់ការសិក្សាឆ្នាំទី12ទៅ ហើយទើបគេត្រូវនៅមើលមេរៀនដល់យប់ជ្រៅសឹង តែរាល់ថ្ងៃខណៈពេលដែលកំពុងអង្គុយមើលមេរៀននៅក្នុងបន្ទប់របស់ខ្លួនយ៉ាងស្ងៀមស្ងាត់នោះស្រាប់តែបានលឺសម្លេងគោះទ្វាបន្លឺឡើងមក។

"តុក តុក"

< ថេយ៍...> សម្លេងគ្រងុ៉លៗបានស្រែកបន្លឺហៅ
រាងតូចខ្លាំងៗអាចធ្វើអោយសាមីខ្លួនបានដឹងភ្លាមថាគឺជានរណាកើតជាបញ្ចេញទឹកមុខធុញទ្រាន់ឡើងមកមួយរំពច។

< បងដឹងថាអូននៅមិនទាន់គេងទេបងសូមទោសបងចង់និយាយជាមួយអូនបើកទ្វាចេញមកនិយាយជាមួយនឹងបងបានទេថេយ៍? > ថេយ៉ុង បានលឺអ្នកម្ខាងទៀតនិយាយគ្រប់យ៉ាងក៏ប៉ុន្តែមិនព្រមងើបទៅបើកទ្វារហើយឈ្ងោកមុខអានសៀវភៅបន្ដហាក់ដូច ជាមិនខ្វល់ពីរាងក្រាស់ដែលកំពុងស្រវឹងនោះសូម្បី តែបន្តិច។

"តុក តុក"

< ថេយ៍បើកទ្វារអោយបង > សម្លេងរបស់ ជុងហ្គុក បានរំខានប្រព័ន្ធប្រសាទ ថេយ៉ុង យ៉ាងខ្លាំងថ្នាក់ធ្វើ អោយគេមើលមេរៀនបន្តលេងកើតទើបត្រូវបង្ខំចិត្តងើបដើរទៅឈរនៅមុខទ្វារបន្ទប់។

< សូមអង្វរបើកទ្វារចេញមកនិយាយជាមួយនឹងបងបន្តិចមក >

< ឈប់រំខានខ្ញុំទៀតទៅតើបានទេ ?! > ថេយ៉ុង
ស្រែកសួរពីខាងក្នុងបន្ទប់ស្ដីថាអោយអ្នកម្ខាងទៀតទាំងខឹងព្រោះតែនាយតាមរំខានខ្លួនគ្រប់ពេលវេលាខ្លាំងពេករកតែពេលគេនៅម្នាក់ឯងមើលមេរៀនមិន បាន។

< ថេយ៍...>

< បើមិនចង់អោយខ្ញុំស្អប់លោកខឹងលោកកាន់តែខ្លាំងជាងនេះទេឆាប់ទៅបន្ទប់របស់លោកវិញទៅ !! > ថេយ៉ុង

< បងគ្រាន់តែចង់សូមទោសអូនរឿងកាលពីល្ងាចបងមិនបានតាំងចិត្តស្រែកដាក់អូនឡើយអូនកុំខឹងអ៊ីបានទេ? > ជុងហ្គុក

< ខ្ញុំមិនបានខឹងលោកប៉ុន្តែខ្ញុំស្អប់លោក > ថេយ៉ុង

< ព្រោះអ្វីទៅថេយ៍ទើបអូនស្អប់បងដល់ថ្នាក់
នេះ? បងស្រលាញ់អូនខ្លាំងណាស់បងឈឺចាប់ខ្លាំងណាស់តើអូនដឹងទេម្ដេចទើបអូនមិនយល់ពីបង ?? > ជុងហ្គុក

កម្មសិទ្ធិក្លែងក្លាយ 🦋✨ [ចប់]Onde histórias criam vida. Descubra agora