// មួយសប្តាហ៍បន្ទាប់ //
មួយរយៈក្រោយមកនេះ ថេយ៉ុង នឹង ជុងហ្គុក ហាក់ដូចជាស្និទ្ធស្នាលគ្នាខ្លាំងណាស់ថ្នាក់អ្នកបម្រើនៅក្នុងផ្ទះមានការងឿងឆ្ងល់ចម្លែកចិត្តយ៉ាងខ្លាំង!។ប៉ុន្តែគ្មាននរណាហ៊ាននឹងនិយាយបញ្ចេញយោបល់អ្វីព្រោះតែដឹងថាចៅហ្វាយពួកគេប្រាដកជាមិនព្រមស្ដាប់ហើយនឹងត្រូវនាយស្ដីអោយវិញ។
< ខំប្រឹងរៀនលឺទេ? ពេលល្ងាចដល់ម៉ោងចេញ
ពីរៀនចាំបងអោយមនុស្សមកទទួលអូនហើយ
ពួកយើងនឹងទៅកន្លែងមួយជាមួយគ្នា > ជុងហ្គុក
បានស្រដីប្រាប់ទៅកាន់រាងតូចខណៈពេលដែលខ្លួន
ជូនគេមករៀនតាមទម្លាប់ព្រមទាំងលើកដៃអង្អែលក្បាលគេថ្នមៗភ្ជាប់ជាមួយនឹងស្នាមញញឹមយ៉ាងស្រស់នៅលើផ្ទៃមុខ។< ទៅណា? > អ្នកកំពុងអង្គុយនៅលើភ្លៅមាំបាន
ហាស្ដីសួរនាយវិញលាយឡំជាមួយនឹងការបញ្ចេញទឹកមុខងឿងឆ្ងល់មិនយល់ថាអ្នកម្ខាងទៀតចង់នាំខ្លួនទៅណា?។< មិនប្រាប់ទៅដល់អូនគង់តែដឹងដោយខ្លួនឯង > ជុងហ្គុក
< ក៏បាន > ថេយ៉ុង ធ្វើជាង៉ក់ងរងាកមុខចេញ
នាំអោយរាងក្រាស់ឃើញដូច្នោះហាក់បីជាសំណើចខ្នាញ់គេយ៉ាងខ្លាំងទើបលូកដៃទៅចង្ការគេអោយបែរ មករកខ្លួនវិញហើយស្រដីប្រាប់ដោយសម្លេងស្រទន់ ។< បងគ្រាន់តែចង់នាំអូនទៅញាំអីជាមួយគ្នា > ជុងហ្គុក
< ប៉ុណ្ណឹងក៏មិនព្រមប្រាប់ការពិតមនុស្សចង្រៃ >
ថេយ៉ុង ពោលចប់លូកដៃទៅមូលចង្កេះរាងក្រាស់មួយទំហឹងអង្គុយខាំមាត់ធ្វើរឹកពាម្ញិកម្ញក់ដាក់នាយ ។< អួយ៎! ថេយ៍បងឈឺណា៎ > ជុងហ្គុក
< នរណាប្រើអោយលោកមិនព្រមប្រាប់ការពិតមកខ្ញុំធ្វើអី? បែបនោះក៏សមហើយ > ថេយ៉ុង
< ក៏បងចង់ទុក Surprise អូននោះអី? > ជុងហ្គុក
ប្រាប់ហើយអោបចង្កេះតូចយ៉ាងណែនធ្វើមុខដូចជាកូនក្មេងដាក់គេព្រោះតែខ្លាចក្រែងថាគេហ្នឹងខឹងខ្លួនដោយសារតែរឿងអម្បាញ់មិញធ្វើអោយ ថេយ៉ុង បានឃើញដូច្នោះប្ដូរជាញញឹមស្រាលៗ។< លេងបានហើយខ្ញុំប្រញាប់ចូលរៀន > ថេយ៉ុង
< ឈប់សិន > ជុងហ្គុក
أنت تقرأ
កម្មសិទ្ធិក្លែងក្លាយ 🦋✨ [ចប់]
قصص عامة" សូមដឹងថាអ្នកតែងតែសំខាន់ចំពោះរូបខ្ញុំ...សូមដឹងថាខ្ញុំបានស្រលាញ់អ្នកអស់ពីចិត្តហើយស្រលាញ់អ្នកខ្លាំងប៉ុណ្ណា ?? "