// Next Day ~~~~~
ចាប់តាំងពីពេលមានទំនាក់ទំនងជាមួយគ្នាមកនោះ
ជុងហ្គុកព្យាយាមចំណាយពេលវេលានៅជាមួយនឹងរាងតូចអោយបានច្រើន..ព្រោះមិនចង់អោយគេមាន អារម្មណ៍ថាខ្លួនមិនខ្វល់ខ្វាយពីគេអ្វីដែលគេគិតចង់ បានគេត្រូវការនាយតែងតែផ្ដល់អោយគេហ៊ានធ្វើអ្វី គ្រប់យ៉ាងសម្រាប់គេដោយមិនដែលថាត្អូញត្អែរឬរអ៊ូ រទាំសូម្បីបន្តិចទេខណៈពេលថ្ងៃនេះនាយបានទំនេរពីការងារក៏នាំសំណព្វចិត្តខ្លួនទៅដើរលេងនៅកន្លែងដែលល្បីៗជាច្រើន។< ជុងលោកមកមើលនេះ > រាងតូចបានអូសដៃ
ជុងហ្គុក អោយមកមើលសត្វឃ្មុំកំពុងអង្គុយសំកុក ជាប់នៅក្នុងទ្រុងតែម្នាក់ឯង។< បងមិនមែនខ្លាឃ្មុំទេណាអូសដៃបងអោយមកមើលធ្វើអី? > ជុងហ្គុក
< ក៏គ្រាន់តែចង់អោយមកមើលលោកឃើញទេទឹក
មុខវាពិតជាគួរអោយអាណិតខ្លាំងណាស់ > ថេយ៉ុង< អូនអាណិតវានឹងគិតចង់យកវាទៅចិញ្ចឹមហ្ហេស ?? > ជុងហ្គុក ហាក់បីជាអស់សំណើចបន្តិច ខណៈពេលដែលបានឃើញរាងតូចកំពុងឈរពេប មាត់រកយំអាណិតសត្វខ្លាឃ្មុំមួយនោះ។
< ប្រសិនបើអាចខ្ញុំនឹងធ្វើវា > ថេយ៉ុង
< ក្មេងឆ្គួតអើយ > ជុងហ្គុក លើកដៃញីសក់ក្បាលរាងតូចដោយការគ្រឺតខ្នាញ់ចរិតគួរអោយស្រលាញ់របស់គេឬក៏ព្រោះតែបែបហ្នឹងទើបខ្លួនស្រលាញ់រូប គេខ្លាំងណាស់អញ្ចឹង ??។
< នៅទីនេះក៏មានកន្លែងលេងដែរ ?? > ថេយ៉ុង
ប្រញាប់អូសដៃរាងក្រាស់ដើរទៅកន្លែងផ្សេងដែលមានរបស់លេងជាច្រើនទៀតព្រោះទីនេះគឺជាសួនកំសាន្តបែបនោះទើបមានរបស់ញាំនឹងរបស់លេងយ៉ាងច្រើនថែមទាំងថ្ងៃនេះក៏មានកម្មវិធីដូចគ្នាទើបគ្រប់កន្លែងដើរលេងនាមួយៗមានមនុស្សទៅលេងយ៉ាងច្រើនកោះករ។< អូសដៃបងមកទីនេះធ្វើអីទៀតហើយ ?? > ជុងហ្គុក
< ខ្ញុំចង់ជិះវា > ថេយ៉ុង ប្រាប់ហើយចង្អុលទៅ
រកសេះវិលជាមួយនឹងកន្ត្រាក់វិលធ្វើអោយអ្នកម្ខាង ទៀតឃើញដូច្នោះបើកភ្នែកធំៗភ្ញាក់ផ្អើលបន្តិច។
ВЫ ЧИТАЕТЕ
កម្មសិទ្ធិក្លែងក្លាយ 🦋✨ [ចប់]
Художественная проза" សូមដឹងថាអ្នកតែងតែសំខាន់ចំពោះរូបខ្ញុំ...សូមដឹងថាខ្ញុំបានស្រលាញ់អ្នកអស់ពីចិត្តហើយស្រលាញ់អ្នកខ្លាំងប៉ុណ្ណា ?? "