@ពេលព្រឹក
រាងកាយសង្ហារគេនៅលើគ្រែស្ដូកស្ដឹងក្រោមសភាពរញ៉េរញ៉ៃពេញទាំងបន្ទប់ទាំងមូលបន្ទាប់ពីសង្គ្រាមស្នេហ៍កាលពីយប់មិញត្រូវបានបញ្ចប់
ឈូ! ឈូ!
សម្លេងទឹកស្រក់ចេញពីបន្ទប់ទឹកដោយមានវត្តមានថេយ៉ុងកំពុងតែនៅក្នុងនោះគេបានភ្ញាក់តាំងពីព្រលឹមស្រាងៗមកម្លេះបន្ទាប់ពីយំឆ្អែតឆ្អន់គេក៏ចូលទៅសម្អាតខ្លួនមុននឹងតាំងចិត្តថាចាកចេញពីប្រុសកំណាចម្នាក់នេះចេញទៅដោយស្ងប់ស្ងាត់បំផុតហើយចាប់ផ្ដើមចេញពីជីវិតថ្មីឡើងវិញ"កុំសង្ឃឹមថាបានជួបខ្ញុំម្ដងទៀតឲសោះ!" សម្ដីត្រជាក់ស្រេបបន្លឺចេញពីមាត់របស់រាងតូចគេស្បថថានឹងមិនឲប្រុសម្នាក់នេះមានឱកាសបានជួបគេម្ដងទៀតនោះទេត្រឹមតែលើកទីមួយគេវេទនាស្ទើរស្លាប់ស្ទើររស់ផងចុះទម្រាំលើកក្រោយទៀត?? ច្បាស់ណាស់លើសនេះ×2
ជំហានជើងខ្លីៗបម្រុងថានឹងចាកចេញទៅហើយស្រាប់តែគេនឹកឃើញថាក្នុងខ្លួនមិនបានសល់លុយសូម្បីតែមួយកាក់មួយសេនបើចេញទៅច្បាស់ជាដាច់បាយមិនខានទេបែបនេះគួរតែរកលុយមកពីណាបានភ្លាមៗ?
"កាតខ្មៅ?" ថេយ៉ុងឧទានតិចៗសម្លឹងមើលទៅកាតនៅលើតុប្រហែលជារបស់ប្រុសកំណាចម្នាក់នេះហើយមើលទៅ គេឈានជើងតិចៗទៅពិនិត្យមើលឲច្បាស់សឹមកញ្ឆក់យកកាតមួយសន្លឹកនោះបោលរត់ប្រុយចេញទៅក្រៅបាត់បន្ទាប់ពីដឹងថាកាតនោះជាកាតអាចប្រើប្រាស់បានថែមទាំងមានលុយសន្ធឹកសន្ធាប់ទៀតតែប៉ុណ្ណេះមិនដាច់បាយទេហាសហា!
ចេញមកដល់ក្រៅហើយថេយ៉ុងរហ័សហៅតាក់ស៊ីដើម្បីបើកគេចចេញពីសណ្ឋាគារភ្លាមៗខ្លាចថាជុងហ្គុកនឹងមកតាមទាន់ម្យា៉ងវិញទៀតគេនៅលួចកាតខ្មៅរបស់នាយមកទៀតបើសិនជានាយចាប់គេបានពន្លះគេសល់តែឆ្អឹងមិនខានទេ
នៅតាមផ្លូវរាងតូចចេះតែអើតលើមក្រឡេកឆ្វេងស្ដាំដូចជាប្លែកនឹងទិដ្ឋភាពតាមដងផ្លូវរហូតអ្នកបើកតាក់ស៊ីក៏ឆ្ងល់នឹងអាកប្បកិរិយាគេដូចគ្នា*គេរំលោភឡើងឡប់មែនទេអាថេយ៍អើយ!* រាងតូចគិតក្នុងចិត្តតិចៗចេះតែបណ្ដេញគំនិតអគតិចេញពីខួរក្បាលមិនដែលជុងហ្គុកហ៊ាននាំគេមករំលោភដល់ក្រៅប្រទេសទេឆ្កួតណាស់!
YOU ARE READING
🔥ប្រពន្ធប៉ាសង្សារកូន🔥(ចប់)
Fanfictionស្រឡាញ់កូនតែលួចមានសម្ព័ន្ធភាពជ្រាលជ្រៅជាមួយឪពុក ចុងក្រោយគេនឹងត្រូវជ្រើសរើសបុរសម្នាក់ក្នុងចំណោមបុរសពីរនាក់ទាំងដែលបុរសពីរនាក់នោះជាឪពុកកូននឹងគ្នា🔥