ℰ𝓅𝒾𝓈ℴ𝒹ℯ 9

1.4K 109 0
                                    

« ម្ចាស់ម៉ាក់កំពុងធ្វើអីហ្នឹង? » Jungkook ដើរមកសួរពេលចាកចេញពីរាងតូចមកវិមានវិញ ។

« ធ្វើគីមឈីហ្នឹងណា៎ ព្រោះម្ចាស់អ៊ំស្រីកូនរអ៊ូថាចង់ពិសារយូរហើយ » គាត់សំដៅទៅលើម្ចាស់ម៉ាក់របស់ Taehyung ព្រោះគាត់ជំនាញខាងធ្វើម្ហូបអាហាររបស់វាំងគួរសមដែរទើបម្ចាស់ម៉ាក់រាងតូចពេលដែលចង់ពិសារអ្វីគឺតែងតែទាញទូរស័ព្ទលើតុ នៅឯវិមានខលមកប្រាប់គាត់ជាញឹកញាប់ ម្យ៉ាងវិមានទាំងពីរក៏ស្និទ្ធស្នាលគ្នាស្រាប់មិនមានបញ្ហាអ្វីទេ ។

« អ៎...ម្ចាស់ម៉ាក់ កូនមានរឿងខ្លះចង់សួរម្ចាស់ម៉ាក់ » Jungkook

« រឿងអ្វីដែរកូន? » គាត់ក្រឡេកមកគេមុននឹងធ្វើគីមឈីបន្តទើបរាងសង្ហារទាញកៅអីមួយទៀតមកអង្គុយក្បែរគាត់ នៅទាញការ៉ុតនិងកាំបិតមកជួយចិត ឲ្យទៀតផង ។

« គឺទាក់ទងនឹងបងប្រុស Taehyung ម្ចាស់ម៉ាក់មាន ដឹងថាហេតុអីគាត់ប្រែប្រួលខ្លាំងដែរទេ? ដូចជាកាល ពីមុនពេលកូននៅទីនេះ គាត់រួសរាយចូលចិត្តញញឹមណាស់ តែឥឡូវនេះខុសគ្នាឆ្ងាយតែម្ដងហើយ » Jungkook

« ប្រហែលមកពីគេចាស់ទុំទេដឹង? ណាមួយឥឡូវនេះ Taehyung ទទួលភារកិច្ចច្រើនហើយមានរឿងខ្លះទៀតដែលកូនក៏ប្រហែលមិនបានដឹងដែរ »

« រឿងអីទៅម្ចាស់ម៉ាក់? » នាយសួរទាំងចង់ដឹងជាខ្លាំងទើបគាត់ស្ងាត់បន្តិចសឹមនិយាយប្រាប់ ។

« 3ឆ្នាំមុនមានមនុស្សប្រុសម្នាក់តាមស្រឡាញ់ Taehyung នៅហ៊ានផ្ញើបាច់ផ្កានិងកាដូមកឲ្យដល់ដំណាក់ថែមទៀតប៉ុន្តែត្រូវម្ចាស់ប៉ាគេចាប់បានហើយក៏ស្ដីឲ្យ Taehyung ខ្លាំងណាស់ ឡើងផ្អើលដំណាក់តែម្ដង » កាលបើដឹងរឿងរ៉ាវដូច្នោះ Jungkook ក៏ភ្ញាក់ផ្អើលណាស់ ។

« ចុះបងប្រុសមានស្រឡាញ់ប្រុសម្នាក់នោះដែរទេ? »

« រឿងនេះម៉ាក់ក៏មិនដឹងដែរ ដឹងត្រឹមថាបន្ទាប់ពីមាន រឿងនោះហើយ Taehyung ក៏សម្ងំនៅតែក្នុង ដំណាក់មិនចេញក្រៅទាល់តែសោះ ប្រហែលជាកន្លះឆ្នាំក្រោយមកទើបគេចេញមុខមាត់ខ្លះហើយក៏ប្ដូរអត្តចរិតចាប់តាំងពីពេលនោះតែម្ដងទៅ » កាន់តែស្ដាប់ រាងក្រាស់កាន់តែមិនចង់ជឿថាកំឡុងពេលដែលគេមិននៅមានរឿងកើតឡើងដល់ម្លឹង អ៊ីចឹងតើសទើបបានជា Taehyung ស្អប់គេព្រោះពេលដែលខ្លួនជួបរឿងមិនល្អបែរជានាយមិននៅក្បែរខ្លួនទៅវិញ ។

♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎Donde viven las historias. Descúbrelo ahora