ផ្តើមរឿង.....
ប្រទេសកូរ៉េសម័យហ្កូរ្យ(Goryeo)គឺជាសម័យកាលដ៏រុងរឿងមួយប៉ុន្តែអកុសលក៏បានកើតឡើងប្រទេសចិនបានលើកទ័ពមកលុកលុយយ៉ាងគំហ៊ុកទៅលើប្រទេសកូរ៉េបានធ្វើឲ្យប្រទេសដ៏រុងរឿងមួយធ្លាក់ដល់សភាពដែលមិនអាចស្មានបាន ការចលាចលភាពវឹកវរ កងទ័ពនិងប្រជារាស្ត្រស្លាប់គរជើងគ្នាគួរឲ្យសង្វេគ។
________ វាំង Goryeo
<ព្រះអង្គសត្រូវជិតវាយបែកទ្វារក្រុងចូលមកហើយក្រាបទូល ប្រញាប់ភៀសព្រះកាយទៅព្រះអង្គ>Park sunghoon ដែលត្រូវជាមេទ័ពធំរបស់ប្រទេសកូរ៉េបានរត់យ៉ាងប្រញាប់ប្រញាល់មកគាល់ព្រះរាជាដែលគង់នៅលើរាជបល្ល័ង្កយ៉ាងស្ងៀមស្ងាត់
ព្រះរាជា<យើងជាស្តេចមួយទាំងមូលម៉េចនឹងអាចរត់គេចពេលដែលប្រជារាស្ត្រកំពុងរងទុក្ខវេទនាបានទៅ យើងសម្រេចហើយថាយើងនឹងបូជាជីវិតដើម្បីប្រទេសមួយនេះតែមុននឹងយើងស្លាប់យើងក៏មាន សំនូមពរមួយ ចង់ឲ្យលោកធ្វើដើម្បីប្រយោជន៍ប្រទេសជាតិនិងប្រជារាស្ត្រដែរ តើលោកអាចធ្វើឲ្យយើងបានទេលោកមេទ័ព>ទ្រង់ក៏សួរយ៉ាងស្ងៀមស្ងាត់ទៅមនុស្សតែម្នាក់ចុងក្រោយនៅចំពោះមុខដែលទ្រង់ទុកចិត្តបំផុត
Sunghoon<ឲ្យតែវាជារឿងដែលធ្វើដើម្បីជាតិទូលបង្គំនឹងធ្វើគ្រប់យ៉ាងដោយមិនរារែកចិត្តទេក្រាបទូល>
ព្រះរាជា<ល្អ ឱនមក>ទ្រង់ត្រាស់ទៅលោកមេទ័ពឲ្យឱនទៅរករួចក៏ប្រាប់ពីអ្វីដែលទ្រង់ចង់បាន
Sunghoon<ទូល...ទូលបង្គំនឹងធ្វើឲ្យបានក្រាបទូល>គេក៏តប ទឹកភ្នែកមួយដំណក់របស់មនុស្សរឹងមាំដូចជាគេក៏ស្រក់ចុះមករួចក៏ចាកចេញពីរាជវាំងជិះសេះសំដៅទៅផ្ទះរបស់ខ្លួនយ៉ាងប្រញាប់ជាមួយកងទ័ព 20 នាក់ទៅជាមួយ
កាត់មកដល់ផ្ទះលោកមេទ័ព Park វិញ...
<អ្នកប្រុសតូចរត់ទៅទានម្ចាស់មិនអាចនៅទៀតបានទេ>jiyu ដែលជាអ្នកបម្រើស្រីជំនិតក៏និយាយឡើង
<អត់ទេបងលោកម្ចាស់មិនទាន់ត្រឡប់មកវិញទេ>jay ដែលត្រូវជាភរិយារបស់លោកមេទ័ព Park sunghoon ក៏និយាយឡើង