កំពូលភរិយា 4

719 42 0
                                    


ក្រាក**
«បងជុង!!» ទ្វាបានបើកដោយគ្មានការគោះបង្ហាញពីចរិកមាយាទសណ្តាន អ្នកចូលមកឲច្បាស់ដូចថ្ងៃ នាងមានឈ្មោះថា កាងស៊ីនឌី ជាស្រីស្នេហ៍សំណព្វរបស់ជុងហ្គុក សព្វថ្ងៃនាងជាដារាបង្ហាញម៉ូតម្នាក់

«អុះ...អ្នកបងភរិយាក្រៅបេះដូងតាស៎»នាងនិយាយពេបមាត់ពេប ក ដាក់ថេយ៍ ឯថេយ៍ក៏ចាំនាងដែល នាងជាស្រីស្នេហ៍ដែលចាំជុងហ្គុកក្នុងឡាននៅថ្ងៃផ្សំដំណេកតើ

«ស្មានតែស្រីអត់មាយាទពីណា៎តាមពិត អ្នកនាងកាងស៊ីនឌីសោះ»ថេយ៍និយាយយ៉ាងត្រជាក់ជាមួយទឹកមុខស្មើថេង

«ជាយើងយ៉ាងមេចអាខ្ទើយ ស្មានតែឈឺចិត្តដល់ស្លាប់ហើយតើដែលយប់នោះ បងជុងត្រូវផ្សំដំណេកជាមួយឯងតែគាត់បែរជាមកដេកជាមួយយើងទៅវិញ» នាងនិយាយឡើងមកដោយមិនខ្មាស់អៀនបន្តិចសោះ ព្រោះតែប៉ានាងជាមេម៉ាហ្វៀរដូចជុងហ្គុកនេះអីទើបនាងមិនចេះខ្លាចនរណា

«គ្មានអ្វីគួរឲខ្ញុំឈឺចិត្តផង ព្រោះថាមនុស្សប្រុសម្នាក់ៗតែងតែភ្លក់ម្ហូបខាងក្រៅឲឆ្អែកសិនហើយ បើម្ហូបនេះវាផ្អូមរឺអស់ជាតិគេនិងជះចោលដោយឯងៗ»ថេយ៍

«ឯង..ឯងអាខ្ទើយ»ស៊ីនឌីទន្រ្ទាំជើងរួចយកដៃមកចង្អុលមុខថេយ៍ព្រោះតែប្រកែកមិនឈ្នះថេយ៍

ក្រាក**

«ហិក ...ហិកបងជុង»សុខៗស៊ីនឌីស្រាប់តែស្រែកយំនិងវាយខ្លួនឯង2,3ដៃ ស្របពេលដែលជុងហ្គុកមកពីប្រជុំវិញ រួចនាងក៏រត់មកឱបនាយដោយទឹកភ្នែករហេមរហាមទៅរកនាយ

«ស៊ីនឌីអូនកើតអី» នាយសួរទៅស៊ីនឌីរួចក៏អោបទៅនាងវិញដោយក្តីបារម្ភ ដោយមិនចាប់អារម្មណ៍ពីភ្នែកមួយគូរដែលភរិយាសម្លឹងមក សមរឺអត់គិតទៅមើសប្រពន្ធនៅនិងមុខនាយ នាយបែបជាអោបស្រីសេហ្ន៍ទៅវិញ

«អូន...ហិក»ស៊ីឌីនាងខំប្រឹងសម្តែងជាយំតដើម្បីឲនាយរឹតតែបារម្ភបន្ថែមទៀត

«លោកមកក៏ល្អដែល ទាន់ពេលដែលខ្ញុំទប់ចិត្តបាន មុននិងទាញកាំភ្លើងបាញ់បំបែក្បាលនាងចោល»ថេយ៍និយាយទាំងទឹកមុខស្មើរថេង ខ្ជិលតាប៉ែច្រើនគេធ្វើជាតួអាក្រក់ក៏បាន

«ចាញ់ស្នេហ៍កំពូលភរិយា🐯»Où les histoires vivent. Découvrez maintenant