ព្រឹកព្រលឹមស្រាងៗ ជុងហ្គុក ចាប់ផ្ដើមភ្ញាក់ពីគេងដោយលើកដៃស្ទាបមុខរបស់ខ្លួនព្រោះហាក់បីជាមាន
អារម្មណ៍ឈឺស្ពឹកខុសពីធម្មតាចំណែកក្បាលវិញឈឺ ស្ទើរផ្ទុះចង់ប្រេះក្បាលជាពីរទៅហើយ។< តើមុខយើងទៅត្រូវនឹងស្អីម្ដេចទើបឈឺស្ពឹកដល់ថ្នាក់និង? > ជុងហ្គុក ងើបអង្គុយអង្អែលមុខខ្លួនហើយ
រអ៊ូរង៉ូវៗដោយការងឿងឆ្ងល់ក៏ប៉ុន្ដែនាយទើបតែចាប់អារម្មណ៍ថាខ្លួនឯងមិនបាននៅក្នុងបន្ទប់របស់ខ្លួនតែកំពុងនៅក្នុងបន្ទប់របស់ ថេយ៉ុង?។< យើងមកនៅក្នុងបន្ទប់របស់គេបានយ៉ាងមិច?
ឬមួយ > សុខៗស្នាមញញឹមស្រាប់តែបានផូសឡើង នៅលើផ្ទៃមុខរាងក្រាស់ដោយសារដឹងថាអ្នកដែលនាំខ្លួនចូលមកក្នុងបន្ទប់មួយនេះគឺម្ចាស់បន្ទប់ថែមទាំងនៅ លើដងខ្លួនក៏គ្មានអាវដូចគ្នាប៉ុន្ដែបានឃើញថាមានកូនកន្សែងនៅក្បែរនោះទើបធ្វើឪ្យនាយដឹងថាយប់មិញ
ថេយ៉ុង ក៏បានជូតខ្លួនឪ្យនាយផងដែលកាន់តែញញឹមពេញចិត្តទឹកមុខរីកដូចគ្រាប់ជីហាក់បីមានក្ដីសុខស្រស់ស្រាយសប្បាយចិត្តទាំងព្រឹកព្រលឹមខុសពីធម្មតា។ប៉ុន្ដែក្រោយមកស្នាមញញឹមស្រាប់តែត្រូវរលាយ
ខ្ទេចវិញអស់ភ្លាមៗខណៈដែលនាយក្រឡេកភ្នែកទៅ
បានឃើញរូបថតបងប្រុសរបស់ខ្លួនជាមួយនឹង ថេយ៉ុង ថតជាមួយគ្នាកំពុងដាក់តាំងទុកនៅលើតុក្បែរនោះ!។*ក្រាក !!!
សម្លេងបើកទ្វារបន្ទប់ទឹកបានធ្វើឪ្យរាងក្រាស់ប្រញាប់ងាកបែរទៅមើលសម្លឹងមុខអ្នកដែលឈរនៅស្ងៀមដោយមានទឹកមុខងឿងឆ្ងល់មិនយល់ថានាយម្នាក់នេះកើតស្អីទៀតហើយម្ដេចបានជាអង្គុយសម្លក់សម្លឹងខ្លួនទាំងព្រឹកនិង ??។
< ជំងឺឡប់រើមែនទេ? បានជាមកអង្គុយសម្លក់សម្លឹងមុខខ្ញុំចឹងនិង? ប្រាប់ត្រង់ចុះអាលោកឯងគួរតែអរគុណខ្ញុំទើបត្រូវបើមិនអ៊ីចឹងទេខ្ញុំប្រហែលជាទុកឪ្យដេកនៅខាងក្រៅឪ្យមូសសុីនៅសល់តែឆ្អឹងបាត់ទៅហើយ > ថេយ៉ុង ថាហើយដើរទៅអង្គុយនៅកន្លែងតុសម្អាតធ្វើខ្លួនដើម្បីរៀបចំខ្លួនចេញទៅសាលារៀនដោយសារគេបានសម្លៀករួចរាល់ទៅហើយ។
CZYTASZ
កម្មសិទ្ធិក្លែងក្លាយ 🦋✨ [ចប់]
General Fiction" សូមដឹងថាអ្នកតែងតែសំខាន់ចំពោះរូបខ្ញុំ...សូមដឹងថាខ្ញុំបានស្រលាញ់អ្នកអស់ពីចិត្តហើយស្រលាញ់អ្នកខ្លាំងប៉ុណ្ណា ?? "