ក្រោយពេលងូតទឹកសម្អាតខ្លួនរួចរាងតូចបានដើរ
ចុះមកខាងក្រោមវិញដើម្បីញាំបាយពេលល្ងាចព្រោះ
បន្ទាប់ពីញាំរួចហើយគេនឹងបានឡើងទៅបន្ទប់មើល មេរៀនបន្តទៀត។< ថេយ៍! > ជុងហ្គុក កំពុងនៅខាងក្រោមស្រាប់
កាលបើឃើញរាងតូចដើរចុះមកនាយប្រញាប់ងើបដើរតម្រង់ទៅរកគេប៉ុន្ដែ ថេយ៉ុង បានដើរគេចទៅកន្លែងតុ បាត់ហាក់ធ្វើដូចជាមិនបានឃើញរូបនាយ ។< អ្នកមីងដួសបាយមកខ្ញុំឃ្លានហើយញាំបាយរួច ហើយខ្ញុំហ្នឹងអាលឡើងទៅបន្ទប់ដើម្បីមើលមេរៀន បន្តទៀត > ថេយ៉ុង ដាក់ខ្លួនអង្គុយចុះលើកៅអីហើយហាស្ដីប្រាប់ទៅកាន់អ្នកមីង ណារី ដែលកំពុងឈរនៅក្បែរនោះ។
< ចាស៎ អ្នកប្រុសថេយ៍ > អ្នកមីងណារីតបហើយ
ក៏ប្រញាប់ដួសបាយដាក់ក្នុងចានឪ្យរាងតូចតែខណៈ នោះរាងក្រាស់ស្រាប់តែដើរចូលមកហើយសម្លឹងមុខ គ្រប់គ្នាទើបស្រ្ដីវ័យចំណាស់អ្នកនឹងបម្រើផ្សេងទៀត បានដឹងពីទួនាទីរបស់ខ្លួនក៏នាំគ្នាដើរចេញពីទីនោះរីឯ ជុងហ្គុក ទម្លាក់ខ្លួនអង្គុយចុះនៅក្បែររាងតូចជាភរិយា។< នែ៎..ធ្វើស្អីរបស់លោកនឹងខ្ញុំកំពុងញាំបាយណា! > ថេយ៉ុង ស្រែកចាចនៅពេលដែលត្រូវបុរសជាស្វាមី
ចាប់លើករូបគេឪ្យអង្គុយលើភ្លៅរបស់នាយព្រមទាំងក្ដាប់ក្រសោបចង្កេះតូចរបស់ខ្លួនយ៉ាងណែន។< ញាំទៅបងមិនបានទៅធ្វើស្អីអូនឯណា ?? >
ជុងហ្គុក មិនបានពោលតែមាត់ប៉ុន្ដែបានទម្លាក់ចង្ការ ដាក់នៅលើស្មារបស់គេបន្ថែមទៀតថ្នាក់ធ្វើឪ្យរាងតូចអង្គុយលេងស្ងៀមរើបម្រាស់យកស្លាប់យករស់។< ប្រាប់ថាឪ្យលេងខ្ញុំ! > ថេយ៉ុង
< ជាប្រពន្ធហេតុអីគ្រាន់តែប្ដីឱបបន្តិចសោះមិន
បានដែរ? > ជុងហ្គុក ក្បាលរឹងមិនព្រមប្រលែងមាន តែស្រដីញោះភរិយាថែមទើបរាងតូចត្រូវលើកដៃគក់
នាយឌឹបៗដោយការខឹងសម្បើម។< មកអោបខ្ញុំធ្វើស្អីមិចមិនទៅឱបស្រីរបស់លោក ទៅក្រែងមុននេះក៏ឃើញឱបដៃឱបជើងសម្បើមណាស់មិនអ៊ីចឹង? > ថេយ៉ុង
< អា៎ៗ! និយាយបែបនេះប្រច័ណ្ឌបងមែនទេនិង ?? > ជុងហ្គុក ធ្វើជាលើកដៃចង្អុលមុខភរិយាថែមទាំងស្រដីថាដោយញញឹមហាក់ដូចជាសប្បាយចិត្តប៉ុន្ដែត្រូវអ្នក ម្ខាងទៀតគ្រវាសដៃនាយចេញ។
CZYTASZ
កម្មសិទ្ធិក្លែងក្លាយ 🦋✨ [ចប់]
General Fiction" សូមដឹងថាអ្នកតែងតែសំខាន់ចំពោះរូបខ្ញុំ...សូមដឹងថាខ្ញុំបានស្រលាញ់អ្នកអស់ពីចិត្តហើយស្រលាញ់អ្នកខ្លាំងប៉ុណ្ណា ?? "