ភាគទី16 : បើខ្វល់ពីខ្ញុំលោកទុកឪ្យខ្ញុំអង្គុយតែឯងលោកក៏ទៅអង្គុយកៀកើយអ្នកផ្សេងចឹង?

2.6K 119 0
                                    

ក្រោយពេលលេងទឹកជាមួយគ្នាអស់ចិត្តហើយនោះ
មេឃចាប់ផ្ដើមងងឹតជិតយប់ល្មមទើបគ្រប់គ្នាបាននាំគ្នាធ្វើអ្វីញាំបន្ទាប់ពីរួចហើយក៏នៅអង្គុយអាំងភ្លើងផឹកសុី បន្តទៀតធ្វើឪ្យបានឭសម្លេងសើចក្អាកក្អាយរបស់គ្រប់គ្នាមិនឈប់។

< តើឯងមិនផឹកជាមួយគ្រប់គ្នាដែលទេឬ? > ជីន
នៅអង្គុយក្បែរ ថេយ៉ុង បានឃើញគេស្ងៀមស្ងាត់មិន
ព្រមមាត់កអ្វីមិនឃើញញាំឬផឹកអ្វីទាល់តែសោះនោះទើបធ្វើជាស្រដីសួរនាំ។

< ខ្ញុំមិនចេះផឹកទេបងប្រុស > ថេយ៉ុង គ្រវីក្បាលទាំង ញញឹមតិចៗឬអាចនិយាយបានថាវាពិបាកខ្លាំងណាស់
សម្រាប់គេដែលមកដើរលេងជាមួយនឹងមនុស្សដែល គេមិនធ្លាប់ស្គាល់ពីមុនមកថែមទាំងគ្រប់គ្នាសុទ្ធតែមាន
អាយុបងខ្លួនទាំងអស់បែបនេះទៀតវាធ្វើឪ្យរូបគេកាន់តែពិបាកព្រោះមិនដឹងថាគួរនិយាយអ្វី?។

< អ៊ីចឹងតើឯងឃ្លានដែលទេចាំយើងទៅយករបស់
ញាំមកឪ្យបន្ថែមទៀត > ជីន

< មិនអីទេបងប្រុសព្រោះខ្ញុំទើបតែញាំបាយរួចបាន
ជាឃ្លានអ្វីទៀតប៉ុន្ដែយ៉ាងណាខ្ញុំក៏អរគុណបងប្រុស > ថេយ៉ុង ស្រដីប្រាប់ទៅកាន់គេយ៉ាងគួរសមទើបអ្នកម្ខាងទៀតលេងហ៊ានមាត់កអ្វីទៀតព្រោះសូម្បីតែគេក៏មិនដឹងថាគួរនិយាយអ្វីដូចគ្នា។

< បងប្រុសតើបងស្រវឹងហើយឬ ?? > នាងតូចត្រូវ
ជាប្អូនរបស់ ណាមជុន ក៏បានហាស្ដីថាសួរទៅកាន់ ជុងហ្គុក ដែលនៅអង្គុយក្បែរខ្លួនដោយមានទឹកមុខ ឡើងក្រហមព្រឿងៗនោះ។

< មានឯណា? បងមិនបានស្រវឹងនោះទេ > ជុងហ្គុក

< ប៉ុន្ដែមុខរបស់បងឡើងក្រហមណា > អារីន

< អង្គុយនៅក្បែរភ្លើងវាក្ដៅមិនឪ្យមុខឡើងក្រហម
យ៉ាងមិច? ឯងកុំចេះតែថាបងមិនបានទាន់ស្រវឹងនោះទេ > ជុងហ្គុក ពោលចប់ក៏លើកដៃញីសក់ក្បាលនាងតូចលេងតាមរបៀបមនុស្សស្និទស្នាលធ្លាប់ស្គាល់គ្នាមកជាយូរហើយដោយភ្លេចគិតនឹកទៅថារាងតូចមានឈ្មោះជាភរិយាកំពុងអង្គុយនៅចំពោះមុខខ្លួន..។

< នែ៎! មិចក៏មកលេងក្បាលខ្ញុំអញ្ចឹងដឹងទេខូចសក់របស់ខ្ញុំអស់ហើយព្រោះមុនពេលមកលេងនៅទីនេះខ្ញុំទើបតែបានធ្វើសក់រួចហើយក៏មិនហ៊ានឪ្យវាប៉ះទឹកដូចគ្នា > អារីន ស្រដីប្រាប់រអ៊ូរដោយទឹកមុខក្រញូវព្រោះភ័យខ្លាចថាសក់របស់ខ្លួនដែលទើបតែធ្វើរួចហ្នឹងត្រូវខូចនាំឪ្យអ្នកម្ខាងទៀតបានឃើញអ៊ីចឹងក៏អស់សំណើច បន្តិចហើយទម្លាក់ដៃដាក់ទៅលើស្មារបស់នាងកៀកកនាងដូចជាគូរស្នេហ៍ ថេយ៉ុង បានឃើញអញ្ចឹងមានហាក់បីទឹកមុខកាន់តែមិនស្រស់។

កម្មសិទ្ធិក្លែងក្លាយ 🦋✨ [ចប់]Where stories live. Discover now