ដោយសារតែនៅសល់មិនប៉ុន្មានសប្ដាហ៍ទៀត
ក៏នឹងដល់ពេលដែល ថេយ៉ុង ប្រឡងទៅហើយទើប
ជុងហ្គុក គិតចង់ទិញរបស់ខ្លះទុកជាកាដូឪ្យទៅកាន់គេបើទោះបីជាមិនបានដឹងថារូបគេនិងប្រឡងជាប់ឬអត់ក៏ដោយតែនាយតាំងចិត្តថានឹងទិញរបស់មួយនោះឪ្យគេដដែលថែមទាំងពេលមកដល់កន្លែងហាងលក់គ្រឿងអហង្ការនាយស្រាប់តែបានជួបមិត្តរបស់ខ្លួនដែលទើបតែមកពីទទួលប្អូនស្រីរបស់គេចេញពីធ្វើការវិញហើយក៏បានចូលមកទិញអីវ៉ាន់ដើម្បីយកទៅធ្វើអាហារព្រមទាំងបានសួរនាំខ្លួនថានាយមកទីនេះធ្វើអ្វី ??។ ជុងហ្គុក បានប្រាប់ថាខ្លួនចង់មកទិញរបស់ខ្លះៗឪ្យភរិយាបានជាពួកគេទាំងពីរនាក់បងប្អូននិយាយថានឹងជួយរើសរបស់មួយនោះឪ្យនាយប៉ុន្ដែនៅពេលនោះដែល ណាមជុន ក៏ប្រាប់ថាសុំទៅបន្ទប់ទឹកមួយភ្លែតទើបរាងក្រាស់ត្រូវដើរចូលទៅក្នុងហាងលក់គ្រឿងអលង្ការតែពីរនាក់ អារីន បែបនោះអញ្ចឹង។< បងប្រុសគិតថាម៉ូដមួយនេះយ៉ាងមិចដែរ? >
អារីន បានរើសចិញ្ចៀនពេជ្រមួយវង់បង្ហាញ ជុងហ្គុក
ព្រោះប្រាប់ថានាយចង់ទិញចិញ្ចៀនឪ្យភរិយាតែនាយ មិនដឹងថាគួររើសយកម៉ូដបែបយ៉ាងណាល្អខ្លាចក្រែង
ថាអ្នកជាភរិយាមិនពេញចិត្តមិនស្រលាញ់ទើបនាងតូច អារីន សម្រេចចិត្តថានឹងជួយរើសចិញ្ចៀនឪ្យនាយ។< ក៏ស្អាតណា..ប៉ុន្តែអ្វីដែលសំខាន់បងខ្លាចថាថេយ៍
ពាក់មិនត្រូវ ?? > ជុងហ្គុក ស្រដីថាដោយសារតែដឹង
ថាម្រាមដៃភរិយារាងតូចៗប៉ុន្តែចិញ្ចៀនមួយវង់នេះវារាងធំទើបខ្លាចថាអ្នកជាភរិយាពាក់មិនត្រូវនឹងរលុង!។< ខ្ញុំបានឃើញថាម្រាមដៃប្រពន្ធបងតូចៗខ្លាំង
ណាស់បើអញ្ចឹងរើសមើលសិនក៏បានខ្លាចក្រែងថា
វានឹងមានម៉ូដផ្សេងហើយត្រូវដៃប្រពន្ធរបស់បង >
អារីន< តើទិញរបស់បានឬនៅ? > ណាមជុន
ទើបតែត្រឡប់មកពីបន្ទប់ទឹកវិញក៏បានហាស្ដី
សួរទៅកាន់ពួកគេទាំងពីរ។< នៅទេ! ខ្ញុំកំពុងតែរើសមើលឪ្យគាត់ព្រោះគាត់
ប្រាប់ថាចង់ទិញចិញ្ចៀនឪ្យប្រពន្ធរបស់គាត់ប៉ុន្តែរើស ម៉ូដនេះឪ្យគាត់ថាមិនស្អាតយកអានោះឪ្យគាត់ខ្លាចថា ប្រពន្ធមិនស្រលាញ់គេពាក់មិនត្រូវឥឡូវនេះរើសមួយ ម៉ោងទៅហើយនៅក៏រើសមិនទាន់បានទៀត > អារីន និយាយប្រាប់ទៅកាន់បងប្រុសខ្លួនហើយទើបងាកបែរទៅរើសមើលចិញ្ចៀនឪ្យ ជុងហ្គុក បន្តទៀត។
CZYTASZ
កម្មសិទ្ធិក្លែងក្លាយ 🦋✨ [ចប់]
General Fiction" សូមដឹងថាអ្នកតែងតែសំខាន់ចំពោះរូបខ្ញុំ...សូមដឹងថាខ្ញុំបានស្រលាញ់អ្នកអស់ពីចិត្តហើយស្រលាញ់អ្នកខ្លាំងប៉ុណ្ណា ?? "