// Next Day ~~~~~
បន្ទាប់ពីសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ
អស់រយៈពេលជិតមួយសប្ដាហ៍មកនោះនៅថ្ងៃនេះ ជុងហ្គុក ក៏បានចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញ ដោយមានរាងតូចជាភរិយាមកទទួលរូបនាយថែមទាំង មួយរយៈមកនេះបើទោះបីជាគេរវល់រៀនយ៉ាងណា
ក៏ដោយគេនៅតែឈ្លៀតពេលមកមើលថែនាយមាន ពេលខ្លះក៏គេងនៅមន្ទីរពេទ្យដើម្បីកំដរនាយថ្នាក់ធ្វើឪ្យរាងក្រាស់មានក្ដីសុខខ្លាំងហាក់បីជាមិនចង់ជាវិញទាល់តែសោះ។< ហុឺយ..មិនចង់ទៅផ្ទះវិញសោះ > ជុងហ្គុក
ដើរចេញពីក្នុងបន្ទប់សម្រាកទាំងរអ៊ូរង៉ូវៗមិនឈប់ ចំណែកឯទឹកមុខវិញនៅតែក្រញូវជាប់។< ស្អីរបស់លោកឯង? > ថេយ៉ុង ងាកបែរទៅសម្លក់មុខស្វាមីយ៉ាងលឿនស្លេវនៅពេលដែលបានឃើញរូបនាយធ្វើចរិតប្រៀបដូចជាកូនក្មេងបែបនេះ។
< បងមិនចង់ទៅផ្ទះនឹងហើយ! ព្រោះពេលត្រឡប់ ទៅផ្ទះវិញក៏ប្រាកដជាមិនបានអូននៅមើលថែដូចមុន ទៀតគិតហើយពិតជាមិនចង់ទៅវិញសោះ > ជុងហ្គុក
< យ៉ាងមិច? ឬលោកឯងចង់នៅដេកក្នុងមន្ទីរពេទ្យបែបនេះអស់មួយជីវិត ?? > ថេយ៉ុង
< ត្រូវហើយ > ជុងហ្គុក
< និយាយបែបនេះមានន័យថាលោកតាំងចិត្តចង់ធ្វើបែបនោះព្រោះចង់ឪ្យខ្ញុំនៅមើលថែលោកដូចជារាល់ថ្ងៃនេះមែនទេ? > ថេយ៉ុង
< ត្រូវហើយ ហុឺយ! មិនមែនអញ្ចឹងទេ !! >
ជុងហ្គុក ប្រញាប់ក្រឡាប់ពាក្យសម្ដីវិញយ៉ាងលឿន
កាលបើខ្លួនច្រឡំភ្លាត់មាត់និយាយការពិតចេញមក ដូច្នេះ។< ចន ជុងហ្គុក មនុស្សចង្រៃ! > ដោយសារតែខឹង
ស្វាមីខ្លាំងពេករាងតូចលើកដៃវាយនាយខ្លាំងៗលែង ខ្មាស់នរណាធ្វើឪ្យមនុស្សនៅក្នុងមន្ទីរពេទ្យងាកបែរ សម្លឹងមើលមកព្រោងព្រាតគ្រប់គ្នា។< អួយថេយ៍បងឈឺប៉ុណ្ណឹងបានហើយខ្មាស់គេ >
ជុងហ្គុក ប្រញាប់ចាប់ដៃភរិយាដើម្បីកុំឪ្យរូបគេវៃខ្លួនទៀតព្រមទាំងស្រដីគេប្រាប់ដោយស្នាមញញឹមហាក់ ដូចជាអស់សំណើចខ្លាំងណាស់ប៉ុន្តែអ្នកម្ខាងវិញឈរ សម្លក់មុខនាយស្ទើរចង់ជ្រុះគ្រាប់ភ្នែកទៅហើយ !!។
ESTÁS LEYENDO
កម្មសិទ្ធិក្លែងក្លាយ 🦋✨ [ចប់]
Ficción General" សូមដឹងថាអ្នកតែងតែសំខាន់ចំពោះរូបខ្ញុំ...សូមដឹងថាខ្ញុំបានស្រលាញ់អ្នកអស់ពីចិត្តហើយស្រលាញ់អ្នកខ្លាំងប៉ុណ្ណា ?? "