// 2សប្ដាហ៍បន្ទាប់ //
នូវថ្ងៃនេះក៏ដល់ពេលដែលរាងតូចត្រូវប្រឡងបាក់ឌុបហើយ ខណៈពេលល្ងាច ជុងហ្គុក ក៏បានមករង់ចាំទទួលភរិយាចេញពីរៀនដូចជាសព្វដងស្រាប់តែបានឃើញរូបគេដើរចេញមកពីក្នុងសាលាដោយមានទឹកមុខមិនសូវជាស្រស់ប៉ុន្មាន។
< មនុស្សប៉ារបស់យើងមកទទួលហើយបើអ៊ីចឹងយើងទៅផ្ទះមុនហើយណា > ហូស៊ុក បាននិយាយ ប្រាប់ទៅកាន់មិត្តរបស់ខ្លួនដោយញញឹមខ្សោះសូម្បី តែគេក៏មានអារម្មណ៍មិនសូវល្អដូចគ្នាដោយសារតែនៅគិតដល់រឿងប្រឡងដែលទើបតែបានទៅបញ្ចប់កាលពីថ្មីៗនេះ។
រីឯអ្នកដែលអង្គុយក្នុងឡានរង់ចាំភរិយារបស់
នាយវិញនោះបានឃើញដូច្នេះក៏មិនបានមាត់ថាអ្វីព្រោះតែពេលនេះនាយបានដឹងហើយថាភរិយាខ្លួនមិនបានគិតអ្វីលើក្មេងម្នាក់នេះប៉ុន្តែពួកគេទាំងពីរគឺ ជាមិត្តភក្ដិដែលល្អស្មោះត្រង់នឹងគ្នា។< អឹម! > ថេយ៉ុង ងក់ក្បាលទាំងញញឹមតបហើយលើកដៃគ្រវីលារូបគេទើបអ្នកម្ខាងទៀតដើរឆ្លងផ្លូវទៅ រកឡានដែលមកទទួលខ្លួនចំណែកឯរាងតូចវិញដើរ តម្រង់ទៅរកឡានស្វាមីរបស់គេដូចគ្នា។
< មកហើយឬ? តើការប្រឡងយ៉ាងមិចដែរ ?? >
ជុងហ្គុក អង្គុយរង់ចាំភរិយានៅក្នុងឡានយ៉ាងយូរនោះខណៈពេលរូបគេចូលមកក្នុងឡានភ្លាមក៏ស្រដីសួរនាំទៅកាន់គេដោយស្នាមញញឹមព្រោះតែកាល
ពីព្រឹករូបគេក៏បានប្រាប់នាយដូចគ្នាថាថ្ងៃនេះគេត្រូវប្រឡងបាក់ឌុបបែបហ្នឹងហើយទើបនាយអាចដឹង។< ក៏បញ្ចប់ទៅដោយរលូន ប៉ុន្ដែខ្ញុំមិនដឹងថាយ៉ាងមិចឡើយខ្ញុំហាក់បីដូចជាជឿជាក់លើខ្លួនឯងទាល់
តែសោះ > ថេយ៉ុង ថាហើយក៏ទម្លាក់ទឹកមុខចុះតាម របៀបមនុស្សកំពុងស្មុគស្មាញភ័យខ្លាចថាខ្លូនឯងធ្វើមិនបានល្អអ៊ីចឹងនាំឪ្យស្វាមីរបស់គេបានឃើញដូច្នេះក៏ចូលទៅអោបដើម្បីលួងលោមរូបគេ។< បងយល់ពីអារម្មណ៍របស់អូន តែសូមអូនកុំដាក់
សម្ភោធលើខ្លួនឯងពេកអី មិនថាជាលទ្ធផលចេញមកបែបណាក៏ដោយបងនៅតែដឹងហ្នឹងជឿថាអូន
បានធ្វើវាអស់ពីសមត្ថភាពហើយ បងថែមទាំងជឿថាថេយ៍ប្រាកដជាអាចធ្វើវាបានដូចគ្នា > ជុងហ្គុក ពោលប្រាប់ភរិយាដោយការលួងលោមអង្អែលខ្នងគេថើរៗហាក់បីជាចង់ឪ្យគេបានធូរស្បើយកុំឪ្យមានទុក្ខកង្វល់នៅក្នុងចិត្តខ្លាំងពេក ព្រោះកាលណាដែលរូប គេក្លាយទៅជាបែបនេះនាយក៏តឹងទ្រូងពិបាកចិត្ត ខ្លាំងដូចគ្នាដែរ!។
YOU ARE READING
កម្មសិទ្ធិក្លែងក្លាយ 🦋✨ [ចប់]
General Fiction" សូមដឹងថាអ្នកតែងតែសំខាន់ចំពោះរូបខ្ញុំ...សូមដឹងថាខ្ញុំបានស្រលាញ់អ្នកអស់ពីចិត្តហើយស្រលាញ់អ្នកខ្លាំងប៉ុណ្ណា ?? "