កម្មវិធីជុបលៀងកំពុងចាប់ផ្ដើមយ៉ាងសប្បាយរីករាយ
ស្រាប់តែបានឃើញ ជុងហ្គុក ដើរចេញពីក្នុងភូមិគ្រឹះគីមវិញ!។ ទាំងដែលភ្នែករបស់នាយបានឡើងក្រហម ដោយសាររូបនាយទើបតែសង្ងំស្រែកយំបញ្ចេញភាព ឈឺចាប់មុននេះរួច។< ជុងហ្គុក តើកូនកើតអ្វីឬ? ហេតុអីទើបទឹកមុខស្លេកស្លាំងហើយភ្នែកឡើងក្រហមបែបនេះ? > អ្នកស្រីចន គ្រាន់តែបានឃើញកូនប្រុសមកអង្គុយចុះនៅក្បែរខ្លួន ភ្លាមគាត់ប្រញាប់ស្រដីសួរទៅកាន់គេ កាលបើឃើញថាគេមានទឹកមុខស្លេកស្លាំង ចំណែកឯភ្នែកវិញឡើង ក្រហមខុសស្រឡះពីមុននេះដែលមានទឹកមុខស្រស់ស្រាយខ្លាំងណាស់។
< ខ្ញុំមិនបានកើតអ្វីទេម៉ាក់ ដោយសារមុននេះមានអ្វីបានភ្នែករបស់ខ្ញុំទើបខ្ញុំញីបានជាភ្នែកត្រូវឡើងក្រហម
អញ្ចឹង > ជុងហ្គុក និយាយប្រាប់ទាំងប្រឹងញញឹមដាក់ ម្ដាយព្រោះតែមិនចង់ឪ្យគាត់មានការព្រួយបារម្ភពីខ្លួន
។< អឹម..តែថាតើកូនបានឃើញប្រពន្ធរបស់កូនហើយ
មែនទេ ?? ថ្ងៃនេះគេពិតជាស្រស់ស្អាតខ្លាំងណាស់ >
អ្នកស្រីចន ស្រដីសរសើរកូនប្រសារទាំងស្នាមញញឹម
ព្រមទាំងងាកបែរទៅសម្លឹងមើលរូបគេដែលកំពុងឈរ ថតរូបជាមួយនឹងមិត្តភក្ដិរបស់គេ បានមកចូលរួមអប់អរ ដល់គេ។ ធ្វើឪ្យបុរសមានឈ្មោះជាស្វាមីរបស់ ថេយ៉ុង បានឭហើយងាកបែរសម្លឹងមើលទៅកាន់ភរិយាដូចគ្នា
ព្រមភ្ជាប់ជាមួយនឹងទឹកមុខដ៏សោកសៅសែនឈឺចាប់
យ៉ាងខ្លាំង។< ពិតមែនហើយ ថ្ងៃនេះគេស្រស់ស្អាតខ្លាំងណាស់ > ជុងហ្គុក ហាស្ដីថាទាំងសម្លឹងមើលទៅកាន់ភរិយា ឥតព្រិចភ្នែក។
< ក្រែងមុនពេលមកកូនបាននិយាយប្រាប់ថាមាន
របស់ម្យ៉ាងចង់ឪ្យប្អូនទុកជាកាដូ តើកូនបានឪ្យរបស់
មួយនោះទៅគេឬនៅ? > សម្ដីរបស់ឪពុកបានធ្វើឪ្យ
ជុងហ្គុក ហាក់នៅស្ងៀមបន្តិច ព្រោះតែមិនដឹងថាគួរ តបទៅវិញបែបណា។< គេប្រហែលជាមិនចង់បាននោះទេប៉ា > ជុងហ្គុក
ញញឹមខ្សោះដាក់ឪពុក។< ហេតុអី? ម្ដេចក៏កូននិយាយបែបនេះ ជុងហ្គុក ?? >
កាលបើឭកូនប្រុសនិយាយដូច្នោះ អ្នកជាឪពុកម្ដាយបានត្រឹមតែអង្គុយសម្លឹងមុខគ្នាដោយការមិនយល់ថា មុននេះមានរឿងអ្វី? ព្រោះចាប់តាំងពីនាយប្រាប់ថាសុំទៅរកភរិយារួចហើយនោះពេលត្រឡប់មកវិញនាយ
ប្ដូរជាមានអាការៈប្លែកៗ ??។
YOU ARE READING
កម្មសិទ្ធិក្លែងក្លាយ 🦋✨ [ចប់]
General Fiction" សូមដឹងថាអ្នកតែងតែសំខាន់ចំពោះរូបខ្ញុំ...សូមដឹងថាខ្ញុំបានស្រលាញ់អ្នកអស់ពីចិត្តហើយស្រលាញ់អ្នកខ្លាំងប៉ុណ្ណា ?? "