ក្រោយពេលចេញមកពីកន្លែងហាងកាហ្វេ អាន់ណា
បានទៅក្រុមហ៊ុន ដើម្បីយកកាហ្វេដែលខ្លួនបានទិញ
យកទៅឪ្យអ្នកជាស្វាមី ធ្វើជារាក់ទាក់បុគ្គលិកគ្រប់គ្នាតាមទម្លាប់ ហាក់បីធ្វើដូចជាគ្មានរឿងអ្វីយ៉ាងអញ្ចឹង !!។*ក្រាក !!
< អូ៎! សូមទោសផង អូនគិតស្មានតែបងកំពុងនៅ
ម្នាក់ឯងទើបបើកទ្វារចូលមកដោយមិនបានគោះទ្វារ សុំអនុញ្ញាតជាមុន > អាន់ណា បើកទ្វារចូលក្នុងបន្ទប់ការិយាល័យធ្វើការរបស់ស្វាមី ក៏បានស្រដីឡើងប្រាប់ទៅកាន់គេ កាលបើឃើញថារូបគេកំពុងមានភ្ញៀវ។< មិនអីទេ ព្រោះខ្ញុំរៀបនឹងត្រឡប់ទៅវិញហើយ
ចំណែកឯរឿងដែលពួកយើងបាននិយាយគ្នាមុននេះ
សម្រេចថាតាមនឹងហើយណាលោក ជុនស៊ុក >
ក្រោយថាចប់បុរសវ័យចំណាស់ម្នាក់នោះក៏បានងើបឈរវិញព្រមទាំងញញឹមដាក់ទៅកាន់អ្នកម្ខាងទៀតគឺជាមនុស្សដែលខ្លួនកំពុងសហការរួមការងារជាមួយ។< បាទ > ជុនស៊ុក ងើបឈរងក់ក្បាលញញឹមតបវិញ
ទើបបុរសម្នាក់នោះដើរចេញទៅវិញជាមួយនឹងជំនិតរបស់ខ្លួន។ បានធ្វើឪ្យស្នាមញញឹមនៅលើផ្ទៃមុខរបស់
ជុនស៊ុក មុននេះត្រូវរលាយបាត់វិញយ៉ាងមួយរំពិច។< ជុនស៊ុក អូនក៏បានទិញកាហ្វេយកមកឪ្យបងដែលណា > អាន់ណា ហុចកាហ្វទៅឪ្យស្វាមីទាំងញញឹម
តែអ្នកម្ខាងទៀតបែរជាងាកសម្លឹងមើលមកនាងដោយ
ក្រសែភ្នែកកាច ហើយគ្រវាស់ដៃរុញកែវកាហ្វេនោះ
ឪ្យធ្លាក់បែកខ្ទាយ ស្ទុះហក់ទៅច្របាច់កភរិយាភ្លាមៗ។< មុននេះនាងទៅបានជួបអាចង្រៃនោះទៀតហើយ
មែនទេហ្ហាស ?! > ជុនស៊ុក ស្រែកគំហកដាក់ភរិយា
ព្រោះចាប់តាំងពីពេលដែលគេបានដឹងថាអាម្នាក់នោះ
នៅមិនទាន់ស្លាប់មក រូបគេតែងតែឪ្យមនុស្សតាមលួច
មើលភរិយារហូត!។ ព្រោះគេចង់ដឹងថាពួកគេទាំងពីរ
បាននៅលួចលាក់ទាក់ទងជួបគ្នាទៀតឬអត់គ្រាន់តែ អាន់ណា នាងមិនបានដឹងរឿងតែប៉ុណ្ណោះ។< ជុនស៊ុក អូន.. > អាន់ណា កាលបើឭស្វាមីនិយាយ
ដូច្នោះហាក់បីធ្វើឪ្យនាងមានការភ្ញាក់ផ្អើលងឿងឆ្ងល់
ខ្លាំងណាស់។ ដោយសារមិនយល់ថាស្វាមីដឹងរឿងនឹង
បានយ៉ាងដូចម្ដេច ??។

YOU ARE READING
កម្មសិទ្ធិក្លែងក្លាយ 🦋✨ [ចប់]
General Fiction" សូមដឹងថាអ្នកតែងតែសំខាន់ចំពោះរូបខ្ញុំ...សូមដឹងថាខ្ញុំបានស្រលាញ់អ្នកអស់ពីចិត្តហើយស្រលាញ់អ្នកខ្លាំងប៉ុណ្ណា ?? "