ភាគទី27 : ទោះបីជាមួយជំហានបន្ទាប់បងត្រូវស្លាប់ ក៏បងនៅក្បែរអូន..

2.8K 131 4
                                    

// ពីរថ្ងៃបន្ទាប់ //

នាងក្រមុំទើបនឹងពេញវ័យម្នាក់ បានដើរកាន់ថាសអាហារឡើងទៅលើផ្ទះឈើ ដែលជាផ្ទះទុកសម្រាប់ឪ្យនរណាមកពីឆ្ងាយអីគ្មានកន្លែងនៅដើម្បីឪ្យស្នាក់ នៅទីនោះបណ្ដោះអាសន្នសិន។

< នេះរយៈពេលពីរថ្ងៃទៅហើយអ្នកទាំងពីរនៅមិនទាន់បានដឹងខ្លួនឬ? > នាងក្រមុំបានដាក់ថាសអាហារ ទុកនៅលើតុក្បែរនោះសិន មុននឹងងាកបែរទៅមើល
បុរសពីរនាក់ដែលមនុស្សរបស់ឪពុកខ្លួនបានជួយជីវិត ប៉ុន្តែពួកគេនៅសន្លប់ស្តូកស្តឹងមិនទាន់ភ្ញាក់ដឹងខ្លួនវិញ នៅឡើយនោះ។

< ឬអាចដោយសារអ្នកទាំងពីរមានរបួសធ្ងន់ទើប
ធ្វើឪ្យខ្សោយថ្នាក់សន្លប់អស់ជាច្រើនថ្ងៃបែបនេះ ??
អ៊ីចឹងគួរតែរង់ចាំមើលនៅស្អែកថ្ងៃបន្តសិនក៏បាន >
ថាចប់ហើយនោះ នាងក្រមុំរកនឹងងើបដើរចេញទៅ
ផ្ទះកន្លែងស្នាក់នៅរបស់ខ្លួនវិញ ប៉ុន្ដែខណៈនោះដែល
សម្លេងគ្រហឹមបានធ្វើឪ្យនាងត្រូវបង្អាក់ដំណើរវិញ។

< ហ៊ឹម...>

< អ្នក! តើអ្នកបានដឹងខ្លួនវិញហើយឬ? >
កាលបើក្រឡេកទៅក្រោយបានឃើញអ្នកម្ខាងទៀត
កំពុងព្យាយាមបើកភ្នែក នាងក្រមុំប្រញាប់ដើរចូលទៅ រកនាយវិញ ព្រមទាំងហាស្ដីសួរនាំដោយស្នាមញញឹម
ពេលបានឃើញរូបនាយភ្ញាក់ដឹងខ្លួនវិញបែបនេះ..។

< នាង..> ជុងហ្គុក គ្រាន់តែបានឃើញមនុស្សប្លែក មុខភ្លាម! នាយត្រូវប្រញាប់ស្ទុះងើបអង្គុយយ៉ាងលឿនក៏ដោយសារខ្លាចក្រែងថាគឺជាមនុស្សដែលបានដេញតាមបាញ់សម្លាប់ខ្លួននឹងភរិយា។

< អ្នកកុំខ្លាចអី ខ្ញុំជាមនុស្សល្អទេ > នាងក្រមុំស្រដីប្រាប់ខណៈពេលបានឃើញថានាយម្នាក់នេះដូចជាខ្លាចខ្លួនដូច្នោះ។

< តើខ្ញុំអាចមកនៅទីនេះបានយ៉ាងដូចម្ដេច?
ហើយទីនេះគឺជាកន្លែងណាទៅ ?? > ជុងហ្គុក

< ទីនេះគឺជាភូមិដាច់ស្រយាលមួយដែលនៅក្នុងព្រៃ
ហើយកាលពីប៉ុន្មានថ្ងៃមុន មនុស្សរបស់ឪពុកខ្ញុំបាននាំ គ្នាទៅរកត្រីនៅឯកន្លែងទឹកជ្រោះពួកគេស្រាប់តែបាន
ឃើញអ្នកនឹងបុរសម្នាក់ទៀតហូរអណ្ដែតតាមទឹកមកពី ណាមិនដឹង..តែដោយសារពួកគេឃើញថាអ្នកទាំងពីរ នៅមានជីវិត បានជាពួកគេយកអ្នកទាំងពីរមកទីនេះ >
នាងក្រមុំអង្គុយហាស្ដីរៀបរាប់ប្រាប់ទៅកាន់ ជុងហ្គុក ព្រមទាំងមានស្នាមញញឹមស្រាលៗនៅលើផ្ទៃមុខមិនរលុប។

កម្មសិទ្ធិក្លែងក្លាយ 🦋✨ [ចប់]Where stories live. Discover now