ℰ𝓅𝒾𝓈ℴ𝒹ℯ 24

1.5K 88 0
                                    

   ពេលញ៉ំាអាហារពេលព្រឹករួចហើយ Jungkook ក៏នាំរាងតូចមកក្រុមហ៊ុនជាមួយគ្នាស្រួលពេលធ្វើការចប់ហើយ នាយក៏នាំគេទៅដើរលេងនៅកន្លែងផ្សេងទៀត ។

« អរុណសួស្ដី Jungkook!! » បុគ្គលិកនាំគ្នានិយាយរាក់ទាក់ទៅកាន់នាយកម្លោះតាមទម្លាប់ទាំងទឹកមុខស្រស់បស់ព្រោះធម្មតាទេ នាយជាតួឯករបស់ក្រុមហ៊ុន ពួកគេត្រូវតែឲ្យតម្លៃចឹងហើយ ។

« អរុណសួស្ដី » រាងក្រាស់ញញឹមបន្តិចទៅវិញទាំងដៃអោបស្មារ Taehyung ដើរចូលទៅខាងក្នុងកន្លែងថតជាមួយគ្នាក្រោមការតាមសម្លឹងមើលរបស់គ្រប់គ្នា ធម្មតា Jungkook មិនដែលនាំអ្នកណាមកក្រុមហ៊ុន ទេលើកលែងតែ Yunsu ជំនួយការនាយប៉ុណ្ណោះប៉ុន្តែថ្ងៃនេះបែរជានាំមនុស្សប្រុសរាងតូចមុខមាត់ដូចស្រីមកទៅវិញ ។

« បងនាំអូនមកទីនេះដូចជាមិនល្អទេដឹង? » Taehyung និយាយខ្សឹបៗពេលឃើញក្រសែភ្នែកពួកគេមើលមកខ្លួនបែបចម្លែក ។

« មិនល្អយ៉ាងម៉េច? អូនជាសង្សារបង បងបណ្ដើរអូនជារឿងសមហេតុផលតើស » រាងក្រាស់ប្រកែកទាំងឬកពារធម្មតា ចង់រាងតូចរអ៊ូយ៉ាងម៉េចក៏មិនស្ដាប់ដែរ ទាល់តែនាំទៅដល់បន្ទប់ផ្លាស់ខោអាវដែលមានតែនាយម្នាក់ប៉ុណ្ណោះអាចប្រើប្រាស់ទីនេះបាន ។

« វ៉ា~~~ » រាងតូចបើកមាត់ធំៗពេលឃើញបន្ទប់ដែលមានសុទ្ធតែខោអាវថ្លៃៗនិងទំនើប មានកញ្ចក់ធំសម្រាប់ឆ្លុះបានខ្លួនទាំងមូល នៅមានសម្ភារៈផ្សេងទៀតដែលគេមិនធ្លាប់បានឃើញពីមុនមក ។

« អូនអង្គុយចាំសិនទៅ បងផ្លាស់ខោអាវថតសិន » Jungkook ចាប់ស្មាររាងតូចឲ្យអង្គុយលើកៅអីមួយសឹមទៅទាញឈុតដែលត្រូវថតមកប្ដូរ ។

« ទីនេះហ្អេ៎ជាបន្ទប់ផ្លាស់ខោអាវបង? ឡូយខ្លាំងណាស់ » Taehyung

« បើឡូយចឹងចាំពេលរៀបការហើយទិញភូមិគ្រឹះមួយរួចធ្វើបន្ទប់បែបនេះមួយទៅយ៉ាងម៉េចដែរ? » Jungkook

« អ្នកណាថាអូនចង់រៀបការជាមួយបងនោះ? » រាងតូចល្អិតញញឹមអៀនមុខឡើងក្រហមទើបតែយល់ព្រមធ្វើសង្សារសោះ នាយក៏និយាយដល់រឿងរៀបការបាត់ហើយ សួរថាអ្នកណាមិនអៀន?

« បងមានបានថាអ្នករៀបការជាមួយបងគឺជាអូនតាំងពីអង្កាល់? » Jungkook អោនមុខសួរឲ្យរាងតូចអៀនម្ដងទៀតមុននឹងងាកមុខចេញពីការញ៉ោះរបស់នាយ តែមានដឹងឬអត់ថាគេបែបនេះកាន់តែគួរឲ្យស្រឡាញ់ខ្លាំងឡើងក្នុងភ្នែកនាយនោះ?

♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎Donde viven las historias. Descúbrelo ahora