I:គ្មានបានការ

563 38 0
                                    

"Park Sunghoon!!!ដឹប​"សម្រែក​របស់​បុរសចាស់​ម្នាក់​​ឈរ​នៅមុខ​ក្ដារខៀនស្រែក​ ទៅក្មេង​ប្រុស​ដែល​កំពុង​គេងលក់​នោះធ្វេីអោយ​គ្នាភ្ញាក់​នឹង​សម្លេង​ក៏​បុក​ក្បាល​និង​តុរៀន​មួយ​ទំហឹង​

"ប...បាទ​ លោកគ្រូ​" ក្មេងប្រុស​វ័យ​ជំទង់19ឆ្នាំ​ ក្រោក​ឈរ​ទាំងម៉ីងម៊ាំងនៅឡេីយ​ ធ្វើ​អោយ​គ្រប់​គ្នា​ខ្ទប់​មាត់​សេីចតិចៗ

"គ្រូអានដល់ណាមិញនេះ"បុរស​ចាស់​ដែល​ជាគ្រូ​នោះ​ កាន់​ហ្វឺត​មេីលមកគេទាំង​កែវភ្នែក​ជាក់លាក់​មិនលេងសេីចបន្តិច

នាយ​កម្លោះ​បាន​ត្រឹមតែ​ឈរ​អេះក្បាល​តិចៗ​ក្រលែក​មេីល​ឆ្វេង​ស្ដាំៗ​ ព្រោះ​សូម្បី​សៀវភៅ​ក៏គេមិនមានដែរ៕​ ដោយឈរ​ចាំ​គេ​ឆ្លេីយតបយូរ​ពេក​ លោកគ្រូ​ចំណាស់​ក៏ដេីរទៅតុរបស់គេផ្ទាល់​ សៀវភៅ​មិនមាន​ មិនស្ដាប់​គ្រូ​ ហេីយ​ដេកម៉ោងរៀន​ទៀត...

"Park Sunghoon​ ឯងគិតថា​ឯងធ្វេីនេះ​បានន័យយ៉ាងម៉េច​ រៀន​មិនគិតខំរៀន​ ម៉ែឪមិនមាន​ ខ្លួន​ទីពឹងខ្លួនហេីយ​ មិនគិតប្រឹងប្រែងបែរជាមកធ្វេីខ្លួន​ ពាលា​អាវែសែ​បែបនេះ​ ឯងនេះ​គ្រូ​មួយពាន់នាក់មក​បង្រៀន​ទៀតក៏រៀនមិនចេះដែរព្រោះចរិកដ៏យ៉ាប់របស់ឯងមិនចេះកែរ​ ចេញអោយបាត់ពីមុខ​យេីង​ទៅ"​ លោកគ្រូ​ចំណាស់​បោះសៀវភៅជីវវិទ្យា​ដ៏ក្រាស់​ឃ្មឹកនោះទៅ​លេី​ sunghoon រួចគាត់​ក៏ដេីរមកតុរបស់គាត់វិញ​

គ្រប់​គ្នា​មេីល​ដំណើរ​នាយ​កម្លោះដេីរ​ចេញយ៉ាងគួរអោយ​អាណិត​ នាក់មួយ​ចំនួន​សឹង​តែ​ទ្រាំ​មិនបាន​នឹង​ទង្វើ​គ្រូ​ ជីវវិទ្យា​នេះទៅហេីយ​ តែ​មិនដឹង​ធ្វើ​យ៉ាងម៉េច​បេី​គាត់​ជាគ្រូ​បន្ទប់​ថ្នាក់​ហ៊ាន​តែ​ ជំទាស់​ចិត្ត​គាត់​បន្តិច​ ត្រៀម​ខ្លួន​ចេញ​ពីសាលានេះអោយហេីយទៅ...

"តោះ​តមេ...."
"លោកគ្រូខ្ញុំសុំទៅបន្ទប់ទឹក​បន្តិច​"​ នាយកម្លោះម្នាក់លេីកដៃ​សុំការយល់ព្រមពីគាត់​ លោកគ្រូ​ចំណាស់​ងេីយមុខទៅមេីលម្ចាស់សម្លេង​ហើយ​ក៏ញញឹម​ ងក់ក្បាលយល់ព្រមភ្លាម

រាងក្រាស់ដេីរចេញទៅក្រៅ​ក៏ឃេីញ​ sunghoon ឈរផ្អឹបនឹង​ជញ្ជាំង​អោនមុខមេីលទៅការ៉ូ​ផ្ទាល់ដីនោះ​

Delusional | Jakehoon short novelWhere stories live. Discover now