Part 15

516 36 1
                                    

ភាគ១៥

(អ៊ីប៉ និយាយ)

បន្ទាប់ពីចំណាយពេលណៅក្នុងបន្ទប់ទឹកអស់សំណើចដែលធ្វើឱ្យម៉ែដោះ ចាន់ ម្នាក់នោះស្លរភ្នែកជាមួយកាយវិការនិងប្អូនប្រុសខ្ញុំរួចមក ខ្ញុំក៏ចេញមកវិញឃើញថាគេនិង ជឺសៀ បានចេញពីក្នុងបន្ទប់បាត់ហើយ ទើបខ្ញុំចេញពីក្នុងបន្ទប់ទៅបន្ទប់របស់កូនស្រី ដើម្បីមើលថានាងគេងយ៉ាងម៉េចដែល ព្រោះមុននេះដូចជាស្វាត់ស្វែងជួយបងប្រុស ចាន់ នាងណាស់។ ខ្ញុំមិនធ្លាប់ឃើញកូនស្រីការពារអ្នកណាពីខ្ញុំនោះទេ ខ្ញុំធ្លាប់តែឃើញនាងការពារខ្ញុំពីមនុស្សស្រីដែលខ្ញុំមិនចូលចិត្តទាំងអស់នោះ។

«ហ៊ីស?» ខ្ញុំឈរឱបដៃសម្លឹងមើលមនុស្សប្រុសដែលកូនស្រីខ្ញុំការពារមិនឈប់ដេកនៅក្បែរនាងទាំងឱបនាងជាប់នៅក្នុងដៃដូចជាកូនស្រីរបស់គេយ៉ាងអ៊ីចឹង។

«តើគួរលេងអ្វីបន្ត?» ខ្ញុំញញឹមគែមមាត់ ហើយគំនិតដែលចង់ធ្វើបាបម៉ែដោះម្នាក់នេះបានផុសឡើងមកតែម្ដង។

ស្អែកឡើង...

«នេះ...»

ខ្ញុំបើកភ្នែកឡើងនៅពេលដែលមានសំឡេងមនុស្សបន្លឺឡើងនៅក្បែរត្រចៀករបស់ខ្ញុំ ហើយខ្ញុំក៏ក្រោកអង្គុយឃើញមនុស្សប្រុសមុខក្រហមគ្មានសម្លៀកបំពាក់ទាញភួយទៅគ្របខ្លួនសម្លឹងមុខខ្ញុំយ៉ាងភ្ញាក់ផ្អើល។

«ភ្ញាក់ហើយមែនទេ? តើគេងលក់ស្រួលដែរទេ?» ខ្ញុំសួរម៉ែដោះដែលមុខចង់ស៊ីក្បាលខ្ញុំនោះជាមួយស្នាមញញឹមគែមមាត់តាមទម្លាប់ឌឺដងរបស់ខ្ញុំដាក់គេ។

«តើលោកបានធ្វើអ្វីខ្ញុំទៅ?!» ចាន់ ស្រែកដាក់ខ្ញុំ។

«តើខ្ញុំអាចធ្វើអ្វីឯងនៅក្នុងបន្ទប់កូនស្រីខ្ញុំទៅ?»

សំណួរមួយនេះធ្វើឱ្យគេសម្លឹងមើលជុំវិញខ្លួន ហើយក៏បន្ធូរដង្ហើមធូរទ្រូងឡើងមករួចសម្លឹងមុខខ្ញុំដូចជាខ្ញុំនេះចង់រំលោភគេយ៉ាងអ៊ីចឹង តែថាបើអាចរំលោភបានក៏ចង់សាកដែលណា មនុស្សស្អីគួរឱ្យខ្នាញ់ជាងមនុស្សស្រីទៀតនោះ។

លោកប៉ាចា៎! តាមយក❤️ម៉ែដោះចាន់ឲ្យបានណា៎😺Where stories live. Discover now