ភាគទី28 : ខ្ញុំស្រលាញ់លោក..ខ្ញុំស្រលាញ់លោក ជុងហ្គុក

3.1K 163 3
                                    

// Next Day ~~~~~

ជុងហ្គុក នឹងភរិយាបានរស់នៅក្នុងភូមិក្នុងព្រៃនោះបានមួយរយៈទៅហើយ! តែអ្វីដែលសំខាន់នោះ អេរី នឹង ថេយ៉ុង ពួកគេទាំងពីរមិនសូវត្រូវគ្នាប៉ុន្មានឡើយ។ព្រោះតែ អេរី ហាក់បីដូចជាព្យាយាមចូលទៅជិតស្និទ្ធ
ស្នាលជាមួយនឹង ជុងហ្គុក ខ្លាំងពេក! បើទោះបីជានាង
បានដឹងថានាយមានភរិយារួចទៅហើយក៏ដោយប៉ុន្តែ
នាងនៅតែធ្វើដូចជាមិនខ្វល់មិនដឹងទើបធ្វើឪ្យ ថេយ៉ុង
មានអារម្មណ៍ថាមិនពេញចិត្តប្រចណ្ឌយ៉ាងខ្លាំងដូចគ្នា
ព្រោះតែយ៉ាងណារូបនាយក៏មានឈ្មោះជាប្ដីរបស់ខ្លួន
មិនមែនចេះតែព្រមឪ្យនរណាមកអោបរឹតស្និទ្ធស្នាលជាមួយបានតែផ្ដេសនោះទេ។

< ជុងហ្គុក ថ្ងៃនេះបន្ទាប់ពីលោកមកពីព្រៃវិញ
ពួកយើងទៅលេងទឹកជ្រោះនៅក្បែរនេះជាមួយគ្នាល្អទេ? > ថេយ៉ុង ដើរមកអោបកស្វាមីពីក្រោយព្រមទាំងហាស្ដីប្រាប់ទៅកាន់រូបនាយ ដោយមានស្នាមញញឹមនៅលើផ្ទៃមុខច្រមិចរបស់គេ។

< ប្រាកដជាបានស្រាប់ហើយ > ជុងហ្គុក
ឱនពាក់ស្បែកជើងរួចហើយ ទើបងាកបែរទៅញញឹម ដាក់ភរិយា! ព្រោះតែនាយត្រូវចូលទៅក្នុងព្រៃជាមួយ
នឹងអ្នកភូមិនៅទីនេះ ក៏ដើម្បីទៅរកសត្វរកត្រីមកធ្វើជា
អាហារដោយសារនាយហ្នឹងភរិយារស់នៅទីនេះយ៉ាង
ណាត្រូវតែមានការចេះក្រែងចិត្តជួយធ្វើការងារពួកគេ
វិញខ្លះផងដែរ រីឯបន្លែផ្លែឈើវិញអ្នកភូមិរស់នៅទីនេះក៏បានដាំដុះដូចគ្នា។

ដោយសារទីនេះជាគឺភូមិដាច់ស្រយាលនៅក្នុងព្រៃទើបមិនដូចជានៅតាមខែត្តឬទីក្រុងដែលមានសម្ភារៈគ្រប់សព្វបែបយ៉ាងតាមអ្វីដែលយើងត្រូវការចង់បានក្រៅពីត្រូវដាំដុះធ្វើគ្រប់យ៉ាងដោយខ្លួន!។

< ប្រយ័ត្នប្រយែងផងឮទេ ?? > ថេយ៉ុង

< បាទ យល់ហើយ > ជុងហ្គុក ងក់ក្បាលតែងតែ
តបទៅកាន់ភរិយាដោយប្រើសម្លេងផ្អែមស្រទន់ព្រម
ជាមួយនឹងការឱនទៅថើបថ្ងាសរបស់រូបគេមួយខ្សឺត!។
ធ្វើឪ្យអ្នកម្ខាងទៀតញញឹមស្រស់ព្រមទាំងឱនទៅថើបថ្ពាល់ស្វាមីវិញដូចគ្នា។

< ជុងហ្គុក !! > សម្លេងរបស់នរណាម្នាក់បាន
ស្រដីហៅឈ្មោះ ជុងហ្គុក ដោយការសង្កេតសម្លេងរៀងខ្លាំងបន្តិច ធ្វើឪ្យប្ដីប្រពន្ធមួយគូរនោះបានឮហើយប្រញាប់ងាកបែរទៅមើល ប៉ុន្តែទឹកមុខរាងតូចហាក់បីជាត្រូវផ្លាស់ប្ដូរភ្លាមៗ។

កម្មសិទ្ធិក្លែងក្លាយ 🦋✨ [ចប់]Where stories live. Discover now