ភាគទី42: ធ្វើវាជាមួយអូនបានទេ
មោះមិនបាច់ក្បាច់ក្បួរច្រើនទេ ផ្ដើមភាគនេះយើងកាត់ទៅមើលកាលពី3ឆ្នាំមុនវិញម្ដងទៅ គឺនៅពេលដែលស៊ូហាងកំពុងតែដើរនិយាយទូរស័ព្ទតាមដងទន្លេរ....
«បាទលោកគ្រូ 1ម៉ោងទៀតខ្ញុំនឹងយកកិច្ចការឲ្យលោកគ្រូ» ស៊ូហាងដៃម្ខាងកាន់សៀវភៅដើរនិយាយទូរស័ព្ទទាំងស្នាមញញឹមព្រោះតែមានលោកគ្រូម្នាក់នេះហើយដែលតែងតែបង្រៀនខ្លួនឲ្យប្រឡងបានពិន្ទុល្អរាល់ខែ
«ល្អណាស់ ឯងឆាប់មកឲ្យលឿនផង លោកគ្រូមិនចង់ចាំឯងយូរទេ សិស្សកំហូច» ខ្សែម្ខាងទៀតបានតបមកវិញជាលក្ខណៈលេងសើចជាមួយនឹងសិស្សសំណព្វរបស់ខ្លួន ព្រោះតែសិស្សម្នាក់នេះហើយ ទើបធ្វើឲ្យគាត់ក្លាយជាគ្រូបង្រៀនវិញ ទោះបីជាមិនបានបង្រៀននៅសាលាក៏ដោយ
«បាទ លោកគ្រូ...លោកគ្រូហា៎ ប៉ុណ្នឹងបានហើយ ខ្ញុំមានការរវល់បន្ដិច» ស៊ូហាងដើរនិយាយទូរស័ព្ទទាំងសប្បាយចិត្តសុខៗក៏ស្រាប់តែក្រលេកឃើញមានមនុស្សធ្លាក់ទឹក ទើបរាងតូចរត់ចូលទៅក្នុងទឹកយ៉ាងលឿន
រាងតូចហែលរកមើលបុរសម្នាក់នោះទាំងប្រញាប់ប្រញាល់ ព្រោះតែមើលទៅបុរសម្នាក់នោះមិនចេះហែលទឹកទេ ទើបលិចបាត់បែបនេះ....
«លោក...លោក...លោកនៅឯណា?» រាងតូចជ្រមុជរកមិនឃើញក៏ងើបពីទឹកមកវិញព្រោះតែជិតអស់ខ្យល់ហើយ ទោះដឹងថាគ្មានអ្នកឆ្លើយក៏រាងតូចនៅតែស្រែកហៅដែរ រាងតូចមិនអាចសុំជំនួយបានទេដោយសារតែនៅម្ដុំនោះដូចជាមិនមានអ្នកណាដើរឆ្លងកាត់សោះ មានតែម៉ូតូនឹងឡានបើកកាត់គ្នាខ្វែងខ្វាត់ ដោយសារតែអស់ជម្រើស រាងតូចក៏បានមុជចូលទៅក្នុងទឹកម្ដងទៀត
លើកនេះរាងតូចជ្រមុជទៅរៀងជ្រៅជាងមុនទើបក្រលេកឃើញបុរសម្នាក់នោះ ហើយបុរសម្នាក់នោះគ្មានអ្នកណាក្រៅពីចាងជីទេ រាងតូចប្រញាប់ហែលទៅត្រកងចាងជី ដោយសារតែឃើញចាងជីដូចជាសន្លប់បាត់ស្មារតីហើយ រាងតូចក៏ថើបមាត់ចាងជីដើម្បីបញ្ជូលខ្យល់ឲ្យ បន្ទាប់ពីបញ្ជូលខ្យល់ហើយ ចាងជីក៏ដឹងខ្លួនបន្ដិច តែនាយក៏បិទភ្នែកទៅវិញដោយមិនដឹងមូលហេតុ ឃើញដូចនេះស៊ូហាងក៏ចាប់ឱបចាងជីហែលឡើងមកលើគោកវិញ។