Part 16

506 36 0
                                    

ភាគ១៦

បន្ទាប់ពី ចាន់ អង្គុយយំអស់ចិត្តហើយ ខ្ញុំនិងគេក៏អង្គុយនៅក្នុងឡានដោយមិនបាននិយាយអ្វីគ្នារកនោះទេ ព្រោះតែមនុស្សខ្ញុំនេះ មិនធ្លាប់សួរនាំរឿងផ្ទាល់ខ្លួនអ្នកណាមុននោះឡើយ បើទោះបីជាខ្ញុំពិតជាចង់ដឹងរឿងរបស់គេក៏ដោយចុះ។

«ហេតុអីក៏លោកមកទីនេះ?» ចាន់ ផ្ដើមសំណួរឡើងមកមុនធ្វើឱ្យខ្ញុំបានចិត្តក្នុងការធ្វើខ្លួនជាមេគេឡើងមក។

«ខ្ញុំគ្មានបំណងមកទីនេះទេ ខ្ញុំគ្រាន់តែឆ្លងកាត់ប៉ុណ្ណោះ»

«លោកទៅទទួល ជឺសៀ មែនទេ?» ចាន់ សួរបន្តជាមួយដៃចុចទូរស័ព្ទមិនឈប់។

«ហ៊ឹម» ខ្ញុំមានអារម្មណ៍ថាទើសចិត្តណាស់ដែលមនុស្សនិយាយជាមួយខ្ញុំមិនបានផ្ដោតអារម្មណ៍លើខ្ញុំបែបនេះ។

ចង់តែចាប់ទះឱ្យណាណីតើ...
«អរគុនលោកហើយ» ចាន់ បែរមកញញឹមដាក់ខ្ញុំ។

មនុស្សស្អីពេលញញឹមគួរឱ្យខ្នាញ់យ៉ាងនេះ... អេ៎ស! ហេតុអីក៏ខ្ញុំចាប់អារម្មណ៍គេគួរឱ្យខ្នាញ់ ឬមិនគួរឱ្យខ្នាញ់ទៅ? គេជាមនុស្សប្រុសណា អ៊ីប៉

«គឺ...លោកបានកំដរខ្ញុំពេលដែលខ្ញុំយំមុននេះ» ចាន់ ធ្វើមុខប៉ោងដាក់ខ្ញុំរួចបាននិយាយបន្តដោយចុចទូរស័ព្ទបន្ត។

«ទុកទូរស័ព្ទនោះសិនបានទេ?» ខ្ញុំបែរទៅសម្លឹងមើលមុខគេជាមួយកែវភ្នែកចង់ចេញភ្លើងមកហើយ។

ខ្ញុំទប់លែងជាប់ហើយនិយាយមែនណា... បើគង់តែមានតៃកុងឡាននៅជាមួយទេ កុំអី ចាន់ នេះណាមិនរួចខ្លួនទេ...

«បាន»

ចាន់ ធ្វើថ្ពាល់ប៉ោងដាក់ខ្ញុំដូចជាសប្បាយចិត្តខ្លាំងណាស់ទាំងដែលមុននេះនៅអង្គុយរហេមរហាមនៅឡើយសោះនោះ។

«មុននេះឯងកើតអីទៅ?» ខ្ញុំថាមិនចង់សួរទេ តែធ្វើម៉េចមាត់វាសួរមកបាត់ទៅហើយ។

«មុននេះហ្អេ៎ស?» គេសួរមកខ្ញុំវិញ ខ្ញុំក៏ត្រូវធ្វើមុខស្មើដាក់គេ ហើយគេក៏ខាំបបូរមាត់ក្រោបបន្តិចមុនពេលនិយាយឡើងមកបន្ត។

«ខ្ញុំគ្រាន់តែសប្បាយចិត្តពេកប៉ុណ្ណោះ»

«សប្បាយចិត្ត?!»

មនុស្សស្អីគ្រាន់តែសប្បាយចិត្តក៏មកអង្គុយយំដូចជាមានមនុស្សស្លាប់ដែលនោះ...អត់យល់!

«ខ្ញុំជាមនុស្សដែលគ្មានកន្លែងច្បាស់លាស់ គ្មានការងារច្បាស់លាស់ តែពេលនេះខ្ញុំមានហើយ»

«តែប៉ុណ្ណោះនេះទេឬ?» ខ្ញុំសួរធ្វើជាឌឺដងឱ្យគេ ព្រោះតែទឹកមុខមានក្ដីសុខរបស់គេដែលខ្ញុំយល់ច្បាស់នោះបានបង្ហាញនៅលើផ្ទៃមុខរបស់គេ។

«ខ្ញុំមានមិត្តស្រីហើយ»

«មិត្តស្រី?!» ខ្ញុំបើកភ្នែកធំៗដាក់គេទាំងមិននឹកស្មានថាខ្ញុំអាចបានលឺពាក្យនេះចេញពីមាត់របស់គេ។

«លោកមិនចាំបាច់ភ្ញាក់ផ្អើលដល់ថ្នាក់នេះទេ» ចាន់ ចងចិញ្ចើមធ្វើមុខហួសចិត្តដាក់ខ្ញុំ។

«ខ្ញុំគ្រាន់តែមិននឹកស្មានថាមនុស្សដូចជាឯងអាចមានមិត្តស្រីនោះទេ» ខ្ញុំបែរមុខទៅមើលផ្លូវទាំងក្នុងចិត្តនៅច្របូកច្របល់នៅឡើយ។

«លោកនិយាយដូចជាមើលងាយមនុស្សប្រុសដូចជាខ្ញុំនេះពេកហើយ»

«ព្រោះខ្ញុំគិតថាមនុស្សប្រុសដូចជាលោកអាចមានតែមិត្តប្រុសប៉ុណ្ណោះ» ខ្ញុំបែរទៅញញឹមគែមមាត់ដាក់ ចាន់ ដែលខាំមាត់ដាក់ខ្ញុំ។

«បើមែននោះ មិត្តប្រុសរបស់ខ្ញុំជាលោកនេះហើយ» គេធ្វើខ្លួនជាអ្នកឈ្នះដាក់ខ្ញុំ តែសុំប្រាប់ណាថាមនុស្ស អ៊ីប៉ នេះឬ ដែលព្រមចាញ់ងាយៗ។

«ល្អ! បើអ៊ីចឹង ឯងមកធ្វើជាម៉ាក់កូនស្រីខ្ញុំទៅ» ខ្ញុំចាប់ឱបចង្កេះគេទាញមករកខ្ញុំធ្វើឱ្យមុខខ្ញុំស្ទើប៉ះជាមួយនិងមុខរបស់គេទៅហើយ។

«អ្នក...អ្នកណាឆ្កួតយកមនុស្សប្រុសដូចគ្នាទៅ» គេរុញខ្ញុំចេញ ហើយបែរទៅមើលផ្លូវបាត់។

ហិហិហិ! អ្នកណាប្រើឱ្យចាប់ផ្ដើមល្បែងនេះឡើងមកមុនទៅ...

__________រងចាំអានភាគបន្ត_______

លោកប៉ាចា៎! តាមយក❤️ម៉ែដោះចាន់ឲ្យបានណា៎😺Where stories live. Discover now