ភាគទី29 : ក្រែងជាប្ដីប្រពន្ធគ្នាហី? ប្រពន្ធហៅប្ដីថាបងតើខុសត្រង់ណា?

3.3K 158 6
                                    

// ព្រឹកថ្ងៃថ្មី //

រាងកាយអាក្រាតទាំងពីរកំពុងគេងឱបគ្នាយ៉ាង
ស្អិតរមួតស្ទើរតែអាចក្លាយទៅជាខ្លួនតែមួយដោយ មានត្រឹមតែភួយតូចមួយគ្រប់ដណ្ដើរពីលើរាងកាយរបស់ពួកគេទាំងពីរ។ ខណៈដែលព្រះអាទិត្យរះដល់កម្ពស់ណាណីទៅហើយប៉ុន្ដែពួកគេទាំងពីរហាក់បី ដូចជាមិនខ្វល់អ្វីទាល់តែសោះ។

< ហុឹម..> ដោយសារតែបានបើកបង្អួចទុកចោល
ទើបធ្វើឪ្យពន្លឺព្រះអាទិត្យជះចូលមកក្នុងបន្ទប់ប៉ះហ្នឹង
ផ្ទៃមុខតូចច្រមិចឪ្យគេរើបម្រាស់ខ្លួនត្រូវភ្ញាក់ពីគេង..
ស្រប់ពេលគេបើកភ្នែកភ្ញាក់ពីគេងភ្លាមអ្វីដែលគេបាន ឃើញដំបូងគឺជាផ្ទៃមុខដល់សែនសង្ហារបស់ស្វាមី !!។

< ជុងហ្គុក ភ្ញាក់ពីគេងបានហើយណា > ថេយ៉ុង
ងើយមុខទៅខ្សឹបដាក់ត្រចៀកស្វាមីដោយប្រើសម្លេង
ស្រាលៗហើយញញឹមចេញមកយ៉ាងគួរឪ្យស្រលាញ់ព្រមទាំងយកចុងច្រមុះរបស់ខ្លួនទៅត្រដុលនឹងកញ្ចឹងក
ស្វាមីបន្ថែមទៀត។

< ហុឹម..> ជុងហ្គុក គ្រាន់តែគ្រហឹមហើយងាកមុខចេញទាំងមិនព្រមបើកភ្នែកក៏ព្រោះទើបតែបានគេងប៉ុន្មានម៉ោងមុននេះហាក់បីមានអារម្មណ៍ហត់នឿយ ខ្លះដូចគ្នា។

< មនុស្សប្រុសអីគេងត្រមក់បែបនេះ ?? > ថេយ៉ុង
ហាស្ដីថាតិចៗដោយការអស់សំណើចមុននឹងលូកដៃ
ទៅឱបចង្កេះស្វាមីងើយទៅថើបបបូរមាត់របស់ស្វាមី
ថើរៗប្រៀបបីដូចជាកូនឆ្មាលិតចំណីព្យាយាមធ្វើបាប នាយទាល់តែអ្នកម្ខាងទៀតយល់ព្រមបើកភ្នែកភ្ញាក់ពីគេង។

< ភ្ញាក់ពីគេងភ្លាមក៏រករឿងតែម្ដង? > ជុងហ្គុក
ឈ្ងោកមុខសម្លឹងមើលមុខភរិយាដែលកំពុងតែផ្អែកក្បាលលើនៅលើទ្រូងខ្លួន ព្រមទាំងសម្លឹងមើលមកកាន់ខ្លួនទើបនាយលើកដៃម្ខាងអង្អែលក្បាលភរិយា
ថ្នមៗ។

< គ្រាន់តែឪ្យភ្ញាក់មកលេងជាមួយ > ថេយ៉ុង

< លេងបែបណា? បើលេងដូចជាកាលពីយប់គ្មានកម្លាំងទេ > ជុងហ្គុក

< ប្រុសមាត់អត់គម្រប់! > ថេយ៉ុង លើកដៃមួលទ្រូងស្វាមី! ពិតជាគួរឪ្យស្អប់ខ្លាំងណាស់មាត់នឹងចូលចិត្តតែ របុិលរប៉ូចអីយ៉ាងនិងស្រប់ពេលមុខរបស់គេក៏ប្រែទៅ ជាក្ដៅភាយៗដោយសារតែសម្ដីរបស់ស្វាមីដូចគ្នា !!។

កម្មសិទ្ធិក្លែងក្លាយ 🦋✨ [ចប់]Hikayelerin yaşadığı yer. Şimdi keşfedin