តើមានអារម្មណ៍យ៉ាងណាទៅ បើសិនរាល់ថ្ងៃយើងជាអ្នកជំនួស ដែលគេគិតថាយើងនិងគេត្រឹមជាមិត្តទាំងដែលយើងបានបាក់ចិត្តស្រឡាញ់អ្នកម្ខាងទៀតដោយមិនដឹងខ្លួន។មិនហ៊ានសារភាព មិនហ៊ានប្រាប់ការពិតខ្លាចអ្នកម្ខាងទៀតខឹង ស្អប់លែងអោយមកក្បែរបានត្រឹមតែលាក់អារម្មណ៍នេះនៅក្នុងចិត្តតែម្នាក់ឯង។ដូចជាពេលនេះចឹង
"កើតអីទៀតហើយហឹម៎?"នេះអីចន ជុងគុកជាអ្នកបារម្ភ ខ្វល់ខ្វាយពីរាងតូច មើលថែរ យកចិត្តទុកដាក់គ្រប់ពេលគេពិបាកចិត្ត។ជាខ្នងបង្អែក ជាស្មាដ៏កក់ក្ដៅ តែរាងតូចមិនដែលគិតថាទង្វើដែលរាងក្រាស់ធ្វើដាក់គេជាអ្វីទេ ព្រោះគេគិតថាត្រឹមតែជាមិត្ត មិត្តដែលស្គាល់ចិត្តតែប៉ុណ្ណោះ។
"អេលិចសុំយើងបែកគ្នាហើយ ហុឹក ហុឹក ហុឹក ឯងដឹងទេយើងស្រឡាញ់គេណាស់ ហុិក ហុិក ហុិក "នេះហើយ គីម ថេយ៉ុង រាល់ពេលដែលអេលិចដែលមាននាមជាសង្សារសុំបែករឺក៏សុំត្រូវគ្នាគឺតែងតែមករកជុងគុកជានិច្ច
"ថី បានគេបែកពីឯង?"ជុងគុកក៏បានជម្រិតសួរថេយ៍ដើម្បីចង់ដឹងចម្លើយព្រោះ នាយកំពុងអង្គុយមើលមេរៀនដើម្បីត្រៀមប្រឡងស្រាប់តែថេយ៍តេប្រាប់នាយ អោយបើកទ្វារអោយគេព្រោះគេមកដល់មុខខនដូរនាយហើយ
"គឺ យើងរករឿងគេ..."ថេយ៍ប្រាប់ទៅរាងក្រាស់ទាំងពេបព្រោះខ្លាចត្រូវស្ដីអោយដូចរាល់ដង
"ឃើញទេទៀតហើយយើងថាអីចេះខុស បើឯងពូកែរករឿងគេបែបអ្នកណាទ្រាំនិងឯង"ថាមកគឺប្រាកដជាត្រូវជុងគុកស្ដីអោយអាលូវដូចការគិតមិនចេះខុស
"ចុះអ្នកណាទៅដឹង"
"អាលូវយើងសួរលើកទីបុ៉ន្មានដែលបែក"ជុងគុកសួរទៅថេយ៍ព្រោះជាមួយអេលិចនេះណាបែកគ្នាស្ទើរភ្លេចទៅហើយ
"យើងមិនដឹងទេ ហូយ៎ អាលូវឈប់និយាយបាន យើងសុំដេកដែរថ្ងៃនិង"
"តាមចិត្ត "ជុងគុកនិយាយបែបនេះព្រោះតែបើនាយដេញក៏មិនទៅមានតែបណ្ដោយអោយដេកតែម្ដងទៅ ឡើងខ្លាចជាទម្លាប់ទៅហើយ
បន្ទាប់មកជុងគុកក៏ដេញថេយ៍អោយទៅងូតទឹក ហើយនាយក៏ទៅងូតម្ដងហើយក៏ទៅគេងលើសាឡុងដោយសារនាយមិនហ៊ានគេងជិតរាងតូចឡើយ។