ស្អែកឡើង**
កោះស្រមោល
ពេលនេះទៀតសោធលោកអេវើរីនិងលោកដាយ៍មែនក៏មកដល់កោះនេះហើយ ហើយពួកគាត់ក៏បានជួបនិងថេយ៍ព្រមទាំងជុងហ្គុកហើយ
«អ៊ុំសូមអរគុណដល់ក្មួយណាស់ដែលបានជួយជីវិតកូនរបស់អ៊ុំ»លោកអេវើរីនិយាយទីកាន់ជីហ៊ុនលីអ៊ុននិងណាមហ្គូស្របពេលដែលគាត់កំពុងឡើងទៅលើកាណូតដែលមានលោកដាយ៍មែននៅក្នុងនោះស្រាប់
«បាទ»ជីហ៊ុន
«អរគុណដល់អ្នកទាំងបីណាស់ដែលបានជួយជីវិតខ្ញុំបើគ្មានអ្នកទាំងបីម្លេះខ្ញុំប្រហែលមិនរស់ទេ»ថេយ៍និងទៅកាន់កម្លោះទាំងបីដោយមានជុងហ្គុកឈរពីក្រោយ
«មិនអីនោះទេ ពួកយើងសុទ្ធតែជាមនុស្សការជួយគ្នាជារឿងដ៏ប្រសើពេលដែលឃើញគេមានទុក្ខ»ជីហ៊ុននិយាយទាំងញញឹម
«បើមានឱកាសខ្ញុំនឹងមកលេងពួកលោកនៅទីនេះម្តងទៀត»ថេយ៍និយាយរួចជីហ៊ុនក៏ញញឹម
«ពួកខ្ញុំនិងទទួលស្វាគមន៍ពួកលោកជានិច្ច»ណាមហ្គូនិយាយរួចថេយ៍និងជុងហ្គុកក៏ឡើងទៅលើកាណូតបានឯកម្លោះទាំងបីឈរមើលពួកគេរហូតផុតពីកន្ទុយភ្នែក
ក្នុងកាណូត**
«ជុងហ្គុកកូនអាចដឹងទេថាអ្នកណាជាអ្នកតាមសម្លាប់ពួកកូន»លោកអេវើរីសួរទៅកាន់ជុងហ្គុក
«អាម្សៀលម៉ៃឃើលោកប៉ា»ជុងហ្គុក
«អាម្សៀលនឹងទៀតហើយមែនទេ?ចុះកូនចង់ធ្វើយ៉ាងម៉េចជាមួយវា?»លោកអេវើរីសួរទៅកាន់ជុងហ្គុកទាំងក្តាប់ដៃនេះវាខាំមិមលែងតែម្តងហី? ចំពោះរឿងដែលជុងហ្គុកដឹងថានរណាបញ្ជាអាហ្សេច មកគ្មានអីដែលនាយមិនដឹងទេព្រោះតែនាយចាំបានថាចំណិតរបស់អាម្សៀលម៉ៃឃើមានមាឌធំក្បាលត្រង៉ោជាពិសេសគឺស្នាមសាក់រូបក្បាលខ្មោចនៅលើវា ក ទើបនាយដឹង
«កូនមានគម្រោងចាក់ការវាហើយនៅឡើយចាំតែឱកាស»ជុងហ្គុកនិយាយទាំងញញឹមចង់មាត់គេពិតជាចង់ឃើញសភាពវាពេលនោះណាស់...
«លោកប៉ារឿងដែលពួកកូនបាត់ខ្លួនក៏បន្តឲវាបែបនេះចុះមិនបាច់ប្រាប់នរណាទេថារកពួកខ្ញុំឃើញហើយ...»ជុងហ្គុកនិយាយបែបនេះថេយ៍ដែលអង្គុយជាបើនេះក៏ងាកមើលមុខនិយាយបន្តិច

YOU ARE READING
«ចាញ់ស្នេហ៍កំពូលភរិយា🐯»
Short Storyមនុស្សព្រាន ខិល ពាល ដូចជាជុងហ្គុកនេះណា៎ទាល់តែប៉ះនឹងមនុស្សឆ្នាស់កាច សាហាវឃោឃៅ ដូចជាថេយ៍ហ្យុងខ្ញុំនេះទើបសម... ជុងហ្គុក អេវើរីសនូស៍/ថេយ៍ហ្យុង ដាយ៍មែនរៀល៍❤️