បន្ទាប់ពីរឿងបានកើតឡើងកាលពីយប់ម្សិលមិញនោះមក ពេលនេះជម្លោះកំពុងតែកើតមានឡើងរវាងគូរស្នេហ៍ទាំងពីរ ថេហ្គីបញ្ចេញកាយវិការមិនពេញចិត្តជាមួយនិងឬកពាររបស់ជុងហ្គុកដែលបានធ្វើកាលពីម្សិលមិញឡើយ គេកាន់តែស្មានមិនដល់ថានាយចិត្តខ្មៅអីបែបនេះ ដោយសារតែនាយទើបប្អូនប្រុសរបស់គេស្ថិតក្នុងស្ថានភាពបែបនេះ ។« បងចិត្តខ្មៅណាស់ជុង! មានដឹងទេដោយសារតែបងទើប ថេយ៍គេឈឺបែបនេះ ប្អូនខ្ញុំគេយំខ្លាំងណាស់គេភ័យគេខ្លាច តែហេតុអីក៏បងដាច់ចិត្តទុកគេចោលកណ្ដាលភ្លៀងតែម្នាក់ឯងបែបនេះ? » នេះជាលើកទីមួយហើយដែលថេហ្គីគេសម្ដីខ្លាំងដាក់នាយ ខឹងណាស់អស់ទំនុកចិត្តខ្លាំងណាស់លើនាយ មិនស្មាននោះទេមនុស្សប្រុសដ៏សែនល្អរបស់គេម្នាក់កាលពីមុននោះគឺក្លាយមកជាមនុស្សចិត្តខ្មៅបែបនេះ
« គេជាអ្នកបោកប្រាស់បងមុន គេបន្លំខ្លួនធ្វើជាអូនគេសមតែត្រូវបែបនេះ អូនក៏ដឹងហើយថាបងស្អប់ពពួកមនុស្សដែលកុហក់បោកប្រាស់ប៉ុណ្ណានោះ »
« អូហ៎! អញ្ចឹងហ្ហេស? បងស្អប់មនុស្សកុហក់បោកប្រាស់ មែនហើយរឿងទាំងអស់នេះខ្ញុំជាអ្នកសុំអោយប្អូនគេធ្វើបែបនេះ ខ្ញុំបានអោយគេកុហក់បងបន្លំខ្លួនធ្វើជាខ្ញុំ អញ្ចឹងបងនិងស្អប់ខ្ញុំដែរ ហ្ហេស? »
« អត់ទេថេហ្គី បងសុំទោស! តែយប់មិញនេះមនុស្សដែលបងចង់អោយទៅគឺជាអូនមិនមែនគេនោះទេ អូនដឹងទេថាបងរងចាំពេលវេលានេះយូរប៉ុណ្ណាដើម្បីមានពេលនៅជាមួយអូនតែពីរនាក់វាពិបាកខ្លាំងណាស់ » នាយសង្ហារទម្លាក់ទឹកមុខចុះខ្លាចគេខឹងនិងនាយ ប្រឹងនិយាយលួងលោមអោយតែអាចធ្វើបានអោយគេបានស្ងប់ចិត្តនិងយល់ពីចិត្តរបស់នាយខ្លះ
« មិនមែនសុំទោសខ្ញុំទេ បងគួរតែទៅសុំទោសថេយ៉ុង បើគេអត់ទោសអោយបង ខ្ញុំក៏អត់ទោសអោយបងដូចគ្នា » ថេហ្គីវាសដៃនាយកម្លោះចេញ និងលើកចង្អុរទៅខាងលើបន្ទប់របស់ថេយ៉ុងចង់អោយនាយទៅសុំទោសគេដោយផ្ទាល់ រឿងនេះនាយជាអ្នកធ្វើដាក់គេអញ្ចឹងហើយនាយត្រូវសុំទោសគេមិនមែនថេហ្គីនោះទេ
***
VOUS LISEZ
🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )
Fanfictionស្នេហាកាច់កុងឌឺដង ចំណងស្នេហ៍កូនភ្លោះបង្កើតជាចំណងកម្ម ។ភាពជាអាល់ហ្វានិងអូមេហ្កា🍑 ថេយ៉ុង/ជុងហ្គុក ថេហ្គីណា / ជីមីន សរសេរដោយ : ចន ថេយ៍វី📜? Admin ធ្លាប់សរសេរផុសក្នុងផេកម្ដងជិតចប់ហើយតែផេកខូចហើយមានអ្នកសុំអោយផុសសារឡើងវិញនៅក្នុងនេះ🤟។ ៣០/០៩/២០២២