Part 5

307 26 0
                                    

Part 5

ថ្ងៃរសៀលៗជុងហ្គុកក៏ជួនថេយ៉ុងមកផ្ទះវិញទាំងទឹកមុខមិនស្រស់ប៉ស់ទាល់តែសោះ។ នៅក្នុងឡានពួកគេបាននិយាយគ្នាពីរឿងរៀបការនឹងឯងទើបធ្វើឲ្យម្នាក់ៗមានការគិតច្រើន។

«បើកឡានឲ្យស្រួលបួលណា...បាយៗ» រាងតូចឈរចាំមើលដំណើររបស់រាងក្រាស់រួចសឹងដើរចូលទៅក្នុងផ្ទះវិញ

«ហ្ហឹម....បាយៗ» បន្ទាប់ពីលាគ្នារួចពួកគេក៏ចែកផ្ទះគ្នាដោយថេយ៉ុងត្រូវមកគេងនៅផ្ទះរបស់គេវិញចំណែកជុងហ្គុកនាយក៏ត្រូវទៅផ្ទះនាយវិញផងដែរ។ នៅក្នុងផ្ទះរបស់រាងតូចលោកប៉ានឹងអាប៉ារបស់គេមិនទាន់ចូលសម្រាន្តនោះទេប្រហែលជាចាំនិយាយជាមួយរាងតូចហើយ។

«យ៉ាងម៉េចហើយ រឿងរៀបការរបស់ឯង?» យីប៉ូ ទម្លាក់កាសែតដែលគេអានមិញនោះចូលហើយចាប់ផ្តើមសួរទៅកាន់ថេយ៉ុងម្តង

«គឺសម្រេចលើលោកប៉ាទេ...កូនទៅគេងសិនហើយ...សុបិន្តល្អណា៎លោកប៉ា អាប៉ាផងដែរ» ឲ្យតែនិយាយពីរឿងរៀបការគេមានអារម្មណ៍ថាស្មុកស្មាញខ្លាំងណាស់ព្រោះតែខ្លួនអាយុតិចមិនហ៊ានគិតរឿងគ្រួសារនោះទេ ហើយក៏មិនសូវពិនដែលរឿងចិញ្ចឹមកូនទុកដាក់ប្រាក់កក់នោះ ខ្លាចតែរៀបការរួចធ្វើបន្ទុកមួយទៀតឲ្យលំបាកដល់នាយទេ។ មកដល់បន្ទប់ភ្លាមថេយ៉ុងរៀបចំងូតទឹករួចក៏ចូលគេងតែម្តង ថ្ងៃនេះគេដូចជាសោះកក្រោះណាស់មិននិយាយច្រើនដូចរាល់ដល់នោះទេ។

#Skip

ថ្ងៃថ្មីក៏បានមកដល់ជុងហ្គុកបាននាំលោកប៉ាអ្នកម៉ាក់របស់គេឲ្យមកនិយាយរឿងរៀបការជាមួយនឹងលោកគីម វ៉ាងហ្វៀនឹងអ្នកស្រីគីម។ ពួកគាត់មិនជំទាស់ស្រាប់ហើយណាស់តែសមីខ្លួនគេទាំងពីរនោះទេ។ ចាស់ៗនៅនិយាយគ្នាមួយលែកចំណែកជុងហ្គុកនឹងថេយ៉ុងក៏ទៅនិយាយគ្នាកន្លែងផ្សេងមួយទៀត។

«បងនិយាយពិបាកណា៎ បើពួកយើងរៀបការរួច» ថេយ៉ុងនៅតែគិតថាខ្លួនជាបន្ទុកមួយទៀតដែលធ្វើឲ្យនាយពិបាកទាំងដែលនាយបាននិយាយរួចហើយថាគ្រប់យ៉ាងនាយនឹងរៀបចំចាក់ការខ្លួនឯងមិនធ្វើឲ្យថេយ៉ុងលំបាកនោះទេ

«កុំគិតចឹងអី...តើថេយ៍ចង់ឲ្យពួកយើងនៅតែក្លាយជាអ្នដទៃទៀតឬ? រឿងទាំងអស់បងជាអ្នកទទួលខុសត្រូវ កុំគិតច្រើនអី»

ថ្នមស្នេហ៍ 💜Where stories live. Discover now