Part 7

277 22 0
                                    

Part 7

ថ្ងៃព្រឹកព្រលឹមបានមកដល់មនុស្សម្នានាំគ្នារួតរះរៀបចំខ្លួនដើម្បីទៅធ្វើការងារ។ មិនខុសអីពីជុងហ្គុកដូចគ្នាដែរនាយបានងើបចេញពូកហើយទៅងូតទឹកស្លៀកពាក់ខោអាវដើម្បីទៅប្រជុំក្នុងគោលការណ៍ផលិតឡានថ្មីរបស់ក្រុមហ៊ុន។ នាយរវល់ប្រជុំប្រហែលជាជិត 1 ម៉ោងឯណោះចឹងហើយទើបប្រញាប់ទៅតាំងពីម៉ោង 7 ។ បើទៅលឿនអាចនឹងប្រជុំលឿនហើយរួចរាល់លឿនទៀតផង។ ទោះបីជានាយរវល់យ៉ាងណាក៏ដោយក៏មិនភ្លេចប្រាប់ឲ្យអ្នកបម្រើធ្វើអាហារប៉ូវទុកឲ្យរាងតូចដែរ មកដល់ផ្ទះវិញកាលណានាយនឹងយករាងតូចទៅនៅផ្ទះអាពាហ៍ពិពាហ៍របស់ពួកគេវិញ ដោយសារយប់មិញរាងក្រាស់នាយស្រវឹងដែរ ទើបលោកយាយនឹងលោកតារៀបចំបន្ទប់ផ្សំដំណេកនៅក្នុងភូមិគ្រឹះរបស់គាត់តែម្តង។

ម៉ោងជិតចូល 9 ព្រឹកទៅហើយតែថេយ៉ុងមិនទាន់ងើបនោះទេចំណែកជុងហ្គុកគ្រាន់ក៏រួចរាល់ការងារភ្លាមនាយមកផ្ទះភ្លាមតែម្តង មិនហ៊ាននៅយូរនោះទេព្រោះខ្លាចថេយ៉ុងងើបរកមិនឃើញ ហើយការងារផ្សេងៗទៀតនាយបានទុកឲ្យកូនចៅរបស់ខ្លួនជាអ្នកធ្វើ។

«អ្ហឹម....អួយ៎» រាងតូចបើកភ្នែកបន្តិចម្តងៗហើយប្រាស់ខ្លួនឆ្វេងស្តាំ តែមិនកើតនោះទេព្រោះតែគេឈឺចង្កេះ ឈឺដៃជើង ឈឺមាត់ ឈឺសាច់ ព្រមទាំងឈឺផ្នែកខាងក្រោយទៀតផង

«ងើបហើយមែនទេ?» រាងក្រាស់នាយបានយកអាហារមករៀបដាក់លើសាឡុងហើយដើរមកដាស់រាងតូចតែចៃដន្យអីរាងតូចងើបបាត់ទៅហើយ

«.....» គ្មានចម្លើយឆ្លើយតបនឹងនាយនោះទេតែថេយ៉ុងក្រលេកមើលនាយលើក្រោមៗមិនដាក់ភ្នែកទាល់តែសោះមិនដឹងថាការសម្លឹងមើលនេះមានន័យថាយ៉ាងម៉េច?

«មើលអី?»

«លោកប្តីមិនឈឺខ្លួនទេហេ៎? គឺឈឺដូចដែលប្រពន្ធកំពុងតែឈឺ» រាងតូចឆ្ងល់ត្រង់ថាធ្វើពីរនាក់ហេតុអ្វីក៏គេឈឺតែម្នាក់ឯង? ម៉េចបានជានាយមិនឈឺដូចជាគេដែរ? គ្រាន់តែឮសំណួររបស់ថេយ៉ុងភ្លាមជុងហ្គុកក៏ផ្ទុះសំណើចឡើងក្មេងពិតជាក្មេងពិតមែនមិនដឹងអ្វីសោះឮយ៉ាងម៉េច? ខ្លួននៅក្រោមគេចង់ឲ្យគេឈឺទៅតាមខ្លួនដែរឬ?

ថ្នមស្នេហ៍ 💜Where stories live. Discover now