ភាគទី១២ : មារជ្រែកបេះដូង

2K 120 0
                                    


       🍂ព្រឹកព្រលឹម

    សិស្សានុសិស្សទាំងអស់ត្រូវបានកោះហៅមកប្រមូលផ្ដុំគ្នាជាក្រុម ក្រោមការដឹកនាំរបស់លោកគ្រូអ្នកគ្រូនិងជុងហ្គុកដែលជាអ្នកឧត្ថមក្នុងដំណើរកំសាន្តនេះ ពួកគេនាំគ្នានិយាយនិងអប់រំអោយអ្នករាល់គ្នាយល់អំពីអត្ថប្រយោជន៍ព្រៃឈើ សិស្សម្នាក់ៗតម្រូវអោយដាំកូនឈើម្នាក់យ៉ាងហោចណាស់អោយបានមួយទៅពីរដើមនៅកន្លែងថែរក្សារនិងអភិរក្សព្រៃឈើ ។

    « បងប្រុសហត់ខ្លាំងណាស់ ហេតុអីយើងចាំបាច់ត្រូវធ្វើរឿងទាំងអស់នេះ  ព្រៃឈើក៏មានច្រើនហើយតើចាំបាច់ដាំវាធ្វើអីទៀត? » ថេយ៉ុងអង្គុយចុះនិងដីលើកឈើឆ្កឹះស្មៅ ហត់បែកញើសសស្រាក់ជាមួយនិងការងារទាំងអស់នេះកាប់ដីផងដាំកូនឈើហើយនៅច្រូចទឹកវាពីលើទៀត គេមិនដែលធ្វើការងារអីអស់នេះទេ ទាំងហត់ទាំងក្ដៅ

    « មិនបានទេ! អូនកុំនិយាយបែបនេះ! ព្រៃឈើគឺមានសារ:សំខាន់ណាស់សម្រាប់ផែនដី ទាំងមនុស្សទាំងសត្វគឺសុទ្ធតែត្រូវការព្រៃឈើធម្មជាតិជាចាំបាច់ វាមិនត្រឹមតែជាជម្រកសត្វព្រៃតែប៉ុណ្ណោះទេ តែព្រៃឈើនៅមានអត្ថប្រយោជន៍ជាច្រើនយ៉ាងទៀតចំពោះផែនដីរបស់យើង អូនឃើញទេថារាល់ថ្ងៃនេះផែនដីចេះតែកើនឡើងកម្ដៅពីមួយថ្ងៃទៅមួយថ្ងៃ អ្នកបំផ្លាញគឺច្រើនប៉ុន្តែអ្នកដែលចូលរួមថែរក្សាគឺមានតិចតួចណាស់ »

    « បាទ! អូនយល់ហើយ អញ្ចឹងពេលត្រឡប់ទៅសាលាវិញ អូននិងធ្វើយុទ្ធនាការមួយអំពាវនាវអោយសិស្សានុសិស្សទាំងអស់នាំគ្នាចូលរួមដាំដើមឈើទាំងអស់គ្នាដើម្បីផែនដីរបស់យើង ហិហិគំនិតនេះល្អទេបងប្រុស? »

    « បាទ! ប្អូនបងចេះគិតគូរបានល្អណាស់ គួរអោយស្រលាញ់ដល់ហើយយើងនៀក » ថេហ្គីលើកដៃច្បិចថ្ពាល់ប្អូនប្រុសដែលគួរអោយស្រលាញ់ម្នាក់នេះ គេឆាប់យល់ដឹងនិងចេះគិតច្រើនហើយ គេមិនមែនជាក្មេងរពិលរប៉ូចដែលអ្នករាល់គ្នាហៅគេថាក្មេងមិនល្អរឺក្មេងរំខានទៀតនោះឡើយ
*

     🍂SKIP....

    ថេយ៉ុងដើរចុះមកលុបលាងមុខនិងដៃនៅកន្លែងដែលមានទឹកធ្លាក់មួយក្បែរនោះ ទេសភាពក៏ស្រស់ស្អាតចំណែកផ្ទៃទឹកគឺថ្លាឆ្វង់ដូចកញ្ចក់អាចឆ្លុះមើលឃើញដល់បាត រាងតូចក្បង់ទឹកមកលុបលាងមុខរួចរាល់ ងើបឡើងបម្រុងនិងបែរក្រោយដើរត្រឡប់ទៅវិញប៉ុន្តែ....

🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )Where stories live. Discover now